ប្រទេសឥណ្ឌូនេស៊ី

ក្រុមហ៊ុន Apple និង Microsoft ចង់វិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំបំផុតនៅអាស៊ាន


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក ចំនួនពីរ គឺ Microsoft និង Apple បានបង្ហាញបំណងចង់វិនិយោគនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំបំផុតនៅអាស៊ាន និងជាទីផ្សារធំបំផុតទី៤ នៅលើពិភពលោក។ បើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងពីរនឹងមកទស្សនកិច្ចនៅប្រទេសដែលមានប្រជាពលរដ្ឋសរុបប្រមាណ២៧៤លាននាក់មួយនេះ។
ប្រទេសឥណ្ឌូនេស៊ី
ដោយ

លោក នេហ្សាត ប៉ាទ្រៀ (Nezar Patria ) អនុរដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ីបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកចំនួនពីរ គឺ Microsoft និង Apple បានបង្ហាញពីចំណាប់អារម្មណ៍ចងវិនិយោគប្រទេសឥណ្ឌូនេស៊ី។ នាយកប្រតិបត្តិក្រុមហ៊ុនទាំងគ្រោងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបានបន្ថែមថា បច្ចុប្បន្នទាំងលោក សាតយ៉ា ណាដេឡា (Satya Nadella) នាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងលោក ធីម ខុក (Tim Cook ) នាយកប្រតិបត្តិក្រុមហ៊ុន Apple កំពុងតែស្វែងរកឱកាសជួបលោកប្រធានាធិបតី ចូកូ វីដូដូ ក្នុងអំឡុងពេលពួកគេធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី។

លោក បានបញ្ជាក់ថា មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ ក៏បង្ហាញពីចេតនារបស់ពួកគេតាមលិខិត ដើម្បីជួបថ្នាក់ដឹកនាំឥណ្ឌូនេស៊ីផ្សេងទៀតផងដែរ។ លោកបានកត់សម្គាល់ថា នៅពេលនេះអាជ្ញាធរព្យាយាមផ្តោតការសហការលើការអភិវឌ្ឍ​ធនធានមនុស្ស និងវិស័យផលិតកម្ម។ លោក ប៉ាទ្រៀ យល់​ឃើញថា ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរពិតជាវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ីមែននោះ វានឹងបើកឱកាសកាន់តែច្រើនសម្រាប់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ី​ក្នុងការទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកអនុរដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ក្នុងការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យឌីជីថលឱ្យកាន់តែប្រសើរបន្ថែមទៀត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក បៃដិន ចុះហត្ថលេខាលើច្បាប់ចំណាយជាង១ទ្រីលានដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

ព័ត៌មាន
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ស្ដីពីកញ្ចប់ថវិកាចំណាយ ដែលមានទំហំ១,២ទ្រីលានដុល្លារ ដោយធ្វើឱ្យរដ្ឋាភិបាលអាម៉េរ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

ព័ត៌មាន
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ