អាកាសចរណ៍ថៃ

ក្រុមហ៊ុនអាកាសចរណ៍ថៃមួយទៀតហើយ បានដាក់គម្រោងស្ដារនីតិសម្បទាអាជីវកម្ម ក្រោយរងសម្ពាធបំណុល


ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ថៃទី២ហើយបន្ទាប់ពីក្រុមហ៊ុនអាកាសចណ៍ Thai Airways ដែលបានដាក់ផែនការស្ដារនីតិសម្បទាអាជីវកម្មរបស់ខ្លួន ក្រោយពីក្រុមហ៊ុននេះ មានការលិចលង់ជ្រៅក្នុងវិបត្តិបំណុល។ ម្ចាស់បំណុលរបស់ក្រុមហ៊ុន Nok Air នឹងជួបពិភាក្សានាពេលខាងមុខនេះ អំពីផែនការ និងការសម្រេចចិត្តថាត្រូវអនុម័តផែនការស្ដារអាជីវកម្មនេះឬក៏យ៉ាងណានោះ។ បន្ទាប់មក វានឹងត្រូវការការអនុម័តពីតុលាការក្ស័យធនកណ្ដាលរបស់ថៃជាបន្ដទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ក្រុមហ៊ុនអាកាសចរណ៍ថៃមួយទៀតហើយ បានដាក់គម្រោងស្ដារនីតិសម្បទាអាជីវកម្ម ក្រោយរងសម្ពាធបំណុល (រូបភាព៖ Flight Global)
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានដាក់ផែនការស្ដារនីតិសម្បទាអាជីវកម្មទៅកាន់អាជ្ញាធរថៃកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីបានលើកពេល២ដងនាពេលមក ហើយឥឡូវនេះកំពុងរង់ចាំការពិភាក្សានិងបោះឆ្នោតអនុម័តបន្ដពីខាងម្ចាស់បំណុល។

តាមការរាយការណ៍ពីសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឲ្យដឹងថា កាលពីខែកញ្ញាឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Nok Air ត្រូវបានគេរាយការណ៍ថា មានប្រាក់ចំណូលប្រមាណជាង១៥៣លានដុល្លារ ធ្លាក់ចុះជិត៥០% ធៀបនឹងខែកញ្ញាឆ្នាំមុន ហើយក្រុមហ៊ុននេះ ក៏បានប្រកាសពីការខាតបង់ដល់ទៅជាង១២៤លានដុល្លារអាមេរិកផងដែរ។ គិតត្រឹមខែ មិថុនាឆ្នាំ២០២០ បំណុលរបស់ក្រុមហ៊ុន Nok Air មានដល់ទៅជាង១ពាន់លានដុល្លារអាមេរិក។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលបានដាក់ផែនការស្ដារនីតិសម្បទាអាជីវកម្មនោះ ត្រូវបានម្ចាស់បំណុលសម្រេចបោះឆ្នោតឲ្យក្រុមហ៊ុននេះ ឆ្លងផុតការប្រកាសក្ស័យធនហើយ ដោយអនុញ្ញាតឲ្យមានការស្ដារផែនការអាជីវកម្មឡើងវិញ។

ក្រុមហ៊ុន Thai Ariways នេះ ក៏ត្រូវបានគេដឹងថា មានជំពាក់បំណុលច្រើនណាស់ដែរ ដល់ទៅជាង១៣ពាន់លានដុល្លារអាមេរិកឯណោះ។

សូមបញ្ជាក់ថាវិស័យអាកាសចរណ៍ថៃ កំពុងរងទុក្ខកាន់តែខ្លាំងឡើងៗហើយ ក្រោយរលកឆ្លងកូវីដ-១៩នៅថៃបន្តរីករាលដាលមិនទាន់ស្រាកស្រាន្ដនៅឡើយ។ ហើយថ្មីៗនេះ សមាគមអាកាសចរណ៍ថៃ ដែលមានសមាជិកក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងជំរុញការស្នើសុំជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចារ ដើម្បីស្នើរដ្ឋឲ្យជួយទម្លាក់ប្រាក់កម្ចី ដែលមានការប្រាក់ទាប សម្រាប់ពួកគេ ដើម្បីអាចមានលទ្ធភាពបន្ដដង្ហើមរស់តទៅមុខទៀតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង់ក្លាដេស និងនេប៉ាល់ត្រដររកវ៉ាក់សាំង ក្រោយឥណ្ឌាមិនអាចផ្តល់ឲ្យបាន

ព័ត៌មាន
ក្រោយឥណ្ឌាមិនអាចផ្គត់ផ្គង់វ៉ាក់សាំងឲ្យពិភពលោកតទៅទៀតបាន ពេលនេះប្រទេសនៅក្បែរខាងឥណ្ឌាចំនួនពីរ គឺប្រទេសបង់ក្លាដេស និងនេប៉ាល់កំពុងខ្វះខាតវ៉ា…

កម្ពុជា ថៃ និងវៀតណាម សុទ្ធតែបង្ហាញពីការនាំចេញអង្ករធ្លាក់ចុះ តើមកពីមូលហេតុអ្វី?

ព័ត៌មាន
ការនាំចេញអង្ករនៅដើមឆ្នាំ២០២១នេះ មិនមែនមានតែកម្ពុជាទេដែលមានបិរមាណធ្លាក់ចុះ បើក្រឡេកទៅមើលថៃ និងវៀតណាមក្បែរខាងយើង ដែលសុទ្ធសឹងជាប្រទេសនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ