វិបត្តិធនាគារនៅអាមេរិក

CEO ធនាគារ ANZថា កុំមើលស្រាលវិបត្តិធនាគារនៅអាមេរិក ដ្បិតវាអាចបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុសាកល


ទោះបីជាវិបត្តិធនាគារនៅអាមេរិកបានកំពុងតែរសាយការភ័យខ្លាចនៅក្នុងចំណោមអ្នកបណ្តាក់ទុនធំៗក៏ពិតមែន ប៉ុន្តែអ្នកជំនាញផ្នែកធនាគារមួយចំនួនបានព្រមានថា កុំមើលស្រាលលើបញ្ហានេះឲ្យសោះ បើប្រហែសវិបត្តិហិរញ្ញវត្ថុសាកលមួយអាចផ្ទុះឡើងជាក់ជាមិនខានឡើយ។
CEO ធនាគារ ANZថា កុំមើលស្រាលវិបត្តិធនាគារនៅអាមេរិក ដ្បិតវាអាចបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុសាកល

បើទោះបីជា មានអ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនបានលើកឡើងថាអំពីភាពខុសគ្នានៃការដួលរលំធនាគារអាមេរិក ជាមួយនឹងវិបត្តិហិរញ្ញវត្ថុសាកលកាលពី ១៥ឆ្នាំមុនក្ដី ប៉ុន្ដែ លោក Shayne Elliott នាយកប្រតិបត្តិធនាគារ អូស្រ្តាលី និង ណូវែលហ្សេឡង់ ដែលគេស្គាល់ថា ANZ នោះបានលើកឡើងថា ភាពចលាចលក្នុងវិស័យធនាគារថ្មីៗនេះ អាចសក្ដានុពលក្នុងការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសាកល ស្រដៀងគ្នាទៅនឹងឆ្នាំ ២០០៨ បាន ។ លោកបានត្រូវបណ្តាញព័ត៌មានធំៗដកស្រង់សំដីថា វាអាចជាវិបត្តិដែលកើតឡើងនៅកន្លែងមួយចំនួន ប៉ុន្តែកុំភ្លេចថា វិបត្តិនេះវាអាចរីករាលដាលបាន ហើយក៏មិនត្រូវធ្វេសប្រហែសនឹងវានោះឡើយ។

លោកបានបន្តថា ធនាគារនៅអូស្ត្រាលីនិងណូវែលហ្សេឡង់មិនបានរងទុក្ខខ្លាំង ដូចធនាគារនៅសហរដ្ឋអាមេរិក និងអង់គ្លេសក្នុងអំឡុងវិបត្តិឆ្នាំ ២០០៨ នោះទេ ដោយសារ ស្តង់ដារនៃការផ្តល់ប្រាក់កម្ចី និងភាពធន់នៃការខិតខំរក្សាចរន្តសេដ្ឋកិច្ច ដូច្នេះនៅក្នុងពេលនេះ ធនាគារANZ ដែលកំពុងតែឈរនៅលំដាប់លេខ៤ ខាងផ្តល់ប្រាក់កម្ចីក៏ដូចគ្នា គឺកំពុងតែប្រយ័ត្ន ប្រយែងបំផុត ជាពិសេសនៅក្នុងពេលដែលពិភពលោកកំពុងស្ថិតនៅក្រោមសម្ពាធនៃសង្រ្គាមអតិផរណាជាសាកល។

ជាការពិតទោះបីជា ស្ថានភាពវិបត្តិធនាគារនៅអាមេរិកពេលនេះហាក់ធូរស្រាលវិញក៏ដោយ ប៉ុន្តែអ្នកបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តធនាគារនៅអាមេរិកក៏មិនព្រងើយកន្ដើយដែរ។ ដោយឡែក នៅអឺរ៉ុបក៏ដូចគ្នា ក្រោយពេលដែលធនាគារ Credit Suisse ជួបព្យុះប្រមាណជា ២សប្តាហ៍កន្លងមក ។ អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនិងអឺរ៉ុបបាននិយាយ ថា ភាពតានតឹងនៅក្នុងវិស័យធនាគារកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីធានាមិនឲ្យបញ្ហា បង្កឱ្យមានវិបត្តិឥណទានកើតឡើងនោះឡើយ៕




អត្ថបទបន្ទាប់


តើអ្នកជំនាញកិច្ចការនយោបាយចិនមានផែនការយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីទប់ទល់នឹងឥទ្ធិពលនិងសម្ពាធពីអាមេរិក?

សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនដែលបង្កាត់ឡើង ដោយអតីតរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ មកដល់ពេលនេះ ពិបាកសន្និដ្ឋានថា នឹង…

ប្រាក់ចំណេញផ្នែកឧស្សាហកម្មរបស់ចិនធ្លាក់ចុះជិត៣០% នៅ២ខែដំបូងនៅឆ្នាំ២០២៣

ការធ្លាក់ចុះប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិន បន្ដមានដល់ប្រមាណ ៣០% ក្នុងរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៣ ដោយសារតែការថយចុះតម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ