អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនត្រកូល ជីប ម៉ុង ចាប់ដៃគ្នាការបង្កើតមជ្ឈមណ្ឌលផ្សារទំនើប ថ្មីមួយទៀតហើយ ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ខ្លួន


ក្រុមហ៊ុន ជីប ម៉ុង លែន និងជីប ម៉ុង រីថេល បានប្រកាសកិច្ចសហការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ ក្នុងការបង្កើតផ្សារទំនើបដ៏សម្បូរបែបមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងលំនៅដ្ឋានរបស់ជីប ម៉ុង លែន ដោយពុំចាំបាច់ធ្វើដំណើរឆ្ងាយ។
ក្រុមហ៊ុនត្រកូល ជីប ម៉ុង ចាប់ដៃគ្នាការបង្កើតមជ្ឈមណ្ឌលផ្សារទំនើប ថ្មីមួយទៀតហើយ ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ខ្លួន (រូបថត៖ ហេង ភារម្យ)
ដោយ

ក្រុមហ៊ុន ជីប ម៉ុង​ លែន ត្រូវ​បាន​​បង្កើត​​ឡើង​ក្នុង​គោល​​បំណង​​អភិវឌ្ឍ លំនៅ​ដ្ឋាន​ដែលប្រកប​ដោយ​ប្រណីតភាព គុណភាព និងភាពជឿជាក់​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​​ទូទៅ។ ចំណែកឯ ក្រុមហ៊ុន ជីប ម៉ុង រីថេល វិនិយោគ​លើផ្សារទំនើប​គ្រប់ប្រភេទ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដើម្បីនាំ​​យកភាព​ទាន់សម័យ និងរបៀប​​រស់​នៅ​​ទំនើបៗ ​ជូនដល់​សាធារណជន​ដែលនិយមភាព​ស៊ីវីល័យ។

ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការប្រកាស​ភាពជា​ដៃគូ​រវាង​ជីប ម៉ុង លែន និងជីប ម៉ុង រីថេល ក្នុងការបង្កើត​ផ្សារ​ទំនើប​លោក​ លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុងលែន ​បានប្រាប់ឲ្យ​ដឹងថា  ស្របពេលដែលប្រជា​ពលរដ្ឋ​កម្ពុជា​និយម​រស់នៅក្នុង​តំបន់​ដែលមាន​ភាពងាយ​ស្រួល និងទាន់សម័យ យើងយល់​កាន់តែ​ច្បាស់ថា ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រីថេល គឺជាជម្រើស​យុទ្ធសាស្ត្រ​ដ៏ល្អបំផុត​ក្នុងការនាំយក​ភាពជឿជាក់ និងភាពទាន់​សម័យ​ជូន​ប្រជាពលរដ្ឋ តាមរយៈការបង្កើត​មណ្ឌល​ផ្សារទំនើប​ក្នុងបរិវេណ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់ ក្រុមហ៊ុន ជីប ម៉ុង លែន។ 

លោកបានបន្តថា ការសហការ​ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថេល ដើម្បី​បង្កើត​មណ្ឌល​ផ្សារទំនើប​ក្នុង​តំបន់លំនៅដ្ឋាន​របស់យើង កាន់តែធ្វើ​ឲ្យតំបន់​នោះមាន​សក្តានុពល​ខ្ពស់ និងផ្តល់ភាព​ងាយស្រួល​ក្នុងការ​រស់នៅ ​ក៏ដូចជា អនុញ្ញាត​ឲ្យអតិថិជន​ដែលរស់នៅ​ក្នុង និងក្រៅ​គម្រោង ជីប ម៉ុង លែន អាចមក​កម្សាន្ត​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​របស់ ជីប ម៉ុង រីថេល បានដោយ​ងាយស្រួល។

សព្វថ្ងៃ ក្រុមហ៊ុន ជីប ម៉ុង​ លែនមាន​គម្រោងលំនៅដ្ឋាន​បីប្រភេទ​ធំៗ រួមមាន The Landmark, The Park Land និង The Land Riche។

គួរបញ្ជាក់ថាក្រុមហ៊ុន ជីប ម៉ុង នាពេលថ្មីៗនេះ ក៏ទើបបានបើកមុខជំនួញថ្មីមួយទៀតហើយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើកអាជីវកម្មផ្លូវការហើយ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី ១២ របស់ខ្លួន ហើយវានឹងក្លាយជា ធនាគារឌីជីថលពេញលេញដំបូងគេនៅកម្ពុជា ដោយរំពឹងនឹងចូលរួមចំណែកពន្លឿនសេដ្ឋកិច្ចជាតិ តាមរយៈប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូកម្ពុជា នឹងរងផលប៉ះពាល់ ពីវៀតណាមបើកកាស៊ីណូនៅកោះភូកុក ឬកោះត្រល់

ព័ត៌មាន
អ្នកជំនួញនៅក្នុងវិស័យឧស្សាហកម្មកាស៊ីណូកម្ពុជាកំពុងតែជួបនឹងបញ្ហាប្រកួតប្រជែងយ៉ាងខ្លាំងបន្ទាប់ ពីប្រទេសវៀតណាមបានអនុម័តច្បាប់ឲ្យមានកាស៊ីណូស្រ…

សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ចុះហត្ថលេខារួមគ្នា ដើម្បីប្រឆាំងការលួចចម្លងស្នាដៃនិពន្ធ

ព័ត៌មាន
សារព័ត៌មានអេឡិចត្រូនិកល្បីៗចំនួន ៥ ដែលកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យសារព័ត៌មាន រួមមាន Freshnews, សប្បាយ, ដើមអំពិល, ថ្មីៗ និងខេមបូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ