សន្ដិសុខសង្គម

ក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើង ២៧% នៅឆមាសទី១ ឆ្នាំ២០២០


នៅក្នងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានអះអាងថា សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង ៤ពាន់ករណី កើនឡើង២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ក្នុងនោះដែរ ក៏មានការឃាត់ខ្លួនជនល្មើគ្រឿងញៀនបានជាង ៨ពាន់នាក់ កើនឡើងជាង ២៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
បទល្មើសគ្រឿងញៀន​ដែលធ្លាប់បង្ក្រាបបាន​កាលពីពេលកន្លងទៅ
ដោយ

តាមរបាយការណ៍​របស់មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ក្រសួង​មហាផ្ទៃ បាន​ឲ្យដឹងថា អ្នកល្មើសគ្រឿងញៀន​មាន​ជនជាតិ​ផ្សេងៗដូចជា៖ជនជាតិខ្មែរចំនួន​៨.៣៦៩​នាក់, ជនជាតិវៀត​ណាម​៩៦នាក់, ជនជាតិឡាវ​២នាក់, ថៃ៣នាក់, ចិន១៣នាក់, ភូមា០១ម្នាក់, ឥណ្ឌូនេស៊ី០១នាក់, សាំងហ្គាពួរ០១នាក់, ជប៉ុន១នាក់ និងនីហ្សេរីយ៉ា​១ម្នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាលជាតិ បានមាន​ប្រសាសន៍​ថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទ​ឧក្រិដ្ឋឆ្លងដែន ដែលពិភពលោក​ទាំងមូល​កំពុងប្រឈមមុខ​យ៉ាង​ស្រួចស្រាវ ដូច្នេះ​រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់ សម្តេចតេជោ​ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញ​យុទ្ឋនាការ​ប្រយុទ្ឋ​ប្រឆាំង​គ្រឿងញៀនខុសច្បាប់​ទូទាំង​ប្រទេស ដើម្បីលុបបំបាត់​គ្រឿងញៀន។ 

ឯកឧត្តមអគ្គស្នងការរង បន្តទៀតថា យុទ្ឋនាការប្រយុទ្ឋ​ប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិ​មួយ​ដែលមាន​ការចូលរួម​ពីគ្រប់ភាគី និងជាពិសេស​ប្រជាពល​នៅក្នុងសហគមន៍ ពេលដឹងថាកូនចៅ​មានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា នៅឆ្នាំ២០១៩ ការបង្រ្កាប់គ្រឿងញៀន​ទូទាំង​ប្រទេសកម្ពុជា បានចំនួនជាង ៩ពាន់ករណី ឃាត់ខ្លួន​ជនសង្ស័យបាន​ជាង ២ម៉ឺននាក់ ក្នុងនោះមាន​ជនបរទេស ៤៤៧នាក់ ស្មើ​១៥ជនជាតិ រឹបអូសគ្រឿញៀន​បានជាង ៧៥០គីឡូក្រោម គឺកើនឡើង​ជិត​៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុងលឿនហួសការស្មាន

ព័ត៌មាន
អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុង គឺលឿនហួសការស្មាន ពីតំបន់ដែលមានតែវាល…

វៀតណាមអនុម័តផែនការ១០ឆ្នាំ ដើម្បីក្លាយជាប្រទេសមានការអភិវឌ្ឍកសិកម្មសរីរាង្គជឿនលឿន

ព័ត៌មាន
ប្រទេសវៀតណាម ដែលគេស្គាល់ថា ជាប្រទេសនាំចេញផលិតផលកសិកម្មដ៏ធំមួយនៅតំបន់ក្នុងតំបន់ បានសម្រេចអនុម័តផែនការ១០ឆ្នាំរបស់ខ្លួន ក្នុងការពង្រីកសមត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ