អាស៊ានផ្តោតសំខាន់លើគម្រោងហិរញ្ញប្បទាន

អាស៊ានយល់ព្រមធ្វើឲ្យមានការចុះសម្រុងគ្នាក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់


បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានព្រមព្រៀងគ្នាឲ្យមានការសម្របសម្រួលគ្នា ក្នុងការផ្តល់ហិរញ្ញប្បទានគំាទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ។ តាមការប៉ាន់ប្រមាណរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី តំបន់នេះ ត្រូវការធនធានខ្លាំងបំផុតនៅក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន ដែលមានតម្លៃសរុបប្រមាណជា ៦០ ពាន់លានដុល្លារ ។
អាស៊ានផ្តោតសំខាន់លើគម្រោងហិរញ្ញប្បទាន
ដោយ

ទីភ្នាក់ងារសារព័ត៌មាន Antara របស់ឥណ្ឌូនេស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលអាស៊ានបានពិភាក្សាអំពីរបៀបដែលតំបន់អាចបង្កើនកញ្ចប់ហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាតាមរយៈការដាក់មូលនិធិហេដ្ឋារចនាសម្ព័ន្ធឡើងវិញទៅក្នុងមូលនិធិបៃតងអាស៊ាន។

លោកស្រី ស្រ៊ី មូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ឥណ្ឌូនេស៊ី បានអះអាង នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅនេះថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងអភិបាលធនាគារកណ្តាល បានបង្ហាញពីការចុះសម្រុងគ្នាលើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលមានគោលបំណងលើកកម្ពស់ និងជំរុញការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
លោកស្រីបានអះអាងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ នៅហ្សាកាតាកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់ប្លុកនេះក៏បានព្រមព្រៀងគ្នា ដើម្បីធ្វើការសិក្សាបន្ថែមលើការរួមចំណែក និងការបង្កើនប្រសិទ្ធភាព នៃការបង្កើតឡើងវិញនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ានផងដែរ។
លោកស្រីបាននិយាយថា យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងពិតប្រាកដ ហើយយើងត្រូវដោះស្រាយវា ដូច្នេះការគាំទ្រការផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោង ដែលមានហានិភ័យដោយគ្រោះធម្មជាតិ គឺជាបញ្ហាសំខាន់មួយ ។
លើសពីនេះ កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាពន្ធដារនៅក្នុងតំបន់អាស៊ានសម្រាប់ជំរុញការងារគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីងាយស្រួល និងទទួលទំនុកចិត្តនៅក្នុងការទាក់ទាញការវិនិយោគដែលគាំទ្រដល់ការអភិវឌ្ឈន៍ នៅក្នុងតំបន់។
លោកស្រី បាននិយាយថា វាជារឿងសំខាន់ដែលអាស៊ានត្រូវតែយល់គ្នាច្បាស់លាស់ អំពីប្រព័ន្ធពន្ធនិងផ្នែកពន្ធផ្សេងទៀត ដើម្បីទទួលបានការយល់ដឹងដែលអាចប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់។
កិច្ចប្រជុំក៏បានពិភាក្សាអំពីការផ្តល់ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ការពន្លឿនការបញ្ចប់ និងការអនុវត្តនីតិវិធី ក៏ដូចជាគោលការណ៍ណែនាំដែលបានព្រមព្រៀងគ្នា និងការបង្កើនសមត្ថភាពប្រឈមមុខនឹងការគំរាមកំហែង និងបញ្ហានាពេលបច្ចុប្បន្ន។
យោងទៅតាមរបាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានអះអាងថា នៅក្នុងតំបន់អាស៊ាននៅក្នុងទស្សវត្សរ៍បច្ចុប្បន្ននេះត្រូវការនូវកញ្ចប់ថវិការប្រមាណជា មិនក្រោម ៦០ ពាន់លានដុល្លារទេ សម្រាប់គាំទ្រដល់ការស្តារ និង ជួសជុល ក៏ដូចជាថែទំាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងមូល ។
នៅពេលបច្ចុប្បន្ននេះ គេដឹងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងតំបន់ គឺត្រូវបានទ្រទ្រង់ដោយកញ្ចប់ឥណទានពីចិន ហើយក្រៅពីនោះ ក៏មានជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង អ្នកវិនិយោគិនប៉ុណ្ណោះ ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីការស្ដារ និងជំរុញវិស័យទេសចរណ៍កំពុងក្លាយជាអាទិភាពរបស់រដ្ឋាភិបាល លោក ស៊្រីថា ថាវេស៊ីន ?

លោក ស្រ៊ីតា វាវេស៊ីន នាយករដ្ឋមន្រ្តីទី៣០ បានអះអាងថា គណរដ្ឋមន្រ្តីរបស់លោកនឹងចូលកាន់តំណែងយ៉ាងយូរនៅខែក្រោយ ហើយបញ្ហាអាទិភាពរបស់រដ្ឋាភិបាលរ…

ក្រុមហ៊ុន BYD របស់ចិនក្លាយជាអ្នកផលិតរថយន្តកំពូលទាំង១០ របស់ពិភពលោកជាមួយការជំរុញផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិនបានជាប់ក្នុងចំណោមក្រុមហ៊ុនម៉ាករថយន្តកំពូលទាំង១០នៅក្នុងពិភពលោកជាលើកដំបូង គិតតាមការលក់ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ