 
      លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសសិង្ហបុរី បានលើកឡើងថា ការផ្តោតទៅលើ កំណែទម្រង់ឌីជីថល នឹងធ្វើឲ្យលំហូរទំនិញ និងសេវាកម្ម កាន់តែរលូន ហើយទិន្នន័យនេះ នឹងធ្វើឲ្យតំបន់អាស៊ាន កាន់តែទាក់ទាញការវិនិយោគ និងពាណិជ្ជកម្មមកពីជុំវិញសកលលោក។
លោក បន្តថា អាស៊ាន នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះពាណិជ្ជកម្មសេរី និងបើកចំហរ ហើយនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែស៊ីជម្រៅ ទោះបីជាមានបញ្ហាប្រឈមបង្កឡោះងដោយ វិបត្តិមេរោគកូវីដ១៩ ក៏ដោយ។
ដោយតំបន់អាស៊ាន កំពុងងើបឡើងពី វិបត្តិមេរោគកូវីដ១៩ វាពិតជាចាំបាច់ណាស់ ក្នុងការចាប់យកឱកាសរីកចម្រើនថ្មីៗ នៅក្នុងផែ្នកឌីជីថល និងស្ថិរភាព ដើម្បីសបញ្ជាក់ថា អាស៊ាន នៅតែទាក់ទាញទាំងជំនួញពាណិជ្ជកម្ម និងវិនិយោគសម្រាប់ ដៃគូ មកពីជុំវិញសកលលោក។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ៥៣ កាលពីដើមខែកញ្ញានេះ រដ្ឋមន្ត្រីអាស៊ាន បានគាំទ្រដល់ផែនទីបង្ហាញផ្លូវ ដែលមានបំណងកែប្រែបញ្ហាទៅជា ឱកាស តាមរយៈកំណែទម្រង់ឌីជីថល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថលកាន់តែប្រសើរ រហូតដល់ឆ្នាំ ២០២៥។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ៥៣ កាលពីដើមខែកញ្ញានេះ រដ្ឋមន្ត្រីអាស៊ាន បានគាំទ្រដល់ផែនទីបង្ហាញផ្លូវ ដែលមានបំណងកែប្រែបញ្ហាទៅជា ឱកាស តាមរយៈកំណែទម្រង់ឌីជីថល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថលកាន់តែប្រសើរ រហូតដល់ឆ្នាំ ២០២៥។
ផែនទីបង្ហាញផ្លូវនេះ នឹងបង្ហាញអំពីគំនិតផ្តួចផ្តើមឌីជីថល ដែលជំរុញឲ្យភាពប្រកួតប្រជែងរបស់តំបន់អាស៊ាន ក្នុងរយៈពេលមធ្យម និងវែង ហើយក៏បង្កើតមូលដ្ឋានគ្រឹះ សម្រាប់សេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលលំហូរទំនិញ សេវាកម្ម និងទិន្នន័យ ត្រូវបានគាំទ្រដោយការបង្កើតច្បាប់ បទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងទេពកោសល្យ។
កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល បានបង្កើតច្បាប់ពាណិជ្ជកម្ម និងសម្របសម្រួលអន្តរប្រតិបត្តិការរវាង ប្រព័ន្ធឌីជីថលនៃសេដ្ឋកិច្ច ពីរ ឬច្រើន ហើយវាក៏បានគាំទ្រដល់ លំហូរទិន្នន័យឆ្លងព្រំដែន ការពារទិន្នន័យឯកជន សិទ្ធិអ្នកប្រើប្រាស់ និងលើកទឹកចិត្តឲ្យមានការបង្កើតថ្មី ច្នៃប្រឌិតនៅក្នុងបច្ចេកវិទ្យាបញ្ញសប្បនិមិត្ត A.I.។
ទោះយ៉ាងណា រដ្ឋមន្ត្រីអាស៊ាន ក៏បានលើកឡើងដែរថា សេដ្ឋកិច្ចក្នុងតំបន់ កំពុងងើបឡើងដោយ ផលិតផលក្នុងស្រុកសរុបនៅអាស៊ីអាគ្នេយ៍ រំពឹងនឹងកើនឡើង ៤% នៅឆ្នាំ ២០២១នេះ និងកើនដល់ ៥,២% នៅឆ្នាំ ២០២២ខាងមុខ។
ក្នុងឆ្នាំ ២០២០កន្លងទៅ សេដ្ឋកិច្ចអាស៊ាន ធ្លាក់ចុះ ៣% ដោយសារតែវិបត្តិមេរោគកូវីដ១៩ ហើយដើម្បីស្រោចស្រង់សេដ្ឋកិច្ចឲ្យប្រសើរឡើងវិញ ការចាក់វ៉ាក់សាំងកូវីដ១៩ នៅតែជាអាទិភាពសំខាន់ ហើយការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងសារពើពន្ធ គឺជារឿងចាំបាច់ ដើម្បីពង្រឹងសេដ្ឋកិច្ច៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍  
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              