ការប្រឆាំងនឹង​ការលួចចម្លង​ស្នាដៃ​និពន្ធ

សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ចុះហត្ថលេខារួមគ្នា ដើម្បីប្រឆាំងការលួចចម្លងស្នាដៃនិពន្ធ


សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ដែលកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យសារព័ត៌មាន រួមមាន Freshnews, សប្បាយ, ដើមអំពិល, ថ្មីៗ និងខេមបូណូមីសផងដែរនោះ បានសម្រេចចុះហត្ថលេខា រួមគ្នានៅថ្ងៃទី ២៣ មេសា ឆ្នាំ២០១៩នេះ ដើម្បីអំពាវនាវដល់អង្គភាពសារព័ត៌មាន និងម្ចាស់គេហទំព័រនានា ឲ្យបញ្ឈប់ការលួចចម្លងស្នាដៃនិពន្ធ ឬអត្ថបទព័ត៌មានជាបន្ទាន់ ដើម្បីចៀសផុតពីវិធានការច្បាប់។
សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ចុះហត្ថលេខារួមគ្នា ដើម្បីប្រឆាំងការលួចចម្លងស្នាដៃនិពន្ធ
ដោយ

នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​រួមគ្នា​មួយ របស់​​ស្ថាប័ន​សារព័ត៌មាន​អេឡិច​ត្រូនិក​​ទាំង​៥​ខាង​លើនេះ បាន​ឲ្យដឹង​ថា ការ​ឈាន​ដល់​​ការ​សម្រេច​​ចុះ​ហត្ថលេខា​រួមគ្នានេះ គឺដោយ​សារតែ សង្កេត​ឃើញថា មាន​ស្ថាប័នព័ត៌មាន​មួយ​ចំនួន និង​ក្រុមម្ចាស់​គេហទំព័រ​​នានា​ នៅតែ​​បន្ត​ចម្លង​ និងយក​អត្ថបទ​ព័ត៌មាន ព្រមទាំង​រូបថត​ផងដែរ (លួច) ទៅផ្សាយ​បន្ត​​លើគេហ​ទំព័រ​របស់​ខ្លួន ដោយពុំបាន​​ការសុំ​ការ​អនុញ្ញាត​ពីម្ចាស់​ដើម​ជាមុននោះឡើយ។

បន្ថែមពីនេះ ក្រុម​សារព័ត៌មាន​​អេឡិច​ត្រូនិក​ល្បីៗ​ទាំង៥នេះ ក៏បាន​​អំពាវ​នាវ​ដល់​​ក្រុមហ៊ុន​ស្រប​ច្បាប់ និង​មានវិជ្ជាជីរៈ ពិចារណា ឲ្យបាន​​ម៉ត់ចត់ នៅពេល​ជ្រើសរើស​ការផ្សាយ​ផលិតផល ឬសេវាកម្ម នៅលើ​គេហទំព័រ​ណាមួយ ដើម្បី​​ចៀសវាង​នូវការ​​សហប្រតិបត្តិការ​​ប៉ះចំ គេហទំព័រ​​ព័ត៌មាន ដែល​មិន​គោរព​វិជ្ជាជីវៈ​ព័ត៌មាន និងចាំ​តែលួច​ចម្លង​​ស្នាដៃ និងបញ្ញា​របស់​អ្នកដទៃ។

ក្រុម​សារព័ត៌មាន​​អេឡិច​ត្រូនិក​ទាំង៥​ដដែលនេះ បាន​ចាត់​ទុកថា រាល់ទម្រង់​​លួច​ចម្លង​​ស្នាដៃ គឺជាទង្វើ​​ផ្ទុយ​នឹងច្បាប់​​កម្មសិទ្ធិ​បញ្ញា​នៃព្រះរាជា​ណាចក្រ​​កម្ពុជា ហើយថា ការលួច​ចម្លង​​ស្នាដៃ ឬលួច​កម្មសិទ្ធិ​បញ្ញានេះ គឺជា​ទង្វើក្បត់​ឧត្តមគតិ និងសតិ​សម្ប​ជញ្ញៈ​វិជ្ជាជីវៈ។

តំណាង​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស បាន​បង្ហាញ​នូវជំនឿ​ជាក់ថា តាមរយៈ​សេចក្ដី​ថ្លែងការណ៍ គឺជា​ការ​បង្ហាញនូវ​គោល​ជំហរ​មួយ​ ក្នុង​ការ​លើកស្ទួយ និងការពារ​ដល់​ស្នា​ដៃ​និពន្ធ​​របស់​អ្នកសារព័ត៌មាន​​វិជ្ជាជីវៈ និងលើក​កម្ពស់​នូវកិន្យានុភាព​​វិស័យ​សារព័ត៌មាន​​នៅ​​កម្ពុជា​ផងដែរ។ មិនតែប៉ុណ្ណោះ ​សេចក្ដីថ្លែងការណ៍​នេះ ក៏អាច​ចាត់​​ទុកថា គឺជា​គ្រឿង​​​ដាស់​​​សតិ​មួយ ដល់​​ក្រុម​​គេហទំព័រ​​​ព័ត៌មាន ដែល​ចាំ​តែលួច​​ស្នាដៃ​ពីអ្នកដទៃ និងយក​ទៅកែ​កុន​បន្តិចបន្ដួច រួច​ធ្វើជា​ស្នាដៃ​របស់​ខ្លួននោះ នឹង​ភ្ញាក់ខ្លួន និង​ចាប់​​ផ្ដើម​​ផលិត​ព័ត៌មាន​​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិកនេះ​ប្រកបដោយ​​វិជ្ជាជីវៈ និងមាន​សេចក្ដី​ថ្លៃថ្នូរ​ឡើង​វិញ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនត្រកូល ជីប ម៉ុង ចាប់ដៃគ្នាការបង្កើតមជ្ឈមណ្ឌលផ្សារទំនើប ថ្មីមួយទៀតហើយ ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ខ្លួន

ក្រុមហ៊ុន ជីប ម៉ុង លែន និងជីប ម៉ុង រីថេល បានប្រកាសកិច្ចសហការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ ក្នុងការបង្កើតផ្សារទំនើបដ៏សម្បូរបែបមួយ ដើម្ប…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ចំណូលពីវិស័យប្រេង មិនជាដុំកំភួន សម្រាប់ការអភិវឌ្ឍប្រទេសឡើយ

មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ប្រាក់ចំណូលពីវិស័យប្រេង ពុំមែនជាចំណូលដុំកំភួនសម្រាប់រាជរដ្ឋាភិបាលយកទៅអភិវឌ្ឍប្រទេសនោះឡើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ