វេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិករកបានគម្រោងសរុបតម្លៃ៥៦ពាន់លានដុល្លារ

វេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅឥណ្ឌូណនេស៊ីបានដាក់ចេញនូវម្រោង ជាក់ស្តែងមានតម្លៃសរុប ៥៦ ពាន់លានដុល្លារសម្រាប់តំបន់


ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះប្រកាសថា រកបានគម្រោងអនុវត្តជាក់ស្តែងសរុប១៦៦ គម្រោង ដែលមានតម្លៃ៥៦ ពាន់លានដុល្លារ។ គម្រោងទាំងនេះ នឹងកសាងនូវសរសរស្តម្ភ នៃការតភ្ជាប់ដ៏រឹងមាំនៅក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ។
វេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិករកបានគម្រោងសរុបតម្លៃ៥៦ពាន់លានដុល្លារ
ដោយ

នៅក្នុងពេលដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក (AIPF) ដែលជាកម្មវិធីអមមួយនៃកម្មវិធី ដែលឥណ្ឌូណេស៊ីទទួលធ្វើនៅក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ ២០២៣ លោក ចូកូ វីដូដូ ( Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បានប្រកាសបញ្ជីគម្រោង ដែលដាក់ចេញដោយរដ្ឋសមាជិកអាស៊ាន និងដៃគូសន្ទនា ដែលមានទំហំទឹកប្រាក់ចំនួន ៥៦ ពាន់លានដុល្លារ ក្នុងចំណោមគម្រោងចំនួន ១៦៦។
លោក វីដូដូ បានលើកឡើងថា គម្រោងទាំងអស់នេះ មានគោលបំណងកសាងការតភ្ជាប់កាន់តែរឹងមាំ បើកឱកាស និងជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងបណ្តាប្រទេសអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក។
លោកបានអះអាងថា គម្រោងទាំងនេះ នឹងអនុវត្តដោយផ្អែកលើ ស្មារតីនៃកិច្ចសហប្រតិបត្តិការដែលទន្ទឹងរង់ចាំ ហើយព្យាយាមកសាងគ្រឹះដ៏រឹងមាំ សម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគតនៅក្នុងតំបន់ ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោកបានបង្ហាញនូវសេចក្តីសង្ឃឹមថា តាមរយៈគម្រោង ដែលបានដាក់ចេញ សេដ្ឋកិច្ចនៅរដ្ឋសមាជិកអាស៊ាននៅតែមានភាពធន់ សូម្បីពិភពលោកកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលមិនច្បាស់លាស់ក៏ដោយចុះ ។
លោកបានលើកឡើងថា អាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាចំណុចកណ្តាលនៃកំណើន ហើយជា ទីតាំងយុទ្ធសាស្ត្ររបស់អាស៊ាន។
ពាក់ព័ន្ធនឹងសក្តានុពលនៃអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា អាស៊ានចូលរួមចំណែកប្រមាណ ១០%នៃកំណើនសេដ្ឋកិច្ចសាកល ដូចនេះ អាស៊ាន គួរតែត្រូវពង្រឹង និងដាក់ចេញនូវគោលការណ៍យ៉ាងណា ដើម្បីអាចរក្សាភាពធន់របស់ខ្លួននៅក្នុងពិភពលោកដែលកំពុងតែប្រឈមមុខនឹងបញ្ហានៃការធ្លាក់ចុះ នៃសេដ្ឋកិច្ច ។
គួររំលឹកថា ដើម្បីស្វែងរកឱកាស និងសក្តានុពលដើម្បីពង្រឹងការវិនិយោគនៅក្នុងតំបន់វេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក ពីថ្ងៃទី៥ ដល់ ថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០២៣ បានទាក់ទាញអ្នកវិនិយោគ អ្នកជំនាញការ អង្គការសង្គមស៊ីវិល ជាង ២ ៥០០នាក់ចូលរួម ។
ពាក់ព័ន្ធនឹងវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះ លោក វីដូដូ បានលើកឡើងថា វេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក តំណាងឱ្យការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការធ្វើឱ្យឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកថា កូរ៉េខាងជើងនឹងទទួល«រងផលវិបាក» បើសិនជាហ៊ានផ្គត់ផ្គង់សព្វាវុធទៅឱ្យរុស្ស៊ី

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី៦ កញ្ញា ថា ការចរចាទិញលក់អាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការយ៉ាងសកម្ម…

អាស៊ានដាក់ចេញ«យន្តការត្រីភាគី» សម្រាប់ប្រធានប្តូរវេនរួមគ្នា ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

មេដឹកនាំអាស៊ាននៅថ្ងៃទី ០៥ ខែកញ្ញា បានយល់ព្រមបង្កើត «យន្តការត្រីភាគី» ឬយន្ដការ ត្រយកា ដែលសំដៅប្រធានប្តូរវេនទាំងបីគឺ ប្រធានអាស៊ានឆ្នាំមុន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ