ធនាគារអភិវឌ្ឍន៍អាស៊ី

តើប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករទម្លាក់កំណើនសេដ្ឋកិច្ច?


ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញរបាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពីជំងឺរាតត្បាតកូវីដ -១៩ នឹងមានភាពយឺតយ៉ាវជាងការរំពឹងទុក ខណៈតំបន់នេះនៅតែបន្តទប់ទល់ជាមួយរលកឆ្លងខ្ពស់នៃមេរោគកូវីដ១៩ បំប្លែងថ្មី ឌែលតា។ ផលិតផលក្នុងស្រុកសរុបរបស់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថាកើនឡើង ៣,១% ប៉ុណ្ណោះនៅឆ្នាំនេះ គឺទាបជាងការព្យាករកាលពីមុនដែលថានឹងកើនដល់ជាង៤%។ដោយឡែកនៅ ឆ្នាំ២០២២ សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍នេះ នឹងកើនដល់៥%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ក្រុមបណ្ដាប្រទេសនៅតំបន់អាស៊ាន ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករទម្លាក់កំណើនសេដ្ឋកិច្ច
ដោយ

យើង​ផ្ដើម​មើលទៅ​លើ​កំណើនសេដ្ឋកិច្ច​នៅ​របស់​កម្ពុជា​មុនគេ​! សម្រាប់​ឆ្នាំ​២០២១​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា​មិនសូវ​ខុស​គ្នា​ពី​សេដ្ឋកិច្ច​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ដែរ  គឺ​សុទ្ធតែ​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB ទម្លាក់​ការ​ព្យាករ​មក​នៅ​ទាប​ជាង​អ្វី​ដែល​ដែល​បាន​រំពឹង​ទុក​កាលពី​ប៉ុន្មាន​ខែ​មុន​។ យ៉ាងណាមិញ តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់ ADB ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២២ ខែកញ្ញា​នេះ បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ គឺ​មាន​សម្ទុះ​កំណើន​យឺត​ជាង​មុន ដោយ​កាលពី​ខែមេសា ADB បាន​ចេញ​ការ​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់ ៤% ប៉ុន្ដែ ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​នេះ​វិញ គឺ​មាន​ត្រឹមតែ​១,៩%​ប៉ុណ្ណោះ​។ ប៉ុន្ដែ សម្រាប់​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២២ ADB នៅ​តែ​រក្សា​តួលេខ​ព្យាករ​ដដែល​គឺ ៥,៥%​។

តាម​ការ​អះអាង​របស់​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី ស៊ុន​នី​យ៉ា ដូ​រ៉ា​នី ជេ​ម​ម៉ែ​ល បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើន​យឺត​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​ពី​មុន​នោះ គឺ​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​ដែល​អូស​បន្លាយពេល​យូរ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេវាកម្ម និង តម្រូវការ ក្នុងស្រុក គួប​ផ្សំ​នឹង​ការ​បិទ​ខ្ទប់ និង ការ​ផ្អាក​ដំណើរការ​រោងចក្រ​បណ្តោះអាសន្ន ក៏​បាន​ប៉ះពាល់​ដល់​ផលិតកម្ម​ក្នុង    វិស័យ​កាត់ដេរ ទំនិញ​ធ្វើ​ដំណើរ និង ស្បែកជើង​កាលពីដើម​ឆ្នាំ​នេះ​ផង​ដែរ​។

បន្ដ​មក​មើល​ប្រទេស​វៀតណាម​ក្បែរ​ខាង​កម្ពុជា​ឯណេះ​វិញ​! ប្រទេស​វៀតណាម​បាន​និង​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​បាន​បិទ​ខ្ទប់​ទីក្រុង​ហូ​ជី​មិ​ញ​ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ការ​បិទ​ខ្ទប់​តំបន់​ក្នុង​ជា​ពិសេស​តំបន់​សេដ្ឋកិច្ច វៀតណាម​បាន​ធ្វើ​ឲ្យ​ធនាគារ ADB ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ប្រទេស​នេះ​ពី ៥,៨% មក​នៅ​ត្រឹម ៣,៨% នៅ​ឆ្នាំ​នេះ ទន្ទឹម​នេះ​វៀតណាម​បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ក្រោយ​ដល់​ទៅ ៦,៥%​ផង​ដែរ​។

ងាក​ចេញពី​វៀតណាម យើង​បែរមក​ចាប់អារម្មណ៍​ប្រទេស​ថៃ​វិញ​ម្ដង​! រលក​ឆ្លង​ទី ២ នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ធ្លាក់​ចុះ ២,៦% ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០២១ បន្ទាប់​ពី​បានការ​ធ្លាក់​ចុះ ៦,១% កាលពី​ឆ្នាំ​២០២០​។ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​មិន​ទាន់​ធូរស្បើយ រដ្ឋាភិបាល​ថៃ​បាន​កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២១ របស់​ខ្លួន​មក​នៅ​ត្រឹម ០,៨% ប៉ុណ្ណោះ គឺ​ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ​កាលពីមុន មាន​ដល់ ១,២%​។ ទោះ​យ៉ាងណា​នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន ៣,៩%​។

រីឯ​សេដ្ឋកិច្ច​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​ប្រជាជន​ច្រើន​ជាងគេ ព្រមទាំង​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍​វិញ​មានការ​ប្រែប្រួល​យ៉ាងណា​ដែរ0x017d7 សេដ្ឋកិច្ច​របស់​ឥណ្ឌូ​នេ​ស៊ី ត្រូវ​បាន ADB ទម្លាក់​ការ​ព្យាករ​កំណើន​ពី ៤,១% មក​នៅ​ត្រឹម ៣,៥%​ផង​ដែរ ប៉ុន្ដែ រំពឹង​កំណើន​ដល់ ៤,៨% នៅ​ឆ្នាំ​ក្រោយ​។ ទោះ​យ៉ាងណា​ក៏​ដោយ ផលិតផល​ក្នុងស្រុក​សរុប​របស់​ឥណ្ឌូ​នេ​ស៊ី​វិញ​កើនឡើង ៧, % នៅ​ក្នុង​ត្រីមាស​ទី ២ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ថ្វីបើ​ផលិតផល​ក្នុងស្រុក​ប្រទេស​នេះ​កើនឡើង​ខ្ពស់​ក៏​ដោយ តែ​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​និយាយ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​មិន​បាន​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​មុន​ពេល​មាន​ជំងឺ​រាតត្បាត​វិញ​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ដោយឡែក ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ក៏​ត្រូវ​បាន ADB ទម្លាក់​ការ​ព្យា​ការ​កំណើនសេដ្ឋកិច្ច​ដូច​គ្នា​ដែរ ក្រោយ​ប្រទេស​នេះ មានការ​ផ្ទុះ​ឡើង​កាន់តែ​អាក្រក់​ទៅ​ៗ​នៃ​ជំងឺ​កូ​វី​ដ​១៩​។

បច្ចុប្បន្ន​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើនសេដ្ឋកិច្ច ត្រឹម​៤,៧% នៅ​ឆ្នាំ​២០២១​នេះ ដែល​ទាប​ជាង​ការ​ព្យាករ​ពី​មុន​ដែល​ថា​មាន​ដល់ ៥,៥%​។ ទោះ​យ៉ាងណា​នៅ​ឆ្នាំ ២០២២ សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​ឈាន​កើន​ដល់ ៦,១% ។

សម្រាប់​ប្រទេស​ហ្វី​លី​ភី​ន​ឯណោះ​វិញ បើ​ទោះបីជា​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​ក្ដី តែ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​នៅ​តំបន់​អាស៊ាន​មួយ​នេះ​ក៏​បាន​ចាកចេញ​ពិ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី ២ ក្នុង​ឆ្នាំ​២០២១​នេះ​។ ដូចនេះ តាម​ការ​ព្យាករ​ពី ADB កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ហ្វី​លី​ពី​ន មិន​មានការ​ផ្លាស់​ប្តូរ​ទេ ដោយ​រំពឹង​កំណើន ៤,៥% នៅ​ឆ្នាំ​នេះ និង​បន្ដ​កើន ៥,៥% នៅ​ឆ្នាំ ២០២២ ។

ខុស​ពី​ប្រទេស​ឯទៀត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​នៅ​រក្សា​បានការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​វិជ្ជមាន​នៅ​ឆ្នាំ​២០២១​នេះ សេដ្ឋកិច្ច​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​ត្រូវ​បាន​ADB​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក​តែ​ម្ដង​ពោ ល​គឺ​នឹង​ធ្លាក់​ចុះ​ជាង ១៨% ឯណោះ​។ សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ចុះ ក៏​ដោយ​កើត​មាន​វិបត្តិ​នយោបាយ និង​វិបត្តិ​ឆ្លង​កូ​វី​ដ​១៩​។

មី​យ៉ា​ន់​ម៉ា​ដោយសារ​តែ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​បាន និង​កំពុង​អូស​បន្លាយ បាន​ធ្វើ​ឱ្យ រដ្ឋាភិបាល របប​សឹក​មួយ​នេះ​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​នោះ​ទេ​។ ហេតុ​ដូច្នេះ​ហើយ​ប្រទេស​មួយ​នេះ បាន​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅ​ៗ​ពិសេស​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​តែ​ម្តង​។

បើ​តាម​ការ​គូសបញ្ជាក់​ពី ADB ទិន្នផល​ឧស្សាហកម្ម និង​ការងារ​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​ធ្លាក់​ចុះ​ចាប់តាំងពី មាន​វិធានការ ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ និង​តម្រូវការ​ចុះ​អន់ ខ្សោយ​បណ្តាល​មក​ពី​ការ​បិទ​រោងចក្រ​។ ប៉ុន្តែ វិធានការ​ទប់ស្កាត់​ទាំងនេះ រួម​ជាមួយនឹង​ការ​ចាក់​វ៉ាក់សាំង ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​និង​កំពុង​ជួយ​ដល់​ក្រុមហ៊ុន និង​គ្រួសារ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​នេះ ព្រមទាំង​ជួយ​ដល់​វិស័យ​ដែល​ពឹងផ្អែក​លើ​សេដ្ឋកិច្ច ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី និង​អាច​ចាប់ផ្តើម​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​បាន​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិនប្រាប់ទៅកាន់ពិភពលោកឲ្យអនុវត្តពហុភាគីនិយមពិតប្រាកដ កុំបានតែទ្រឹស្តី

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជិន ពីង អំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅថ្ងៃទី២១ ខែកញ្ញា បានអំពាវនាវឲ្យពិ…

ធនាគារនៅចិន កំពុងប្រឈមនឹងការខាតបង់ធំ ជុំវិញវិបត្តិបំណុលទំហំ ៣០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Evergrande

ព័ត៌មាន
ជាមួយបំណុលជាង ៣០៥ពាន់លានដុល្លារអាមេរិក តើអ្នកណានឹងទទួលប្រាក់សំណងមុនគេ ប្រសិនជាក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន ខកខានមិនអាចទូទាត់សងបំណុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ