Advertisement
Advertisement
អាកាសចរណ៍ថៃ

អាកាសយានដ្ឋានថៃ គ្រោងរកចំណូលបន្ថែម តាមរយៈការវិនិយោគលើអាជីវកម្មថ្មីបន្ថែមក្នុង​អាកាសយានដ្ឋាន!


ដោយសារតែវិស័យឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាការធ្វើដំណើរកំពុងជួបនូវបញ្ហាធ្លាក់ចុះខ្លាំងព្រោះតែការរីករាលដាលនៃមេរោគកូវីដ-១៩ ក្រុមហ៊ុនប្រតិបត្តិ​អាកាសយានដ្ឋានថៃ គ្រោងនឹងពង្រីកអាជីវកម្មបន្ថែមនៅក្នុងអាកាសយានដ្ឋាន ដើម្បីរកចំណូលបន្ថែម​ទ្រទ្រង់ដល់​ប្រតិបត្តិការ​នៅអំឡុង​ពេល​រងគ្រោះ​ព្រោះវិបត្តិកូវីដ-១៩។
ក្រុមហ៊ុនអាកាសយានដ្ឋានថៃ គ្រោងរកចំណូលបន្ថែម តាមរយៈការវិនិយោគលើអាជីវកម្មថ្មីបន្ថែម (រូបភាព៖https://www.traveldailymedia.com)
ដោយ
Advertisement

វិស័យឧស្សាហកម្ម​អាកាសចរណ៍ ក៏ដូចជា​ការធ្វើដំណើរ ត្រូវបាន​គេព្យាករថា ទំនងជា​មិនអាច​វិលមក​ប្រសើរឡើងវិញ​ភ្លាមៗ​នោះទេ ពោលគឺ​យ៉ាងហោចណាស់​ក៏​ត្រូវ​ចំណាយពេល​៣ឆ្នាំដែរ ទើបវិលមករក​សភាពធម្មតាវិញ។ ដូច្នេះ ការរំពឹង​លើ​ប្រាក់ចំណូល​ពី​អ្នកដំណើរ​ និងសេវាអាកាសចរណ៍ តែមួយមុខ ប្រហែល​ជា​មិនអាច​ជួយ​ឲ្យ​ប្រតិបត្តិការ​អាជីវកម្ម​អាកាសយានដ្ឋាន​អាច​ប្រសើរឡើងនោះឡើយ។

តាមរយៈ​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ ប្រធាន​អាកាសយានដ្ឋាន​ថៃ លោក នីតីណៃ ស៊ីរីស មាថាកាន បាន​ឲ្យដឹងថា បញ្ហា​ប្រឈម​របស់​អាកាសយានដ្ឋានថៃនាពេលនេះ គឺ​ត្រូវ​ស្វែងរក​ប្រភពចំណូល​បន្ថែម​សម្រាប់​ឆ្នាំ២០២១-២០២២ នៅពេលដែល​ចំនួន​អ្នកដំណើរ​តាមផ្លូវអាកាស​របស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងមាន​មកនៅ​ត្រឹម ៥៥លាន​នៅឆ្នាំ២០២១ និង ១២៨ នៅឆ្នាំ២០២២​ខាងមុខ។

យ៉ាណាមិញ ចំនួន​អ្នកដំណើរ​នៅឆ្នាំនេះ រំពឹងថា នឹងធ្លាក់ចុះដល់ទៅ ៧២% មកនៅត្រឹមតែជិត​៣៩លាននាក់ប៉ុណ្ណោះ ខណៈដែល​ឆ្នាំមុន​មានដល៉ទៅ ១៤១ លាននាក់។

បើតាម​លោក នីតីណៃ បានលើកឡើងថា អាជីវកម្មដែល​អាកាសយានដ្ឋានថៃ នឹង​វិនិយោគ​បន្ថែម ដើម្បី​រកចំណូលនោះ គឺ​ការបង្កើត​នូវ​មជ្ឈមណ្ឌល​បញ្ជាក់​គុណភាព​ផលិតផល​មុននាំចេញ ដែលគេហៅ​ជាភាសា​អង់គ្លេសថា Certify Hub ដោយមជ្ឈមណ្ឌលនេះ នឹងបង្កើតឡើងនៅក្នុងព្រលានយន្ដហោះ​សុវណ្ណភូមិ។ ក្រុមហ៊ុន​ប្រតិបត្តិការ​លើ​មជ្ឈមណ្ឌល Certify Hub នេះ នឹង​ត្រូវ​ចុះបញ្ជី​នៅខែក្រោយ ហើយ​នឹងចាប់ផ្ដើម​ប្រតិបត្តិការ​នៅខែ​ធ្នូ​ឆ្នាំ២០២០នេះ។

អាជីវកម្ម​មួយទៀតនោះ គឺ​គម្រោង​ទីក្រុង​អាកាសយានដ្ឋាន​សុវណ្ណភូមិ ដែល​តាម​ផែនការ​នឹង​ដាក់ចេញ​នូវ​ខែ​កញ្ញា ឬតុលាខាងមុខនេះហើយ។ ក្រោម​គម្រោងនេះ នឹងមានការអភិវឌ្ឍ​នូវ​មជ្ឈមណ្ឌល​ទិញទំនិញ ឬផ្សារទំនើប និងអភិវឌ្ឍបន្ថែម​សម្រាប់​អាជីវកម្ម​អាកាសចរណ៍ ហើយគម្រោងនេះ អាកាសយានដ្ឋានថៃ គ្រោងនឹង​ចូលរួមវិនិយោគ​ជាមួយនឹង​វិស័យឯកជនផងដែរ។

លោក នីតីណៃ បន្ថែមថា អាកាសយានដ្ឋានថៃ ត្រូវបានរៀបចំ​ឲ្យ​មានការពង្រីក​កិច្ចសន្យា​ទាក់ទង​នឹង​ការប្រើប្រាស់​ដី ទំហំ​៧២៣ រ៉ៃ ក្នុងរយៈពេលជួល ២០ឆ្នាំ ចាប់ពីឆ្នាំ២០៣២ ដល់ឆ្នាំ២០៥២ ផងដែរ ដើម្បី​ផ្ដល់នូវការ​លើកទឹកចិត្ត​ដល់​វិនិយោគិន។

អាកាសយានដ្ឋានថៃ​ក៏សង្ឃឹមថា នឹងរកប្រាក់​ពីការ​គម្រោង​ទាំងនេះ ហើយ​ក៏បានត្រៀមរួចរាល់​សម្រាប់​ពង្រីក​គម្រោងនេះ ចំពោះ​អាកាសយានដ្ឋាន​ភូកេត និង​ដនមឿងផងដែរ៕

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទ្រូម៉ាន់នី (TrueMoney) មានប្រូម៉ូសិន​ផ្ដល់​រង្វាន់​ដល់​អតិថិជន​ដែល​ប្រើ​សេវា​ទូទាត់​វិក្កយប័ត្រ

ព័ត៌មាន
ក្រុមហ៊ុនទ្រូម៉ាន់នី នឹងផ្ដល់ឱកាសដល់អតិថិជនមានសំណាងចំនួន ១៨ រូប សម្រាប់ឈ្នះរង្វាន់ ផ្សេងៗ រួមមានម៉ូតូ និងសាច់ប្រាក់ ដោយកម្មវិធីនេះន...

ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម ត្រូវបានធនាគារពិភពលោកព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតលំដាប់ទី ៥ក្នុងពិភពលោក ដោយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ