ចិនប្រកាសផ្តល់ជំនួយដល់ប្រទេសតំបន់អាស៊ីកណ្តាល

ចិននឹងឲ្យ ៥០០ លានដុល្លារទៅប្រទេសក្នុងតំបន់អាស៊ីកណ្តាល ខណៈឥទ្ធិពលរុស្ស៊ីកំពុងកើនឡើងក្នុងតំបន់នោះ


ចិនប្រកាសផ្តល់ជំនួយចំនួន ៥០០ លានដុល្លារដល់ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ខណៈឥទ្ធិពលរុស្ស៊ីកំពុងកើនឡើងក្នុងតំបន់នេះ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយសរុបចំនួន ៥០០ លានដុល្លារដល់ប្រទេសក្នុងតំបន់អាស៊ីកណ្តាលចំនួន ៥ ប្រទេស ព្រមទាំងមានផែនការបញ្ជូនវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥០លានដូសបន្ថែមទៀតទៅកាន់ប្រទេសទាំងនោះផងដែរ។
ចិនប្រកាសផ្តល់ជំនួយដល់ប្រទេសតំបន់អាស៊ីកណ្តាល
ដោយ

ការ​ប្រកាស​ផ្ដល់​ជំនួយ​របស់​ចិន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​ជួប​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​តំបន់​អាស៊ី​កណ្តាល ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៣០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ភាគី​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Nikkei Asia​។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី ៣០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​អាស៊ី​កណ្ដាល លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​បាន​ប្រាប់​មេដឹកនាំ​ប្រទេស​អាស៊ី​កណ្តាល​ថា ប្រទេស​ចិន​នឹង​គាំទ្រ​ពួក​គេ​យ៉ាង​មុតមាំ​ក្នុង​ការ ការពារ​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​បូរណភាព​ទឹកដី​។

ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនងជា​លោក ស៊ី ជី​ន​ពីង ចង​ព្រមាន​ទៅ​ដល់​គំនិត​ដែល​ចង់​ឲ្យ​សហភាព​សូ​វៀត​រស់​ឡើង​វិញ ខណៈ​ដែល​បច្ចុប្បន្ន​រុ​ស្ស៊ី​ក៏​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​តំបន់​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ី​កណ្ដាល​ទាំង ៥ នេះ ប្រទេស​អាទិភាព​កំពូល​ដែល​ចិន​កំពុង​ពង្រីក​ទំនាក់ទំនង​កាន់តែ​ខ្លាំង​នោះ គឺ​កា​ហ្សា​ក់​ស្ថាន ដែល​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ធនធាន ហើយ​ក៏​ជា​ប្រទេស​ជិតខាង​ដ៏​ធំ​បំផុត​របស់​ខ្លួន​ផង​ដែរ​។ 

គួរ​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​កា​ហ្សា​ក់​ស្ថាន បាន​ជួប​នូវ​ភាព​ចលាចល និង​មាន​បាតុកម្ម​ហឹ​ង្សា​នៅ​ក្នុង​ប្រទេស ទាក់ទិន​នឹង​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​។ ការ​វាយលុក​ហឹ​ង្សា​ពី​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ទីក្រុង​ប៉េ​កាំ​ង​អំពី​ការ​ដើរ​ក្រោយ​ទីក្រុង​ម៉ូ​ស្គូ​ក្នុង​ការ​អន្តរាគមន៍​នឹង​ភាព​ចលាចល​នេះ​ផង​ដែរ ខណៈ​រុ​ស្ស៊ី​ហាក់​មានមុខ​មុនគេ​ក្នុង​ការ​អន្តរ​គម​ន៍​លើ​ភាព​ចលាចល​ទាំងនេះ​នា​ពេល​កន្លង​មក តាម​រយៈ​ការ​ស្នើរ​សុំ​ពី​សំណាក់​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​ឱ្យ​រុ​ស្ស៊ី​ដាក់​កងទ័ព​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឯណោះ​វិញ លោក Zhao Lijian បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ទីក្រុង​ប៉េ​កាំ​ង​ក៏​នឹង​ផ្តល់​ជំនួយ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ទៅ​តាម​ឆន្ទៈ​របស់​កា​ហ្សា​ក់​ស្ថាន​ដូច​គ្នា​ផង​ដែរ ។

ប្រទេស​ចិន​បាន​ធានា​ស្ថិរភាព​ក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ជា​អាទិភាព​មួយ បូក​ទាំង​រួម​ហេតុផល​សេដ្ឋកិច្ច និង​ដើម្បី​ទប់ស្កាត់​ពួក​ជ្រុលនិយម​ឥ​ស្លា​ម​ដែល​រស់នៅ​តំបន់​តាម​ព្រំដែន​មិន​ឱ្យ​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង​នោះ​ឡើយ​។ គួរ​ជម្រាប​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កា​ហ្សា​ក់​ស្ថាន​មាន​ចំនួន​សរុប​ជិត ៣០ ពាន់​លាន​ដុល្លារ​រហូត​ដល់​ដំណាច់ឆ្នាំ ២០១៩ ហើយ​ក្រុមហ៊ុន​ចិន​ជាង ១​ពាន់ កំពុង​មាន​ប្រតិបត្តិការ​នៅ​ទីនោះ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានអាស៊ានដាក់ស្នើ៤ចំណុច ទៅកាន់លោកមីន អ៊ុងឡាំង ដើម្បីជាគន្លឹះសម្រួលស្ថានការមីយ៉ាន់ម៉ាឲ្យធូរស្រាល

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនឹងលោក ម…

ថៃបើកភ្លើងខៀវ ឱ្យពលរដ្ឋដាំកញ្ឆានៅតាមផ្ទះ តែត្រូវការសុំការអនុញ្ញាតជាមុន

ព័ត៌មាន
ក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃកាលពីថ្ងៃទី ២៥ មករា បានឱ្យដឹងថា ខ្លួននឹងដកកញ្ឆា ចេញពីបញ្ជីថ្នាំញៀនរបស់ខ្លួន ដោយនឹងត្រួសត្រាយផ្លូវ ក៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ