ក្រុមហ៊ុន Apple

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple កើនឡើងជិតដល់ ៣ ទ្រីលានដុល្លារហើយ


តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈគិតត្រឹមថ្ងៃចន្ទនេះ តម្លៃទីផ្សាររបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ បានកើនជិតដល់ ៣ ទ្រីលានដុល្លារអាមេរិកហើយ។ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple កាន់តែកើនខ្ពស់ កំពុងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ កាន់តែជ្រែងជើងយ៉ាងរឹងមាំក្នុងតំណែងជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ហើយក្រុមហ៊ុនដទៃទៀតដែលចង់ប្រជែងតំណែងលេខ១ ពីApple ក៏កាន់តែឃ្លាតឆ្ងាយឡើងៗដែរ។
តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple កើនឡើងជិតដល់ ៣ ទ្រីលានដុល្លារ
ដោយ

តាម​ការ​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​កើនឡើង​ប្រហែល ១១% កាលពី​ស​ប្តា​ហ៍​មុន ដោយ​បាន​ពង្រីក​ការ​កើនឡើង​ច្រើន​ជាង ៣០% បើ​គិត​ចាប់ពី​ដើមឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ខណៈ​ដែល​អ្នក​វិនិយោគ​នៅ​តែ​មាន​ទំនុកចិត្ត​ថា អ្នក​ប្រើប្រាស់​នឹង​បន្ត​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ទូរស័ព្ទ  iPhones, MacBooks និង​ផលិត​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀត​របស់​ក្រុមហ៊ុន​នេះ​។

នៅ​ត្រឹម​រយៈពេល​តែ ១៦​ខែ​ប៉ុណ្ណោះ តម្លៃ​ទីផ្សារ​ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​កើនឡើង​ពី ២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក មក​ដល់​ជិត​៣​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​នាំមុខ​ក្រុមហ៊ុន​យក្ស​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ក្រុមហ៊ុន Alphabet Inc ដែល​ជា​ក្រុមហ៊ុន​របស់ Google, ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Amazone ជាដើម​។

លោក Brian Frank ប្រធាន​គ្រប់គ្រង​ផលប័ត្រ​នៅ​ក្រុមហ៊ុន Frank Capital បាន​និយាយ​ថា ឥឡូវនេះ Apple គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ច្រើន​ជាងគេ​នៅ​ក្នុង​ទីផ្សារ ដែល​បង្ហាញ​ពី​ភាព​លេចធ្លោ​នៃ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ពិភពលោក​។

យ៉ាងណាមិញ ប្រសិនបើ​តម្លៃ​ទីផ្សារ​ក្រុមហ៊ុន Apple ឈាន​ដល់ ៣ ទ្រី​លាន​ដុល្លារ នោះ ក្រុមហ៊ុន Microsoft នឹង​ក្លាយជា​ក្រុមហ៊ុន​ទី ២ តែ​មួយ​គត់​ដែល​មាន​តម្លៃ ២ ទ្រី​លាន​ដុល្លារ ដែល​ជាទី​ផ្សារ​ខ្ពស់​បន្ទាប់​ពី Apple ខណៈ​ដែល Alphabet,  Amazon និង Tesla ម្នាក់​ៗ មាន​តម្លៃ​១​ទ្រី​លាន​ដុល្លារ​។

សូម​ជម្រាប​ថា ការ​លេច​ចេញ​នៃ​បច្ចេកវិទ្យា​ដូច​ជា 5G និង​បញ្ញា​សិប្បនិម្មិត​ជា​កត្តា​ជំរុញ​ជួយ​ដល់​ក្រុមហ៊ុន Apple និង​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ដូច​ក្រុមហ៊ុន Apple ដែល​នៅ​តែ​មានការ​ពេញចិត្ត និង​គាំទ្រ​ពី​វិនិយោគិន ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក និង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង​ក៏​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ទំនើប​ៗ​ទាំងនោះ​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើពេលណាសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងក្នុងរង្វង់ ៧%ឡើងវិញ?

ព័ត៌មាន
នៅមុនពេលកូវីដ១៩ចូលមកលុកលុយ សេដ្ឋកិច្ចកម្ពុជាធ្លាប់មានកំណើនប្រចាំឆ្នាំប្រមាណជាង៧% តួយ៉ាងនៅឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចកម្ពុជាមាន៧,១% ប៉ុន្ដែ …

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ចំណូលពន្ធដារនឹងកើនឡើងថែមទៀតនៅឆ្នាំក្រោយ?

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ នៅ១១ខែដំបូងឆ្នាំនេះ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ ជាង ២ពាន់៥រយលានដុល្លារ កើនលើសផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ