កម្ពុជាប្រធានអាស៊ានឆ្នាំក្រោយនេះ

សម្តេច តេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់


បើមិនមានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្ដងទៀត ដែលនេះគឺជាលើកទី៣ហើយ ដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន ចាប់តាំងពីប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ានកាលពីឆ្នាំ១៩៩មក។ បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់។ សម្តេច តេជោ អះអាងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថា របស់សម្តេច ដែលបានថ្លែងនៅក្នុងអង្គមហាសន្និបាតអង្គការសបប្រជាជាតិលើកទី ៧៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅថ្មីៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រូបភាព៖ រាជ្យបណ្ឌិតសភា

បន្ទាប់​ពី​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ចំនួន​២​លើក​រួច​មក ពោល​គឺ លើក​ទី​១​នៅ​ឆ្នាំ​២០០២ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១២ ឥឡូវនេះ កម្ពុជា​កំពុង​ត្រៀមខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣ ហើយ​ព្រឹត្តិការណ៍​នេះ វា​ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​ពី​សមត្ថភាព​ខាង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ បែប​នេះ ហើយ​ព្រឹត្តិការណ៍​ទាំងនេះ អាច​រៀបចំ​ទៅ​បាន​វា​ក៏​ត្រូវ​មានការ​ចូលរួម​ពី​សុខ​សន្ដិភាព និង​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​កំពុង​មាន​នា​ពេល​សព្វ​ថ្ងៃនេះ​ផង​ដែរ​។

តើ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ កម្ពុជា​នឹង​ផ្ដោត​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​អ្វីខ្លះ?

បើ​តាម​សុន្ទរកថា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ថ្លែង​សម្រាប់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៦ កាលពី​ថ្ងៃ​ទី ២៥ ខែកញ្ញា​ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ កម្ពុជា​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នៅ​ក្នុង​តំបន់​។ ក៏​ប៉ុន្ដែ សម្តេច តេ​ជោ មិន​បាន​បញ្ជាក់​លម្អិត​ថា បញ្ហា​ប្រឈម​ទាំងនោះ​មាន​អ្វីខ្លះ​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយនឹង​សាមគ្គីភាព​ដ៏​រឹង​មាំ រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ការ​គាំទ្រ​ពី​ដៃគូ​ខាងក្រៅ កម្ពុជា​នឹង​បន្ដ​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន និង​ថែរក្សា​តួនាទី​របស់​អាស៊ាន ដែល​ជា​តំបន់​ដ៏​មាន​សារៈសំខាន់​សម្រាប់​ពាណិជ្ជកម្ម​, ការ​វិនិយោគ និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​របស់​ពិភពលោក​។ បន្ថែម​ពី​នេះ​ទៀត កម្ពុជា​នឹង​បន្ដ​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ដែល​ប្រកបដោយ​ភាព​រស់​រវើក និង​សុខដុមរមនា ជាមួយនឹង​ការ​ការពារ​ដល់​ពលករ​ចំណាកស្រុក​, របៀបវារៈ​ការ​អភិវឌ្ឍ ដែល​មាន​ភាព​បៃតង និង​បរិ​យា​ប័ន្ន ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ការ​អភិវឌ្ឍ​សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូច​ជា​ការ​លើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី និង​យុ​វ័យ​។

របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០២០​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន សម្រេច​បាន​ជាង​១១​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​២២% ធៀប​នឹង​ឆ្នាំ​២០១៩​។ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ភាគច្រើន​របស់​កម្ពុជា គឺ​ជាមួយនឹង​ប្រទេស​ជាប់​ព្រំដែន​រួម​មាន​ថៃ និង​វៀតណាម​៕

None



អត្ថបទបន្ទាប់


ក្រោយជាប់ឃុំឃាំងក្នុងផ្ទះនៅប្រទេសកាណាដាជាង៣ឆ្នាំ នាយកប្រតិបត្តិ Huawei បានរួចផុតពីក្ដីក្ដាំនិងវិលទៅប្រទេសចិនវិញ

លោកស្រី ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានត្រលប់មកដល់ប្រទេសចិនវិញ កាលពីថ្ងៃសៅរ៍ ទី ២៥ ខែកញ្ញានេះ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសក…

គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា បានផ្ដល់ការធានាលើប្រាក់កម្ចីទំហំ ១២លានដុល្លារ ក្រោយដាក់ឲ្យដំណើរការបានកន្លះឆ្នាំ

ក្រោយដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ ៦ខែកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា(CGCC)បានផ្តល់ការធានាឥណទានដល់អាជីវកម្មដែលស្ថិតក្រោមគម្រោង ធា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ