ប្រទេសជប៉ុន

ជប៉ុនមានមហិច្ឆតាដឹកនាំពិភពលោកលើបណ្តាញអ៊ីនធឺណិត 6G ដោយគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០៣០


ប្រទេសជប៉ុនមានមហិច្ឆតា ដឹកនាំពិភពលោកក្នុងវិស័យបច្ចេកវិទ្យាអ៊ីធឺណែតឥតខ្សែ ពិសេសនោះគឺចង់ប្រជែងឱ្យឈ្នះក្រុមហ៊ុនចិន ក្រុមហ៊ុនចិន ដែលជោគជ័យណាស់ក្នុងអភិវឌ្ឍន៍បណ្តាញអ៊ីនធឺណែតឥតខ្សែនេះ ជាក់ស្តែងដូចជាប្រព័ន្ធ 5G របស់ក្រុមហ៊ុនចិន Huawei។ តូក្យូរំពឹងថា ខ្លួនអាចអភិវឌ្ឍបណ្តាញអ៊ីនធឺណែតដល់ទៅជំនាន់ទី៦ ឬ 6G ហើយដាក់ឱ្យប្រើប្រាស់ក្នុងទីផ្សារអំឡុងឆ្នាំ២០៣០ខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុន Nikkei។
ជប៉ុនអភិវឌ្ឍបណ្តាញអ៊ីនធឺណិត 6G គ្រោងបញ្ចេញឱ្យប្រើប្រាស់ឆ្នាំ២០៣០

ជប៉ុនមានមហិច្ឆតាបែបនេះ គឺនៅក្រោយពីបុរសជនជាតិជប៉ុនមួយរូប គឺលោក ស៊ីហ្សូ អូណូ(Seizo Onoe) ត្រូវបានគេតែងតាំង ជានាយកការិយាល័យស្តង់ដារទូរគមនាគមន៍ ដែលជាផ្នែកមួយនៃសហភាពទូរគមនាគមន៍អន្តរជាតិ ស្ថិតក្រោមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ លោក Seizo Onoe ត្រូវគេស្គាល់ថាជា បិតាស្ថាបនិកនៃបណ្តាញ 4G LTE អំឡុងពេលដែលលោក បម្រើការងាតនៅក្រុមហ៊ុនទូរស័ព្ទចល័តជប៉ុន NTT Docomo។

សហភាពទូរគមនាគមន៍អន្តរជាតិ ហៅកាត់ថា ITU បានដាក់គោលដៅសម្រាប់ស្តង់ដារប្រព័ន្ធ6Gនេះត្រឹមឆ្នាំ២០២៥ ដូច្នេះហើយជាមួយនឹងនាយកគ្រប់គ្រងជនជាតិជប៉ុន រដ្ឋភិបាលក្រុងតូក្យូបានសម្លឹងឃើញពីលទ្ធភាពដែល ពួកគេអាចជ្រៀតចូលប្រកួតប្រជែងជាអ្នកនាំមុខគេក្នុងបណ្តាញអ៊ីនធឺណែតឥតខ្សែនេះបាន។

គួរជម្រាបថា ប្រទេសជប៉ុនគឺជាម្ចាស់ជំនួយដ៏ធំបំផុតមួយរបស់ស្ថាប័នទូរគមនាគមន៍អន្តរជាតិ រួមជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែឥទ្ធិពលរបស់ជប៉ុនទៅលើស្ថាប័នមួយនេះហាក់បានធ្លាក់ចុះចាប់តាំងពី លើកចុងក្រោយកាលពីឆ្នាំ២០០៦ជាពេលដែលជប៉ុនមានមន្ត្រីជាន់ខ្ពស់មួយរូបធ្វើការជាថ្នាក់ដឹកនាំនៃស្ថាប័នខាងលើ។

ផ្ទុយទៅវិញ ចំនួនបុគ្គលិករបស់ប្រទេសចិនសហភាពទូរគមនាគមន៍អន្តរជាតិ បានកើនឡើងដល់ទៅជាង៣ដងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០០៩មក ខណៈដែលលោក ចៅ ហ៊ូលីណ(Zhao Houlin) ដែលជាជនជាតិចិន បានធ្វើជាអគ្គលេខាធិការរបស់ស្ថាប័នខាងលើចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២។ ប្រការនេះហើយ ទើបយើងសង្កេតឃើញថា ការអភិវឌ្ឍន៍បណ្តាញ 5G របស់ចិន ជាក់ស្តែងដូចរបស់ក្រុមហ៊ុន Huawei មានភាពខ្លាំងក្លា ឈានមុខគេ រហូតដល់បង្កការព្រួយបារម្ភពីប្រទេសអឺរ៉ុបនានា។

សូមជម្រាបថា ការប្រណាំងប្រជែងជាសកលលើប្រព័ន្ធអ៊ីនធឺណិត 6G និងបច្ចេកវិទ្យាជំនាន់ក្រោយផ្សេងទៀត កំពុងកើនឡើងខ្លាំងដោយសហភាពអឺរ៉ុបក្នុងឆ្នាំ២០២១បានសម្រេចវិនិយោគ ប្រមាណ៩០០លានដុល្លារ ទៅក្នុងការសិក្សាស្រាវជ្រាវ បណ្តាញ6G ខណៈដែលកូរ៉េខាងត្បូងគ្រោងនឹងចំណាយប្រមាណ ១៧០លានដុល្លារផងដែរនៅឆ្នាំ២០២៥។ ជប៉ុនធ្លាប់តែជាអ្នកមានបច្ចេកវិជ្ជាឈានមុខគេលើពិភពលោកក្នុងវិស័យមួយចំនួនដូចជាបន្ទះឈីប ហើយការអភិវឌ្ឍន៍អ៊ីធឺណែត 6G នេះនឹងក្លាយជាការសាកល្បងថ្មី និងដ៏សំខាន់មួយទៀតលើសមត្ថភាពរបស់ប្រទេសនេះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ឥណទានមិនដំណើរការកើនឡើង ក្រោយផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះ

ព័ត៌មាន
ក្រោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះដោយសារកូវីដ-១៩ កាលពីពាក់កណ្តាលឆ្នាំ២០២២មក ចំនួនឥណទានម…

តើជំនួបរវាងមេដឹកនាំចិន និងហ្វីលីពីនសម្រេចបានផ្លែផ្កាអ្វីខ្លះ ហើយជម្លោះនៅសមុទ្រចិនមានការស្រុះស្រួលគ្នាយ៉ាងណា?

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី៤មករាឆ្នាំ២០២៣ បានប្រាប់សមភាគីហ្វីលីពីនលោក Ferdinand Marcos ដែលកំពុងបំពេញទស្សនកិច្ចចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ