អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់ការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេមួយនៅកម្ពុជា បានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ ខណៈដែលគម្រោងនេះ មានការចូលរួមផ្ដល់មូលនិធិ ៥០% ពីរាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម និង៥០% ទៀតមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន។
អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់ការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ
ដោយ

លោក សឹង ភន នាយកប្រតិបត្តិឥណទានរបស់ធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា គម្រោងសហហិរញ្ញប្បទាន គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកស្តារការងើបឡើងវិញនៃម្ចាស់អាជីវកម្មនិងសហគ្រិននានាក្នុងវិស័យទេសចរណ៍ ជាមួយនិងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប។

លោកបានថ្លែងយ៉ាងដូច្នេះថា «គម្រោងនេះគឺជាគម្រោងដ៏ល្អមួយដែលផ្តល់ឱកាសដល់សហគ្រិនដែលមានអាជីវកម្មក្នុងវិស័យទេសចរណ៍​ដោយពួកគាត់អាច​ទទួល​បាន​ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ដ៏ល្អ​គឺអតិបរមា​ត្រឹម​ ៦,៥ភាគរយតែប៉ុណ្ណោះក្នុង១ឆ្នាំ។ ស្របជាមួយគ្នានោះ គឺមិនមានការគិតសោហ៊ុយផ្សេងៗផងដែរ ដូច្នេះសូមអតិថិជនដែលមានអាជីវកម្មក្នុងវិស័យនេះ សូមប្រញាប់រួសរាន់ដាក់ពាក្យសុំកម្ចីមកធនាគារអេស៊ីលីដាព្រោះថា ទឹកប្រាក់កម្ចីក្នុងគម្រោងនេះមានចំនួនកំណត់»។

អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់ការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ

សម្រាប់គម្រោងនេះ មានគោលដៅ​ផ្តល់ហិរញ្ញប្បទាន​​ដល់​ម្ចាស់​​អាជីវកម្ម​​ក្នុង​វិស័យ ទេសចរណ៍ រួមមានដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និង ការផ្គត់ផ្គង់​ផលិតផល-សេវាកម្ម​ដទៃ​ទៀត ដែលគាំទ្រឧស្សាហកម្មទេសចរណ៍ ដែលមានតម្រូវការឥណទានសម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មឡើងវិញ កែលម្អ និងទំនើបកម្ម ពង្រីកខ្លួនបន្ថែម។

អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់ការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍ ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ

ទំហំឥណទាន៖ ផ្តល់ជូនរហូតដល់៤០០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល។

អត្រាការប្រាក់៖ អតិបរមា ៦,៥០% ក្នុងមួយឆ្នាំ។

រយៈពេលខ្ចី៖ រហូតដល់ ៧ឆ្នាំ។

សោហ៊ុយឥណទាន និងសោហ៊ុយផ្សេង៖ គ្មាន។

រយៈពេលអនុគ្រោះរហូតដល់ ១២ ខែ (សងតែការប្រាក់)។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)៕




អត្ថបទបន្ទាប់


អ៊ុយក្រែនលក់មាសសុទ្ធអស់ជិត១៣ពាន់លានដុល្លារពីទុនបម្រុង អំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានលក់ទុនបម្រុងជាមាសសុទ្ធ ដែលមានតម្លៃជិត១៣ ពាន់លានដុល្លារ ចាប់តាំងពីផ្តើមធ្វើសង្គ្រាមប្រឆាំងការលុកលុយរបស់…

កម្ពុជារកចំណូលបាន ៦០០លានដុល្លារពីការនាំចេញស្រូវ-អង្ករ នៅឆមាសទី១ឆ្នាំ២០២២

ព័ត៌មាន
ដំណើរការនៃការនាំចេញស្រូវ អង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បើទោះជួបបញ្ហាមួយចំនួន នៅអំឡុងពេលកូវីដ១៩រាតត្បាតក៏ពិតមែន ប៉ុន្ដែនៅតែអាចដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ