យុទ្ធសាស្ត្រចិនទប់ទល់នឹងសម្ពាធអាមេរិក

តើអ្នកជំនាញកិច្ចការនយោបាយចិនមានផែនការយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីទប់ទល់នឹងឥទ្ធិពលនិងសម្ពាធពីអាមេរិក?


សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិនដែលបង្កាត់ឡើង ដោយអតីតរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ មកដល់ពេលនេះ ពិបាកសន្និដ្ឋានថា នឹងបញ្ចប់នៅពេលណាមួយច្បាស់លាស់ណាស់ ខណៈដែលនៅពេលនេះមហាអំណាចទាំងពីរនៅតែបន្ត ប្រទាំងប្រទើសគ្នាជាបន្តបន្ទាប់។ ដើម្បីទ្រទ្រង់សភាពការណ៍នឹងបន្តនិរន្តរភាពសេដ្ឋកិច្ចក៏ដូចជាឥទ្ធិពលនយោបាយការទូត របស់ខ្លួនឲ្យបន្តរឹងមាំបន្តទៀតនោះ អ្នកជំនាញការកិច្ចការនយោបាយនិងសេដ្ឋកិច្ចចិន កំពុងតែសិក្សានិងរៀបចំយុទ្ធសាស្ត្រមួយចំនួន ។ តើយុទ្ធសាស្រ្តទាំងនោះមានអ្វីខ្លះទៅ ?
តើអ្នកជំនាញកិច្ចការនយោបាយចិនមានផែនការយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីទប់ទល់នឹងឥទ្ធិពលនិងសម្ពាធពីអាមេរិក?

នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង អ្នកជំនាញការចិនបានជំរុញឲ្យអ្នកដែលពាក់ព័ន្ធគាំទ្រការបង្កើតនូវចង្កោមខ្សែចង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំមួយដោយខ្លួនឯង ដើម្បីត្រៀមខ្លួននៅពេលដែលអាមេរិកដាក់ចិនឲ្យនៅឯកោរ បើទោះបីមកដល់ពេលនេះ ខ្សែចង្វាក់ផលិតកម្មនៅលើពិភពលោក ពិបាកនៅក្នុងការសម្រេចបាននូវផលិតកម្មមួយដែល មិនពឹងពាក់គេក៏ដោយ ។

អតីតអភិបាលក្រុង ឆុងឈីង គឺ ហួង ឈីហ្វាន (លោក Huang Qifan) បានប្រាប់វេទិកាប្រចាំឆ្នាំកម្រិតខ្ពស់ក្នុងទីក្រុងប៉េកាំងនោះថា ចិនត្រូវការជាចាំបាច់នូវការកែសម្រួលយុទ្ធសាស្រ្តដើម្បីជៀសវាងរបាំងពន្ធចំពេលមានសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែស្ថិតនៅក្នុងស្ថាន ភាពមិនប្រាកដ។

លោក បានប្រាប់អ្នកដឹកនាំធុរកិច្ច និងអ្នកបង្កើតគោលនយោបាយនៅវេទិកាអភិវឌ្ឍន៍ចិន ថា ក្រុមហ៊ុនបរទេសប្រហែល ៦០% ដែលបានចុះបញ្ជីថ្មីនៅក្នុងប្រទេសថៃ ឬវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាកម្មសិទ្ធិរបស់ចិន ដើម្បីធ្វើពិពិធកម្មនៃខ្សែចង្វាក់ផលិតកម្ម ។

បើតាមការលើកឡើងរបស់ លោក Huang Qifan រោងចក្រឧស្សាហកម្មទាំងនេះ គឺកំពុងតែផលិតយ៉ាងសកម្មនូវផលិតផលជាច្រើនរាប់ចាប់តាំងពីសម្លៀកបំពាក់ គ្រឿងបង្គំអេឡិចត្រូនិក ខ្សែរភ្លើង អគ្គីសនី ...។ល។

លោកបានបញ្ជាក់ថា “ តម្រូវការចាំបាច់បំផុតរបស់ចិននៅពេលនេះ គឺការកសាងចង្កោមឧស្សាហកម្មដ៏រឹងមាំ “ ។

សូមបញ្ជាក់ថា ដោយសារតែសង្រ្គាមពាណិជ្ជកម្ម និង ការរីករាលដាលនៃមេរោគកូវីដ ១៩ ប្រមាណជា ជិត ៣ ឆ្នាំ បស្ចឹមប្រទេសក៏កំពុងតែព្យាយាមបញ្ឈប់ការពឹងផ្អែកលើចិនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple និង Dell ជាដើម កំពុងផ្លាស់ប្តូរប្រតិបត្តិការផលិតរបស់ពួកគេពីចិនទៅកាន់រោងចក្រនៅអាស៊ីអាគ្នេយ៍ និង ឥណ្ឌា ៕




អត្ថបទបន្ទាប់


ប្រធានសភាអាមេរិកថា សមាជិកសភានឹងបន្ដនីតិវិធីច្បាប់ ដើម្បីគ្រប់គ្រងកម្មវិធី TikTok របស់ចិន

ព័ត៌មាន
ក្រោយពីក្រុមសមាជិសភាអាមេរិកបានជជីកចោទសួរជាមួយនឹងនាយកប្រតិបត្តិ TikTok កាលពីសប្ដាហ៍មុនរួចមក ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Kevin McC…

CEO ធនាគារ ANZថា កុំមើលស្រាលវិបត្តិធនាគារនៅអាមេរិក ដ្បិតវាអាចបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុសាកល

ព័ត៌មាន
ទោះបីជាវិបត្តិធនាគារនៅអាមេរិកបានកំពុងតែរសាយការភ័យខ្លាចនៅក្នុងចំណោមអ្នកបណ្តាក់ទុនធំៗក៏ពិតមែន ប៉ុន្តែអ្នកជំនាញផ្នែកធនាគារមួយចំនួនបានព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ