អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុក


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) កំពុងសហការជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីពង្រីងកំណើនវិស័យកសិកម្មប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា ដែលជាផ្នែកមួយនៃមហិច្ឆិតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ។
លោកស្រី Anne De Graaf នាយិកា​រ​ផ្នែក​កិច្ចការសាជីវកម្មនៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និលោក លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA

ចាប់​ពីខែធ្នូឆ្នាំនេះ កម្មវិធី​ដែល​មានរយៈពេល ១៨ខែ​ដែល​គ្រប់គ្រង​ដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្រ្តរួមមួយដើម្បី​ពង្រឹងសមត្ថភាពនៅទូទាំង​​ដំណាក់កាលផ្សេងៗ​រាប់​ចាប់​ពីការដាំដុះរហូត​ដល់ការស្វែងរកទីផ្សារ​ជាមួយនឹងការអនុវត្តកសិកម្មនិងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការ​ពង្រឹង​សមត្ថភាព​​នេះ កសិករ​កាន់តែច្រើននឹងមានលទ្ធភាព​ទទួល​បាន​ធនធាន​ដែលពួកគេ​ត្រូវការ​ដើម្បី​បង្កើន​ទិន្នផល ផលិតភាព និងប្រាក់ចំណូល។ កម្មវិធីនេះ​នឹង​ចាប់ផ្តើម​ជាមួយ​នឹង​​កសិករ​ប្រមាណ ១៥០០ នាក់​ដែល​ជា​សមាជិក​របស់​សហគមន៍កសិកម្មនានា​នៅក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់​ឆ្នាំង។

លោកស្រី Anne De Graaf នាយិការ​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បានមានប្រសាសន៍ថា៖ «អង្ករមួយគ្រាប់មានតម្លៃដ៏​ធំធេងនៅសង្គមកម្ពុជា រាប់ចាប់​ពីការ​ណ៍​ដែល​​យក​មកធ្វើ​​ជាអាហារមូលដ្ឋាន​​សម្រាប់គ្រប់គ្រួសាររហូតដល់បង្កើតបាន​ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់។ អង្ករក៏ជាគ្រឿងផ្សំសំខាន់មួយ​​ផង​ដែរ​នៅក្នុងស្រាបៀរមួយចំនួនរបស់យើង។ ក្នុងនាមជាអ្នករួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចជាតិ យើងយកចិត្តទុកដាក់យ៉ាង​ខ្លាំង​ទៅ​លើ​​ការងារ​ដោយ​ប្រយោល​ជាច្រើនដែលយើងគាំទ្រតាមរយៈ​​ខ្សែសង្វាក់​នៃផលិតកម្មទាំងមូល​របស់​យើង ជាពិសេស កសិកររបស់​យើង​មាន​តួនាទីសំខាន់​ក្នុង​ការទ្រទ្រង់​​វិស័យ​កសិកម្ម​នាពេល​អនាគត។ តាមរយៈការចាប់ផ្តើមកម្មវិធីនេះជាមួយ​អង្គការ CPSA យើងសង្ឃឹមថា​នឹងធ្វើកិច្ចការ​​កាន់តែច្រើនថែមទៀត​ក្នុងការគាំទ្រសហគមន៍ជុំវិញយើង ក៏ដូចជាការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ដូច្នេះ​រួមគ្នាយើងអាចធ្វើ​ឱ្យ​​ប្រទេសកម្ពុជាកាន់តែប្រសើរ»។

លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA បានមា​នប្រសាសន៍ថា៖ «យើងសូមថ្លែង​អំណរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុងការ​លើក​កម្ពស់​និងអនុវត្តកម្មវិធីដ៏មានតម្លៃនេះ តាមរយៈគោលដៅរួមរបស់យើងក្នុងការបង្កើតប្រព័ន្ធស្បៀង​អាហារប្រកប​ដោយ​បរិយាបន្ន ឋិតថេរ និងនិរន្តរភាព។ វិស័យ​ស្រូវគឺ​ជាគន្លឹះ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា ហើយការអនុវត្តកម្មវិធីប្រកបដោយនិរន្តរភាពនេះគឺជាកត្តាចាំបាច់ដើម្បី​ទ្រទ្រង់​​ជីវភាពរស់​នៅរបស់ភាគីដែលពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនាពេល​អនាគត»។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្រើប្រាស់​អង្ករក្នុងស្រុក ១០០ ភាគរយនៅក្នុងប្រទេសកម្ពុជាដើម្បី​ធ្វើ​ជាគ្រឿងផ្សំ​ផលិតស្រាបៀរមួយ​ចំនួន​ដូច​ជា​ម៉ាកស្រាបៀរ Anchor និង Tiger ជាដើម។ ដើម្បីបង្កើនភាព​វិលជុំ​ក្នុង​​ខ្សែសង្វាក់តម្លៃស្រូវដល់កម្រិត​អតិបរមា ក្រុមហ៊ុន​ផលិតស្រាបៀរ​មួយ​នេះ​ក្រោម​ភាពជា​ដៃគូ​​​ជាមួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក៏ប្រើប្រាស់​អង្កាមដែលនាំយកមក​​​ពី​រោងម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​និង​កសិករផងដែរ ដើម្បី​បង្កើត​ថាមពលកម្ដៅ​​កកើត​ឡើងវិញ ១០០ ភាគរយ​នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុននៅខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញដែលជារោងចក្រជីវថាមពលដ៏ធំដំបូងគេបង្អស់ក្នុង​ប្រទេសកម្ពុជាដោយយោងតាមប្រព័ន្ធតិចណូឡូជីរបស់រោងចក្រមួយនេះ។ ការប្រើប្រាស់អង្កាម​ធ្វើ​ជាប្រភព​ឥន្ធនៈ បាន​ប្រែក្លាយ​កាកសំណល់​កសិកម្ម​និងសរីរាង្គ​ដែលត្រូវបាន​បោះចោលដោយ​រោងម៉ាស៊ីន​កិនស្រូវ និងកសិករទៅ​ជាប្រភព​ចំណូល​បន្ថែមសម្រាប់​សហគមន៍​កសិកម្ម។

មហិច្ឆតា​រយៈ​ពេលវែង “ធ្វើឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង​លើកកម្ពស់​​ការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសារ​គ្រឿងស្រវឹង​ដោយ​ការ​ទទួល​ខុស​ត្រូវ ជាមួយនឹងគោលដៅចូល​​រួមចំណែក​ឆ្ពោះទៅរក​​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ៕




អត្ថបទបន្ទាប់


តោះមកជិះរថយន្តក្រុង Air Bus ដ៏ទំនើបជាមួយវិរៈ ប៊ុនថាំ

រថយន្តក្រុងប្រភេទ Air Bus ៤៥ កៅអី ដំបូងគេ មានវត្តមានហើយ ជាមួយនឹងក្រុមហ៊ុន វិរៈប៊ុន ថាំ ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនធំជាងគេនៅកម្ពុ…

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២លាននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល២ថ្ងៃ

ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមគោលដៅទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសពិធីចូលឆ្នាំសកលឆ្នាំ២០២៣ ចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ