ក្រុមហ៊ុន Apple

លោក អេឡុន ម៉ាស គំ.រាមឈប់ប្រើឧករណ៍ Apple នៅក្នុងក្រុមហ៊ុនរបស់លោក បើ Apple ចាប់ដៃគូជាមួយនឹងក្រុមហ៊ុន OpenAI


លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX បានគំរាមឈប់ប្រើឧបករណ៍ Apple នៅក្នុងក្រុមហ៊ុនរបស់លោក បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសពីការចាប់ដៃគូជាមួយក្រុមហ៊ុន OpenAI ដោយលោកបានហៅការរួមបញ្ចូលកម្មវិធីរវាងក្រុមហ៊ុនទាំងពីរនេះថា ជាការរំលោភលើសុវត្ថិភាពដែលមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយរបស់សារ CNBC។
ក្រុមហ៊ុន Apple
ដោយ

ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនបានរង់ចាំជាយូរមកហើយចំពោះការចូលរួមកម្មវិធីបញ្ញាសិប្បនិម្មិតដ៏ពេញនិយមជាមួយនឹងក្រុមហ៊ុនបញ្ញាសិប្បនិមិ្មត OpenAI។ ក្រុមហ៊ុន Apple បាននិយាយថា អ្នកប្រើប្រាស់នឹងត្រូវស្នើសុំការអនុញ្ញាតឱ្យចែករំលែកសំណួររបស់ពួកគេជាមួយកម្មវិធី ChatGPT ហើយសំណើ និងព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានថតទុកឡើយ។

លោក អេឡុន ម៉ាស នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX បានសរសេរបន្ទាប់ពីការប្រកាសនេះថា វាជារឿងមិនសមហេតុផល ដែលក្រុមហ៊ុន Apple មិនទាន់ឆ្លាតគ្រប់គ្រាន់ក្នុងការបង្កើតកម្មវិធីបញ្ញាសិប្បនិមិ្មតដោយផ្ទាល់ខ្លួន ប៉ុន្តែវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាថា ក្រុមហ៊ុន OpenAI នឹងការពារសុវត្ថិភាព និងឯកជនភាពរបស់ក្រុមហ៊ុន Apple។

លោក ម៉ាស បានព្រមានជាពិសេសថា ឧបករណ៍របស់ក្រុមហ៊ុន Apple នឹងត្រូវបានហាមឃាត់ពីក្រុមហ៊ុនទាំងអស់របស់លោក ប្រសិនបើក្រុមហ៊ុននេះបានច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន OpenAI នៅក្នុងកម្រិត OS ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple។

ក្រុមហ៊ុន Apple បានប្រាប់ CNBC ថា ក្រុមហ៊ុននេះកំពុងប្រើបញ្ញាសិប្បនិម្មិតផ្ទាល់របស់ខ្លួន ហើយការរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន OpenAI គឺជាជម្រើសមួយស្រេចតែចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។

ប៉ុន្តែលោក ម៉ាស ក៏បានឆ្លើយតបដោយផ្ទាល់ទៅនឹងការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple គឺលោក Tim Cook វិញដោយបានគំរាមថា លោកនឹងហាមឃាត់ឧបករណ៍ Apple នៅក្នុងក្រុមហ៊ុនរបស់លោកទាំងអស់ ប្រសិនបើលោក Cook មិនព្រមសម្រេចចិត្តបញ្ឈប់កម្មវិធីស៊ើបការណ៍ (spyware) ដ៏គួរឱ្យភ័យខ្លាចនេះទេ ព្រោះភ្ញៀវរបស់ក្រុមហ៊ុនលោក ម៉ាស នឹងត្រូវស្នើឱ្យពិនិត្យមើលឧបករណ៍ Apple របស់ពួកគេនៅមាត់ទ្វារក្រុមហ៊ុននីមួយៗ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ទំនាក់ទំនងចិន និងអឺរ៉ុប អាចកាន់តែច្របូកច្របល់ដោយសារការងើបឡើងនៃក្រុមស្តាំនិយមនៅបារាំង

ក្រោយពីសន្ទុះការគាំទ្រក្រុមស្តាំនិយមនៅបារាំងកើនឡើងនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស…

អ្នកជំនាញព្រមានថា ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនឹងមានការផ្លាស់ប្ដូរយ៉ាងសម្បើម ខណៈប្រាក់ដុល្លារអាម៉េរិកកំពុងបាត់បង់អានុភាពជាបណ្ដើរៗ

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញ វត្ថុអន្តរជាតិដ៏លេចធ្លោមួយរូបបានព្រមានកាលពីពេលថ្មីៗនេះថា ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកនឹងមានការផ្លាស់ប្ដូរយ៉ាងសម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ