លោក Andy ឡើងកាន់តំណែងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ហ៊ិននិគែន ខេមបូឌា ជំនួសលោក Samson Wong ដែលបានកាន់តំណែងនៅក្រុមហ៊ុននេះអស់រយៈពេលប្រាំឆ្នាំកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក Samson ក្រុមហ៊ុនហ៊ិននិគែន ខេមបូឌា បានពន្លឿនដំណើរផ្លាស់ប្តូរដឹកនាំប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបង្កើនគុណតម្លៃដល់ខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅដល់សហគមន៍។ នៅក្នុងកំឡុងពេលនៃការរីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ លោក Samson បានដាក់ចេញនូវរបៀបវារៈការងារយុទ្ធសាស្រ្តចំនួនពីរ គឺ "ការផ្តោតលើមនុស្ស (People-First)" និង "ធ្វើឱ្យប្រទសកម្ពុជាកាន់តែប្រសើរឡើង (Brew A Better Cambodia)" ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំនិងយូរអ្វែងរបស់ក្រុមហ៊ុនចំពោះប្រជាជនខ្មែរ និងព្រះរាជាណាចក្រកម្ពុជា។
លោក Andy បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់សម្រាប់ឱកាសបន្តកសាងកេរ្តិ៍ដំណែលដ៏មានអត្ថន័យរបស់លោក Samson និងអ្នកដឹកនាំជំនាន់មុនដែលបានបន្សល់ទុកចាប់តាំងពីឆ្នាំ ១៩៩៤ ដែលវាជាឫសគល់ដំបូងដែលធ្វើឱ្យក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ត្រូវបានបង្កើតឡើង។ ខ្ញុំសូមថ្លែងអំណរគុណដល់ លោក Samson សម្រាប់ការជួយណែនាំ និងគាំទ្រប្រកបដោយការយកចិត្តទុកដាក់របស់លោក មិនត្រឹមតែក្នុងកំឡុងពេលប៉ុន្មានខែដំបូងរបស់ខ្ញុំនៅទីនេះប៉ុណ្ណោះទេ ប៉ុន្តែច្រើនឆ្នាំកន្លងមកនេះផងដែរ ដែលពួកយើងបានក្លាយជាមិត្តរួមអាជីពការងារនៅក្រុមហ៊ុន។ ខ្ញុំពិតជារំភើបរីករាយណាស់ក្នុងការបន្តការងារដ៏អស្ចារ្យជាមួយនឹងក្រុមការងារដ៏សកម្មខ្លាំងក្លាចំនួន ៧០០ នាក់ ដើម្បីសម្រេចការងារតាមគោលបំណងរបស់យើង ក្នុងការបង្កើតនូវភាពសប្បាយរីករាយរួមគ្នាយ៉ាងពិតប្រាកដ ដើម្បីជម្រុញឱ្យប្រទេសកម្ពុជា និងពិភពលោកមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង»។
កន្លងមក លោក Andy ធ្លាប់បានបម្រើការងារក្រុមហ៊ុន ហ៊ិននីគែន អស់រយៈពេលជាង ១២ ឆ្នាំ ដែលបានកាន់តួនាទីជាអ្នកគ្រប់គ្រងទូទៅផ្សេងៗទាំងនៅក្នុងនៅក្រុមហ៊ុនហ៊ិននីគែន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ៊ិននីគែន នៅកោះ Solomon រដ្ឋ New Caledonia និងថ្មីៗនេះគឺនៅប្រទេសសិង្ហបុរី។ បន្ថែមពីលើទំនួលខុសត្រូវរបស់លោកក្នុងមុខងារជានាយកគ្រប់គ្រង លោក Andy ក៏ជាប្រធានគណៈកម្មាធិការដឹកនាំ (នឹងបន្តការងារនេះ) APAC BOOST (Building Our Own Sustainable Talent) ដែលជាកម្មវិធីរយៈពេលវែង ដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលកាន់តំណែងរបស់លោកនៅប្រទេសសិង្ហបុរីជាមួយក្រុមហ៊ុន Asia Pacific Breweries Singapore ឬ APBS (ផ្នែកនៃក្រុមហ៊ុន HEINEKEN) ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ លោក Andy បាននាំមកនូវការផ្លាស់ប្តូរទាំងស្រុងតាមរយៈយុទ្ធសាស្ត្រកំណើនថ្មី និងការផ្តោតជាសំខាន់លើភាពជាអ្នកដឹកនាំ។ នៅឆ្នាំ ២០២៣ APBS ត្រូវបានបញ្ជាក់និងទទួលស្គាល់នូវស្តង់ដាកន្លែងការងារល្អបំផុតពីក្រុមហ៊ុន Great Place to Work និងជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីកំពូលនិយោជកឆ្នើមទាំង ១០ របស់ក្រុមហ៊ុន Statista ប្រទេសសិង្ហបុរីដែលវាជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក រួមសហការស្រាវជ្រាវដោយក្រុមហ៊ុន The Straits Times ។ ក្រុមហ៊ុន APBS ក៏ជាក្រុមហ៊ុនផលិតស្រាបៀរ Tiger ដ៏ល្បីល្បាញផងដែរ ដែលបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅពេលដែលក្រុមហ៊ុននេះមានអាយុកាល ៩០ ឆ្នាំក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំខ្លា។ នៅឆ្នាំ ២០២៣ ស្រាបៀរ Tiger បានក្លាយជា «ម៉ាកយីហោដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍» ដែលជាប់ចំណាត់ថ្នាក់នៅលើ Kantar BrandZ ដែលជាវេទិកាវាយតម្លៃម៉ាកយីហោពិភពលោកឈានមុខគេក្នុងវិស័យនេះ។
នៅពេលដែលលោក Andy ចូលបម្រើការងារនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅថ្ងៃដំបូង រូបចម្លាក់ខ្លាដែលឈរយ៉ាងអស្ចារ្យនៅច្រកចូលការិយាល័យរបស់ក្រុមហ៊ុនចាំស្វាគមន៍លោកដោយភាពកក់ក្តៅ និងរីករាយរាក់ទាក់បំផុត។ លោក Andy បានមានប្រសាសន៍ថា៖ «ការមានឯកសិទ្ធិដឹកនាំនៅក្រុមហ៊ុនស្រាបៀរនៅកន្លែងដែលក្រុមហ៊ុនបានបង្កើតឡើង គឺជាប្រភពនៃមោទនភាពដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ស្រាបៀរ Tiger ក៏ជាមោទនភាពដ៏ពិសេសមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់តាំងពីវាត្រូវបានផលិតក្នុងស្រុក ហើយបានក្លាយទៅជាម៉ាកយីហោស្រាបៀរលំដាប់អន្តរជាតិមួយក្នុងចំណោមម៉ាកយីយោស្រាបៀរល្បីៗដ៏ទៃទៀតរបស់ក្រុមហ៊ុនរបស់យើង ដែលទទួលបានការពេញនិយម និងរីកចម្រើនលឿនបំផុត។ ថ្ងៃនេះ វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំដែលបានឃើញស្រាបៀរ Tiger ឈរជើងដ៏រឹងមំានៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយជម្រុញឱ្យប្រជាជនកម្ពុជាបញ្ចេញនូវសិល្បៈនៃការរស់យ៉ាងរស់រវើកតាមចំណង់ចំណូលចិត្តរបស់ពួកគេ ហើយថែមទាំងបញ្ជ្រាបកម្មវិធីនិរន្តរភាពផលិតកម្មបន្ថែមទៀត តាមរយៈយុទ្ធនាការកម្មវិធីប្រមូលដបស្រាបៀរត្រឡប់មកវិញ ដែលដឹកនាំដោយសហគ្រិនក្នុងវិស័យភោជនីអាហារ និងផ្នែកបដិសណ្ឋារកិច្ច។ ទាំងនេះ គឺជាអត្ថន័យដែលបង្កប់ដោយការយកចិត្តទុកដាក់ នៅពេលដែលយើងនិយាយថា ការរស់ប្រកបដោយគោលបំណងច្បាស់លាស់ ដែលអតិថិជន និងអ្នកប្រើប្រាស់អាចបន្ត និងមានជំនឿជឿជាក់លើយើងបាន ខណៈដែលយើងកំពុងធ្វើការយ៉ាងសកម្មជម្រុញការរីកច្រើននូវជំពូកថ្មីបន្ទាប់ទៀត ជាមួយកេរ្តិ៍ឈ្មោះម៉ាកយីហោស្រាបៀរដ៏ពេញនិយម និងល៏ល្បីល្បាញ ដូចជា Heineken®, Tiger, ABC, Anchor, និង Gold Crown ។
មុនពេលលោក Andy ចូលបម្រើការងារឱ្យក្រុមហ៊ុន ហ៊ិននីគែន លោកមានបទពិសោធន៍ការងារខាងពាណិជ្ជកម្មជាង ១៥ ឆ្នាំ នៅក្នុងវិស័យ Fast-Moving Consumer Goods (FMCG) ដោយផ្តោតលើម្ហូបអាហារ និងភេសជ្ជៈ រួមទាំងប្រភេទស្រាបៀរ ស្រា និងអាហារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Andy បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Newcastle រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ហើយបានបញ្ចប់ការសិក្សាក្រោយឧត្តមសិក្សានៅ INSEAD និង Harvard ។