វឌ្ឍនភាព​នៃការបង្កើត​វ៉ាក់សាំង​កូវីដ-១៩

ក្រុមហ៊ុនអាមេរិកមួយទៀត និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួន មានប្រសិទ្ធភាពជាង ៩៤%


ក្រុមហ៊ុន​ជីវបច្ចេកវិទ្យាដ៏ធំមួយរបស់​អាមេរិក ឈ្មោះ Moderna បាន​និយាយ​ថា ទិន្នន័យ​បឋម​នៃ​ការសាកល្បង​ដំណាក់កាល​ទី៣ បង្ហាញ​ថា វ៉ាក់សាំង​​របស់ផង់ខ្លួន មាន​ប្រសិទ្ធភាព​ជាង ៩៤% ក្នុងការ​បង្ការ​ជំងឺកូវីដ-១៩ ។ នេះ​បើយោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​អាមេរិក ។
ក្រុមហ៊ុនអាមេរិកមួយទៀត ឈ្មោះ Moderna និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួន មានប្រសិទ្ធភាពជាង ៩៤% ។
ដោយ

ការធ្វើ​វិភាគ​បាន​​វាយតម្លៃ​លើ​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ចំនួន ៩៥ករណី ក្នុង​ចំណោម​អ្នក​ចូលរួម ៣០.០០០នាក់​ ដែលចូលរួម​នៅក្នុង​ការសាកល្បង​វ៉ាក់សាំងនេះ ។ 

ក្រុមហ៊ុន Moderna ដែល​បាន​បង្កើត​វ៉ាក់សាំង​របស់​ខ្លួន ដោយសហការ​ជាមួយ​វិទ្យាស្ថានជាតិ​ប្រយុទ្ធ​ប្រឆាំង​រោគ​អាលែហ្ស៊ី និង​ជំងឺឆ្លង (NIAID) បាន​និយាយ​ថា ករណី​កូវីដ-១៩ ចំនួន ៩០ ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ក្រុមដែល​ប្រើ​ឱសថ​សាកល្បង placebo ធៀបនឹង ៥​ករណី ដែល​ត្រូវ​បាន​អង្កេត​នៅ​ក្នុង​ក្រុម​ដែល​បាន​ទទួល​វ៉ាក់សាំង​ពីរដូស ។ លទ្ធផល​បាន​បង្ហាញ​ថា ប្រសិទ្ធភាព​នៃ​ការចាក់​វ៉ាក់សាំង​ គឺ​ប្រមាណ ៩៤,៥% ។

ការ​ប្រកាសនេះ​ធ្វើ​ឡើង​បន្ទាប់ពី​ដំណឹង​​ស្រដៀងគ្នាកាលពីសប្តាហ៍មុន អំពី​ការសាកល្បង​វ៉ាក់សាំង​កូវីដ-១៩ ដំណាក់កាល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Pfizer ខណៈ​ដែល​ក្រុមហ៊ុន​ឱសថ​នៅទូទាំង​ពិភពលោក​កំពុង​ប្រណាំង​ប្រជែង​គ្នា​ ដើម្បីរក​វិធី​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូវីដ-១៩ ដែល​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាង ៥៤,៤​លាន​នាក់ និង​​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង ១,៣លាននាក់ ។ នេះ​បើ​យោងតាមទិន្នន័យ​ចងក្រង​ដោយ​សាកលវិទ្យាល័យ Johns Hopkinds ។ 

កាលពី​សប្ដាហ៍មុន ក្រុមហ៊ុន​ Pfizer របស់អាមេរិក និងដៃគូ​អាល្លឺម៉ង់ BioNTech ដែលបានរួមគ្នា​បង្កើត​វ៉ាក់សាំង​កូវីដ-១៩នោះ បានប្រកាសថា វ៉ាក់សាំង​របស់ខ្លួន​ត្រូវគេរកឃើញថា មានប្រសិទ្ធភាព​ ៩០% ហើយពីរថ្ងៃ​ក្រោយមក ប្រទេស​រុស្ស៊ី​បានប្រកាស​​ថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួនមានប្រសិទ្ធភាព ៩២% ក្នុង​ការ​ការពារ​មនុស្ស​ពី​ការឆ្លង​មេរោគ​កូវីដ-១៩ ដោយផ្អែក​លើ​លទ្ធផល​នៃ​ការសាកល្បង​បណ្តោះ​អាសន្ន ៕​




អត្ថបទបន្ទាប់


ត្រីមាសទី៣ ឆ្នាំ២០២០ GDP របស់ថៃ ធ្លាក់ចុះ ៦,៤%

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ៦,៤% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ទោះយ៉ាងណា ការធ្លាក់ចុះនេះគឺធ្វើ…

ប្រាក់ចំណេញធនាគារអេស៊ីលីដាកើនដល់ ៩៩ លានដុល្លារ នៅ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល៩ខែ ដំបូងនៅឆ្នាំ២០២០ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានរកប្រាក់ចំណេញក្រោយបង់ពន្ធកើនដល់ ៩៩ លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ