វិស័យសេដ្ឋកិច្ច

AMRO បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ មកនៅត្រឹម៤,៩% និង៤,៧% នៅឆ្នាំ២០២៦


ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថា AMRO បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦% នៅឆ្នាំ២០២៤ មកនៅត្រឹម៤,៩% នៅឆ្នាំ២០២៥ និង៤,៧% នៅឆ្នាំ២០២៦ ដោយសារការដំឡើងពន្ធនាំចូលពីសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ អ្នកជំនាញ លើកឡើងថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្នមិនមានប្រទេសណាមួយអាចរក្សាភាពវិជ្ជមាននៃសេដ្ឋកិច្ចរបស់ខ្លួនបាននោះទេ ដ្បិតថា វិធានការពន្ធរបស់អាម៉េរិក កំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់នៃការធ្វើពាណិជ្ជកម្ម និងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។
វិស័យសេដ្ឋកិច្ច
ដោយ

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការកំណត់គោលនយោបាយពន្ធរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនានា មានការប្រែប្រួលខុសពីការរំពឹងទុកនាពេលកន្លងមក។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះនឹងមិនមានប្រទេសណាមួយអាចរក្សាភាពវិជ្ជមាននៃសេដ្ឋកិច្ចរបស់ខ្លួន ដូចមុនពេលសហរដ្ឋអាម៉េរិក មិនទាន់ដាក់ចេញវិធានការពន្ធនាំចូលនោះឡើយ។ យ៉ាងណាមិញ លោកជឿជាក់ថា ប្រសិនបើការសម្របសម្រួល ឬការចរចាណាមួយជាមួយសហរដ្ឋអាម៉េរិក អាចទទួលបានក្នុងកម្រិតណាមួយដែលមិនប៉ះពាល់ដល់អ្នកនាំចូល និងអ្នកប្រើប្រាស់ ព្រមទាំងអ្នកផ្គត់ផ្គង់ នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពប្រសើរ ព្រោះអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។

​ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការព្យាករសេដ្ឋកិច្ចកម្ពុជា ត្រូវបានធ្វើឡើងមុនពេលដែលសហរដ្ឋអាម៉េរិក ដំឡើងរបាំងពន្ធ និងការថមថយនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានលើកឡើងថា ការព្យាករអាចនឹងខុសវិញ ប្រសិនបើមានការបន្ធូរបន្ថយពន្ធមកលើទំនិញរបស់កម្ពុជា ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនល្អប្រសើរក្នុងស្ថានភាពមិនប្រាកដប្រជាក្រោមសម្ពាធពន្ធរបស់អាម៉េរិក កម្ពុជា ត្រូវពង្រឹងខ្លួន និងបត់បែនឱ្យស្របទៅតាមសហរដ្ឋអាម៉េរិក តាមរយៈការពង្រឹងការចរចាជាមួយសហរដ្ឋអាម៉េរិក ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ាន និងជាពិសេសការធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជា ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត។

​ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦% កាលពីឆ្នាំ២០២៤ មកនៅត្រឹមមកនៅត្រឹម៤,៩% ក្នុងឆ្នាំ២០២៥ មុនបន្តធ្លាក់ចុះមកនៅត្រឹម៤,៧% នៅឆ្នាំ២០២៦។ ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ស្ថាប័ន្ថនេះ ធ្វើឡើងក្រោមហេតុផលដោយមុខជំនួញខាងនាំសម្លៀកបំពាក់កាត់ដេររបស់កម្ពុជា ពឹងផ្អែកលើទីផ្សារសហរដ្ឋអាម៉េរិក ខ្លាំងពេក និងការដំឡើងពន្ធនាំចូលរបស់អាម៉េរិក។ តែយ៉ាងណាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងមានការប្រែប្រួល ប្រសិនបើការចរចាលើបញ្ហាពន្ធបដិការជាមួយអាម៉រិក ទទួលបានលទ្ធផលល្អ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញថា កម្ពុជាត្រូវពង្រឹងអក្ខរកម្មជីឌីថល (Digital Literacy) សម្រាប់ប្រជាពលរដ្ឋ ដើម្បីឈានទៅរកការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

ក្រុមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល បានគូសបញ្ជាក់ថា ការពង្រឹងអក្ខរកម្មឌីជីថល ឬហៅថា Digital Literac…

វិវាទរវាងអ្នកទិញ និងម្ចាស់បុរីប្រមាណ១០០គម្រោងត្រូវបានដោះស្រាយ តើវាអាចជួយស្តារទំនុកចិត្តក្នុងវិស័យនេះយ៉ាងណាដែរ?

ការសាងសង់បុរីបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យសំណង់នៅកម្ពុជា ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ វិស័យនេះបានជួបប្រឈមបញ្ហាចម្រូងចម្រាសរវាងអ្នកលក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ