ស្រ្តីជាកម្លាំងចលករសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ

តើស្រ្តីត្រូវបានចាត់ទុកជាកម្លាំងចលករសំខាន់យ៉ាងខ្លះ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ?


រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តី ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញថា ស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលបច្ចុប្បន្ន ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល ហើយ ៨០ភាគរយ នៃស្ត្រីបានចូលរួមក្នុងកម្លាំងពលកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះស្ត្រីមានដល់ទៅ ៤៥ %នៃកម្លាំងពលកម្មសរុប។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរគម្រោង ក្រោមប្រធានបទ «ស្ត្រី និងវិស័យកសិ-ពាណិជ្ជកម្ម»។
តើស្រ្តីត្រូវបានចាត់ទុកជាកម្លាំងចលករសំខាន់យ៉ាងខ្លះ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ? រូបភាព៖ ក្រសួងពាណិជ្ជកម្ម

លោកជំទាវ តឹករ៉េក កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តី ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញថា ស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យនៅពេលបច្ចុប្បន្ន ចាប់ពីកម្រិតគ្រួសារ នៅកន្លែងធ្វើការ និងសហគមន៍ទាំងមូល ហើយ ៨០ ភាគរយនៃស្ត្រី បានចូលរួមក្នុងកម្លាំងពលកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះស្ត្រីមានដល់ទៅ ៤៥% នៃកម្លាំងពលកម្មសរុប។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីការជឿជាក់ក្នុងការជំរុញការបញ្ជ្រាបយេនឌ័រក្នុងកិច្ចការអន្តរវិស័យ ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបាននូវចក្ខុវស័យកម្ពុជាឆ្នាំ២០៥០ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រជំរុញពាណិជ្ជកម្ម ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍របស់គម្រោងអេមស៍ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយវិបុលភាពលើខ្សែចង្វាក់តម្លៃផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រ ស្រ្តី និងយុវជនតាមរយៈការតភា្ជប់ផលចំណេញ និងការផ្សាភ្ជាប់ទីផ្សារជូនពួកគាត់ឱ្យបានកាន់តែទូលំទូលាយដោយកៀរគរកសិករខ្នាតតូច រួមមានកសិករក្រីក្រចំនួន ៧ម៉ឺន៥ពាន់គ្រួសារដែលជាសូចនាករគម្រោង។

ឯកឧត្តមអគ្គ បន្តថា ដើម្បីសម្រេចគោលដៅរបស់ខ្លួនពាក់ព័ន្ធនឹងសមភាពយេនឌ័រ គម្រោងអេមស៍បានរៀបចំផែនការសកម្មភាពយេនឌ័រសម្រាប់ឆ្នាំ២០២២ ដូចជា ១) កសិករជាស្ត្រីចំនួន ៥០% នឹងអាចទទួលបានសេវាកម្មដែលគាំទ្រដោយគម្រោង។ ២) សមាជិកក្រុមផលិត ៥០% និងសមាជិកគ្រួសាររបស់ក្រុមផលិត ៥០% គឺជាស្ត្រី។ ៣) ជំរុញការយល់ដឹងអំពីយេនឌ័រ និងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និង ទី៤) ផ្តល់ឱកាស និងអត្ថប្រយោជន៍ដោយតម្លាភាព និងសមធម៌ដល់ស្ត្រី៕




អត្ថបទបន្ទាប់


ពិធីចុះកិច្ចព្រមព្រៀងសហការ រវាង មាយ សខិន ហូម ស៊ីអិម២អេច(ខេមបូឌា) ឯ.ក (My Second Home CM2H) ហ្គោលដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក ( GC Property)

រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យ ក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម …

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង៖ គ្រប់សៃឡូទទួលទិញពោតជាធម្មតាវិញហើយ ក្រោយរាំងស្ទះការដឹកជញ្ជូនរយៈពេលខ្លី ប៉ុន្ដែតម្លៃធ្លាក់ចុះ

ក្រោយពីមានការចែករំលែកតាមបណ្តាយសង្គម ពាក់ព័ន្ធនឹងបញ្ហាជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃនៅច្រកព្រំដែនខេត្តបាត់ដំបងកាលពីថ្ងៃទី៦ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ