បញ្ហាមីយ៉ាន់ម៉ា

ប្រធានអាស៊ានស្នើមីយ៉ាន់ម៉ាឲ្យបើកផ្លូវសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសអាស៊ាន


អស់រយៈពេល ១ឆ្នាំ ហើយ នៃការធ្វើរដ្ឋប្រហារដោយក្រុមយោធាមកលើរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលបានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសមាជិកអាស៊ាន ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ពិសេសនៅតែបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។
ឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា

ដើម្បី​ចូលរួម​ស្វែងរក​ដំណោះស្រាយ និង​សំដៅ​ធ្វើ​ឱ្យ​ស្ថានភាព​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ និង​ដើម្បី​ទប់ស្កាត់​ការ​អូស​បន្លាយ ប្រទេស​ជា​សមាជិក​អាស៊ាន បាន​តែងតាំង ឯកឧត្តម ប្រាក់ សុ​ខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តី​ពី​មី​យ៉ា​ន់​ម៉ា ហើយ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​ជួយ​សម្រួល​បេសកកម្ម​នានា ដើម្បី​អាច​ឲ្យ​ប្រ​សិត​ពិសេស​អាស៊ាន​អាច​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ចុះ​ថ្ងៃ​ទី​២ ខែកុម្ភៈ ស្ដី​អំពី ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា ប្រទេស​សមាជិក​អាស៊ាន​បាន​គូសបញ្ជាក់​អំពី​ភាព​ប្រញាប់ប្រញាល់​នៃ​ការ​បញ្ចប់ អំពើ​ហិង្សា​ជា​បន្ទាន់ និង​សម្រាប់​គ្រប់​ភាគី​ទាំងអស់​ឲ្យ​មានការ​ប្រកាន់​យក​ភាព​អត់ធ្មត់​ឱ្យ​ខ្ពស់​បំផុត ក៏​ដូច​ជា​ការ​ធានា​បាន​នូវ​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព និង​ទាន់​ពេលវេលា​ទៅ​ដល់​ប្រជាជន ដែល​ត្រូវការ​ជំនួយ​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​គោលការណ៍​មនុស្សធម៌ អព្យាក្រឹតភាព ភាព​មិន​លំអៀង និង​ឯករាជ្យ​។

ប្រទេស​ជា​សមាជិក​អាស៊ាន​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​ចាត់​សកម្មភាព​ជាក់លាក់ ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ដែល​បាន​សម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​ទី ២៤ ខែមេសា​ឆ្នាំ​២០២១​។

កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច​នោះ រួម​មាន​៖ ទី​១.​ត្រូវ​បញ្ចប់​អំពើ​ហិង្សា​, ទី​២.​ត្រូវ​មានការ​សន្ទនា​រក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​រវាង​ភាគី​ទាំងអស់​, ទី​៣.​អនុញ្ញាត​វត្តមាន​ប្រេសិត​ពិសេស​អាស៊ាន​ដើម្បី​ជួយ​សម្រប​សម្រួលការ​សន្ទនា​រក​ដំណោះស្រាយ​, ទី​៤. ការ​បើកផ្លូវ​ឲ្យ​មានការ​ផ្តល់​ជំនួយ និង​ទី​៥. ត្រូវ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

កន្លង​មក សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក មីន អ៊ុ​ង​ឡាំង មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ចំនួន ២​លើក រួច​មក​ហើយ ពាក់ព័ន្ធ​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា ដោយ​មេដឹកនាំ​យោធា​រូប​នេះ ក៏​បាន​សន្យា​អនុ​វត្តបទ​ឈប់​បាញ់​រហូត​ដល់​ចុងឆ្នាំ​២០២២​។  ទោះ​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា ហាក់​មិន​ទាន់​មានការ​ថមថយ​នោះ​ទេ​។

សូម​បញ្ជាក់​ថា រដ្ឋប្រហារ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១​ខែកុម្ភៈ​ឆ្នាំ​មុន បាន​ក្តិចត្រួយ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​របស់​មី​យ៉ា​ន់​ម៉ា ក្រោយ​គណៈបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី ស៊ូ​ជី ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី មិន​ទាន់​បាន​មួយ​អាណត្តិ​ផង​។ ចាប់តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ការ​បង្ក្រាប ពី​សំណាក់​កងក​ម្លាំ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ជាង ១៥០០​នាក់​ត្រូវ​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​៕

None



អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងធ្វើទស្សនកិច្ចលើកដំបូងនៅអាស៊ីនៅខែឧសភាខាងមុខ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកបានបញ្ជាក់ថា លោក Joe Biden គ្រោងនឹងធ្វើដំណើរទស្សនៈកិច្ច នៅតំបន់អាស៊ីក្នុងនៅអំឡុងខែឧសភាឆ្នាំនេះ ដែលដំណើរ…

មេពន្ធដារប្រាប់ឱ្យសារធារណជនបង្ហាញឈ្មោះមន្ត្រីពន្ធដារណាដែលដើរយកលុយខុសគោលការណ៍

ដើម្បីឱ្យការអនុវត្តការប្រមូលពន្ធដារមានប្រសិទ្ធិភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជាអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ