ទីផ្សារកាហ្វពិភពលោក

ហេតុផលនៅពីក្រោយការរាំងស្ទះនៃការផ្ទត់ផ្គង់គ្រាប់កាហ្វេពិភពលោក ខណៈវៀតណាមក៏ជួយមិន


តម្រូវការគ្រាប់កាហ្វេក្នុងទីផ្សារពិភពលោកមានការកើនឡើងខ្លាំង ដោយសារតែមិនអាចបំពេញតម្រូវការបានទាន់ពេលវេលា។ នេះដោយសារតែផលិតកម្មគ្រាប់កាហ្វេនៅក្នុងប្រទេសប្រេស៊ីល ដែលជាឃ្លាំងជម្រុកដំណាំកាហ្វេដ៏ធំក្នុងលោក បានធ្លាក់ចុះទិន្នផលជាបន្តបន្ទាប់។ ប្រការនេះ ត្រូវបានគេងាកមកផ្ដោតការចាប់អារម្មណ៍លើគ្រាប់កាហ្វេរបស់ប្រទេសវៀតណាមវិញម្តង ដើម្បីផ្គត់ផ្គង់លើទីផ្សារសកល ក៏ប៉ុន្តែវៀតណាម នៅតែមិនអាចផ្គត់ផ្គង់តាមការចង់បានទៅវិញ។
ការរាំងស្ទះនៃការផ្ទត់ផ្គង់គ្រាប់កាហ្វេពិភពលោក ខណៈវៀតណាមក៏ជួយមិន
ដោយ

តាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg ការដឹកជញ្ជូនកាហ្វេតាមកប៉ាល់ពីប្រទេសវៀតណាម ដែលជាប្រទេសអ្នកដាំកាហ្វេរ៉ូប៊ូស្តារដ៏ធំ បានបន្តធ្លាក់ចុះជាលំដាប់ នេះមិនមែនដោយសារតែវៀតណាមដាំដុះមិនបាននោះទេ ប៉ុន្តែមានមូលហេតុធំៗចំនួន៣ ដែលនៅពីក្រោយបញ្ហានេះ ដូចជា៖

ទី១- កសិករនៅវៀតណាមមួយចំនួនចាប់ផ្តើមបោះបង់ការដាំដុះដំណាំកាហ្វេ

តម្លៃគ្រាប់កាហ្វេចុះថោក មិនអាចទូទាត់ថ្លៃកម្លាំងពលកម្មនិង ថ្លៃចំណាយការដាំដុះបាន ធ្វើឲ្យកសិករវៀតណាមមួយចំនួនបោះបង់ការដាំដុះដំណាំកាហ្វេ។

ទី២- បញ្ហាខ្វះខាតទូកុងតឺន័រសម្រាប់ដឹកជញ្ជូន

បើតាមលោក ផាន ហួងអាញ់ (Phan Hung Anh) នាយកប្រតិបត្តិនៃក្រុមហ៊ុនទិញលក់កាហ្វេមួយកន្លែងក្នុងខេត្ត ប៊ិញដុង ភាគខាងត្បូងប្រទេសវៀតណាមបានឲ្យដឹងថា ពុំមានអ្នកណាចង់បញ្ជាទិញគ្រាប់កាហ្វេពីប្រទេសវៀតណាមទៀតនោះទេ ទោះបីវៀតណាមមានគ្រាប់កាហ្វេសម្រាប់លក់ក៏ដោយ។ នេះក៏ដោយសារតែអ្នកនាំចូលកាហ្វេពីវៀតណាមទៅ ពិបាកនឹងទទួលបានប្រាក់ចំណេញ ដោយសារតែការដឹកជញ្ជូនមានតម្លៃថ្លៃពេក។

ការដឹកជញ្ជូនតាមទូកុងតឺន័រពីវៀតណាមទៅកាន់តំបន់អឺរ៉ុប ត្រូវចំណាយយ៉ាងហោចណាស់ ១ម៉ឺនដុល្លារក្នុងមួយទូកុងតឺន័រ ដែលតម្លៃនេះបានកើនឡើង៦ ទៅ៧ដងឯណោះ បើធៀបនឹងឆ្នាំ២០២០។

ទី៣- ភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ១៩ក្នុងប្រទេសវៀតណាម

ខេត្តទាំង៥នៃតំបន់តំបន់ខ្ពង់រាបភាគកណ្តាល ដែលជាតំបន់ដាំដុះកាហ្វេធំជាងគេរបស់ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ១៩កើនឡើងយ៉ាងលឿនរហ័សពី ១០ករណីដល់ជាង ៣០០ករណីក្នុងពេលត្រឹមមួយសប្តាហ៍ចុងក្រោយ។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលវៀតណាម។

ជាមួយគ្នានេះវិធានការណ៍បិទខ្ទប់ ដែលតម្រូវឲ្យពលរដ្ឋស្នាក់នៅតែក្នុងផ្ទះ បានរារាំងកសិករពីការដាំដុះកាហ្វេពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រការនេះនឹងឈានទៅធ្វើឲ្យមានការពន្យារពេលក្នុងការប្រមូលផលកាហ្វេ ហើយព្រមទាំងធ្វើឲ្យការផ្គត់ផ្គង់កាហ្វេមិនទាន់តម្រូវការតែម្តង។  

សូមជម្រាបថា កាលពីឆ្នាំ២០២០  វៀតណាមជាប្រទេសនាំចេញគ្រាប់កាហ្វេគិតជាទឹកប្រាក់មានច្រើនជាងគេលំដាប់ទី៥ក្នុងពិភពលោក ជាមួយនឹងចំនួនទឹកប្រាក់ប្រមាណជាង ២ពាន់៣រយលានដុល្លារអាមេរិក តាមពីក្រោយប្រទេសធំៗចំនួន៤ទៀត រួមមាន ប្រេស៊ីលនៅលំដាប់ទី១ ស្វីសឈរនៅលេខ២ អាល្លឺម៉ង់លេខ៣ និងកូលំបីឈរនៅលេខ៤។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ World’s Top Export ដែលតាមដាននឹងកត់ត្រាពីការនាំចេញផលិតផលនានាពីប្រទេសជុំវិញពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រយុទ្ធប្រឆាំងនឹងពាក្យសម្ដីស្អប់ខ្ពើមនៅក្រុមហ៊ុន Facebook

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១៖ ត្រឹមតែរយៈពេល ១ឆ្នាំ (ត្រីមាសទី១ ឆ្នាំ២០២០ ដល់ត្រីមាសទី១ ឆ្នាំ២០២១) ក្រុមហ៊ុន Facebook បានបង្កើនសមត្…

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅសហរដ្ឋអាមេរិកបង្ហាញសុទិដ្ឋិនិយមខ្ពស់នៃទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំសហរដ្ឋអាមេរិក ដែលទើបនឹងត្រូវបានតែងតាំងថ្មី បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយកាលពីថ្ងៃពុធទី២៨ កក្កដានេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ