លោកឈីង កាង ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការបរទេសចិន!

រដ្ឋមន្ត្រីការបរទេសចិន ដែលស្និទ្ធនឹងលោកស៊ី ជីនពីង ត្រូវបានដកហូតតំណែង បន្ទាប់ពីបាត់មុខជាសាធារណៈដោយគ្មានមូល


បន្ទាប់ពីមានកើតមានការសង្ស័យកាន់តែខ្លាំងអំពីអវត្តមានជាសាធារណៈ របស់រដ្ឋមន្ត្រីការបរទេសជាងមួយខែមកនេះ ប្រទេសចិនកាលពីថ្ងៃអង្គារទី២៥កក្កដា បានដកហូតតំណែងលោក ឈីង កាង (Qin Gang) ចេញពីតំណែងរដ្ឋមន្ត្រីការបរទេស ហើយបានប្រកាសតែងតាំងលោក វ៉ាង យី ជំនួសវិញ។
រដ្ឋមន្ត្រីការបរទេសចិន ដែលស្និទ្ធនឹងលោកស៊ី ជីនពីង ត្រូវបានដកហូតតំណែង បន្ទាប់ពីបាត់មុខជាសាធារណៈដោយគ្មានមូលហេតុ

អ្នកវិភាពអន្តរជាតិធំៗយល់ឃើញថា វាជាការមួយដ៏អាម៉ាស់ដ៏ធំសម្រាប់បក្សកុម្មុយនិស្តចិន ពិសេសលោកស៊ី ជីនពីង ខ្លួនឯងផ្ទាល់ ដែលបានតែងតាំងលោក ឈីង និងបានកាន់តំណែងកំពូលនេះមិនទាន់បានមួយឆ្នាំស្រួលបួលផង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

លោក ឈីង កាង ក្នុងវ័យ៥៧ឆ្នាំ ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនជាងកន្លះឆ្នាំ ត្រូវបានគេស្គាល់ថា ជាអតីតជំនួយការផ្ទាល់របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មុននឹងត្រូវតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែធ្នូឆ្នាំ២០២២។ ប៉ុន្តែចាប់តាំងថ្ងៃទី២៥ខែមិថុនាមក គេមិនបានឃើញលោកបង្ហាញខ្លួនជាសាធារណៈរហូតមកដល់នឹងពេលនេះ រួមទាំងកិច្ចប្រជុំធំៗជាមួយបណ្តាប្រទេសមេដឹកនាំនៃបណ្តាប្រទេសផ្សេងទៀតផងដែរ។

ទោះយ៉ាងណា ក្រសួងការបរទេសចិនបាននិយាយថា លោក ឈីង កាង បានលាឈប់ពីការងារដោយសារហេតុផលសុខភាព ដោយមិនផ្តល់ព័ត៌មានលម្អិតនោះទេ។ ការណ៍នេះហើយបានបង្កឱ្យមានការផ្ទុះការចាប់អារម្មណ៍ ជាមួយនឹងការសង្ស័យចំពោះការសម្ងាត់ដែលមានញឹកញាប់ជុំវិញការដឹកនាំដោយបក្សកុម្មុយនិស្ត និងការសម្រេចចិត្តរបស់ក្បាលម៉ាស៊ីនបក្សមួយនេះ។

ទន្ទឹមនឹងនេះ អ្នកដែលត្រូវបានតែងតាំងថ្មី គឺលោក វ៉ាង យី មានវ័យ៦៩ឆ្នាំ។ លោកវ៉ាងធ្លាប់កាន់តំណែងនេះរួចមកហើយតាំងពីឆ្នាំ២០១៣ដល់ឆ្នាំ២០២២ មុននឹងលោកឈីង កាង ចូលមកនៅដើមឆ្នាំនេះ។ នៅអំឡុងពេលលោក វ៉ាង កាន់តំណែង គេសង្កេតឃើញថា ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដែលអ្នកខ្លះថា លោកវ៉ាងជាមនុស្សម៉ឺងម៉ាត់ និងតឹងរ៉ឹងចំពោះទីក្រុងវ៉ាស៊ីនតោន ជាពិសេសពេលនិយាយដល់បញ្ហាសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។

គួរកត់សម្គាល់ថា កាលពីថ្ងៃទី១៨ខែមិថុនា នៅក្នុងជំនួបមួយដែលលោក ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើដំណើរទៅប្រទេសចិន ដែលកាលនោះលោក ឈីង កាង នៅកាន់តំណែង ប្រមុខការទូតទាំងពីរ ត្រូវបានគេមើលឃើញថា បាននិយាយត្រូវរ៉ូវគ្នា ក្នុងការធ្វើឱ្យទំនាក់ទំនងប្រទេសមហាអំណាចទាំងពីរមានស្ថិរភាពដូចដើមវិញ។

ទោះយ៉ាងណា អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា វាអាស្រ័យលើប្រទេសចិនក្នុងការជ្រើសរើសរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ហើយលោករដ្ឋមន្រ្តីប្លីនខេន បានជួបលោក វ៉ាង ច្រើនដងរួចមកហើយ។ ក្នុងន័យនេះ លោក Vedantថា អាមេរិកនឹងបន្តចូលរួមជាមួយរដ្ឋមន្ត្រីការបរទេស វ៉ាង យី និងមន្ត្រីចិនផ្សេងទៀត ហើយបន្តជឿជាក់ថា ការរក្សាទំនាក់ទំនងបើកចំហរគឺមានសារៈសំខាន់ណាស់សម្រាប់ចិន-អាមេរិក»។




អត្ថបទបន្ទាប់


វៀតណាមក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល

ព័ត៌មាន
វៀតណាមបានក្លាយជាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអ៊ីស្រាអែល នាំឲ្យផលិតផលរបស់វៀតណាមអាច…

ធនាគារកណ្ដាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់ឱ្យដល់កម្រិតខ្ពស់ក្នុងរយៈពេល២២ឆ្នាំ

ព័ត៌មាន
ក្រុមអ្នកបង្កើតគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed) ត្រៀមនឹងដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត ឱ្យឡើងដល់ ៥,៥% ជាកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ