ប្រធានអាស៊ាន

តើម៉ាឡេស៊ីនឹងជំរុញការដោះស្រាយលើបញ្ហាអ្វីខ្លះ ពេលក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ខាងមុខ?


អ្នកវិភាគបាននិយាយថា នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម អាចប្រើប្រាស់តួនាទីជាប្រធានអាស៊ានប្ដូរវេនរបស់ម៉ាឡេស៊ី ដើម្បីពង្រីកអាទិភាពគោលនយោបាយការបរទេសរបស់ខ្លួន ដូចជាការពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៊ី តាមច្រក BRICS មជ្ឈិមបូព៌ា ហើយសម្រាប់បញ្ហាផ្ទៃក្នុងរបស់ប្លុកអាស៊ាននៅបន្តផ្តោតលើបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ប្រធានអាស៊ាន
ដោយ

តាមអត្ថបទវិភាគរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅពេលដែលម៉ាឡេស៊ី ឡើងកាន់តំណែងជាប្រធានអាស៊ាន នៅឆ្នាំ២០២៥ តំបន់នេះអាចផ្តោតលើគោលនយោបាយការបរទេសមួយបែបដែលមានលក្ខណៈផ្តល់នូវភាពកក់ក្ដៅដល់ទំនាក់ទំនងជាមួយចិន និងរុស្ស៊ី។លោក អាន់វ៉ា ត្រូវបានគេរំពឹងថា នឹងធ្វើពិធីចូលកាន់តំណែងជាប្រធានអាស៊ាន នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ា ន នៅទីក្រុងវៀងច័ន្ទន៍ នាថ្ងៃសុក្រ សប្តាហ៍នេះ  ហើយនៅមុនពេលលោកកាន់ញញួរប្រធានអាស៊ាន ក្រុមអ្នកជំនាញបាននិយាយថា ការធ្វើជាប្រធានរបស់ម៉ាឡេស៊ីទំនងជាមិនផ្លាស់ប្តូរទិសដៅរបស់ប្លុកនេះច្រើនទេ ដោយសារតែប្រធានមិនមានអំណាច ដើម្បីសម្រេចចិត្តឯកតោភាគីឡើយគ្រាន់តែ អាចមានភាពជិតស្និទជាមួយនឹងចិន ក៏ដូចជារុស្ស៊ី តាមយន្តការ BRICS និងនៅតំបន់មជ្ឈិមបូព៌ា តាមទំនោររបស់ទីក្រុងពូត្រាចាយ៉ា ដែលកំពុងតែបន្តទំនាក់ទំនងកាន់តែជិតស្និតជាមួយក្រុម BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង និងជំហរគាំទ្រប៉ាឡេស្ទីន ដែលកន្លងមកម៉ាឡេស៊ី បានបញ្ចេញសំឡេងគាំទ្រច្បាស់ៗពាក់ព័ន្ធនឹងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ សម្រាប់កិច្ចការតំបន់វិញ ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី អាស៊ានក៏រំពឹងផងដែរថា អាស៊ាននឹងចាត់វិធានការកាន់តែខ្លាំងលើវិបត្តិសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏អាចនឹងយកចិត្តទុកដាក់លើបញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងឡើងកម្តៅ។អ្នកជំនាញគោលនយោបាយការបរទេសលោកស្រី ជូអាន លីន (Joanne Lin) បានប្រាប់ប្រភពខាងលើ ថា អាទិភាពគោលនយោបាយការបរទេសរបស់ម៉ាឡេស៊ី និងទំនាក់ទំនងកាន់តែជិតស្និតជាមួយរុស្ស៊ី និងចិន អាចធ្វើឱ្យមានការព្រួយបារម្ភពីដៃគូអាស៊ានមួយចំនួន។ លោកស្រី ដែលជាអ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី បានបន្ថែមថា ម៉ាឡេស៊ីទំនងជាចង់រក្សាអព្យាក្រឹតភាពរបស់អាស៊ាន និងធានាថា ទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចនៅតែមានតុល្យភាព។ លោកបណ្ឌិត អាស្ម៊ី ហាសាន ( Azmi Hassan) សាស្ត្រាចារ្យជាន់ខ្ពស់នៅ Nusantara Academy for Strategic Research បានលើកឡើងថា ការធ្វើជាប្រធានរបស់ម៉ាឡេស៊ី នឹងក្លាយជាការសាកល្បងជំនាញការទូតរបស់ខ្លួន ហើយវាទំនងជានឹងជំរុញឱ្យអាស៊ានធ្វើការជាមួយនឹងប្រទេសចិន និងរុស្ស៊ី រួមជាមួយនឹងសហរដ្ឋអាម៉េរិក និងបក្សសម្ព័ន្ធខាងលិច។

លោកបានលើកឡើងថា ម៉ាឡេស៊ីនឹងកំណត់ទីតាំងអាស៊ានឱ្យកាន់តែមានភាពអព្យាក្រឹត មានន័យថា វាទំនងជាជំរុញឱ្យប្លុកនេះនិយាយជាមួយប្រទេសផ្សេងទៀតរួមទាំងប្រទេស BRICs ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ម៉ាឡេស៊ីនឹងមានភាពសកម្ម ហើយមិនចង់ឱ្យអាស៊ានត្រូវបានដកចេញពីការបង្រួបបង្រួមជាមួយមហាអំណាចពិភពលោកឡើយ។

លោកបណ្ឌិត អាប់ឌុល រ៉ាម៉ាន យ៉ាកូប (Abdul Rahman Yaacob) អ្នកស្រាវជ្រាវក្នុងកម្មវិធីអាស៊ីអាគ្នេយ៍បាននិយាយថា ម៉ាឡេស៊ីកំពុងពង្រីកទំហំការទូតរបស់ខ្លួនដោយគ្រាន់តែចង់ចូលរួមជាមួយ BRICS និងដូចប្រទេសដទៃទៀតនៅក្នុងតំបន់ ដែលមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន រុស្ស៊ី និងលោកខាងលិច។ លោកបានលើកឡើងថា មន្ត្រីអាស៊ីអាគ្នេយ៍ជាច្រើនដែលលោកបានពិភាក្សាជាមួយ គឺហាក់ទទួលយកវិធីសាស្រ្តរបស់ម៉ាឡេស៊ីចំពោះគោលនយោបាយការបរទេសរបស់ប្រធានអាស៊ានឆ្នាំក្រោយ។ លោកបានបន្តថា អ្នកជំនាញនានាយល់ថា ម៉ាឡេស៊ីមានសិទ្ធិពេញទំហឹងក្នុងការមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី និងចិន ហើយបញ្ហានេះវាមិនបានធ្វើឲ្យម៉ាឡេស៊ី ជ្រៀតជ្រែកក្នុងកិច្ចការរបស់រដ្ឋផ្សេងទៀតនោះទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មន្ត្រីធនាគារកណ្ដាលអាម៉េរិក មិនទាន់ចុះសម្រុងគ្នាលើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឡើយទេ

កំណត់ហេតុកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ បានបង្ហាញកាលពីថ្ងៃពុធ ថា មន្ត្រីធនាគារកណ្តាលអាម៉េរិកភាគច្រើនបានគាំទ្រការកាត់បន្ថយអត្រាការប្រាក…

កាណាដា នឹងបើកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

កាណាដានឹងបើកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គម្រោងបើកស្ថានឯកអគ្គរាជទូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ