សេដ្ឋកិច្ចកម្ពុជា

ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,៦%នៅឆ្នាំ២០២៤ មុនកើនឡើងដល់៥,៩%នៅឆ្នាំ២០២៥


ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៦% នៅឆ្នាំ២០២៤ មុនកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥។ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ដែលហៅកាត់ថា AMRO បានអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានស្ថានភាពប្រសើរជានិច្ចចាប់តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ខាងមុខ។ ស្ថាប័នដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,៦% នៅឆ្នាំ២០២៤ មុនកើនឡើងដល់៥,៩% នៅឆ្នាំ២០២៥ ពីមូលដ្ឋានកំណើន៥% កាលពីឆ្នាំ២០២៣។
សេដ្ឋកិច្ចកម្ពុជា
ដោយ

លោក ជីនហូ ជ័រ (Jinho Choi ) អ្នកវិភាគសេដ្ឋកិច្ច នៃស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី(AMRO) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងពី ៥% នៅក្នុងឆ្នាំ២០២៣ ដល់ ៥,៦% នៅឆ្នាំ២០២៤ ហើយបន្តប្រសើរឡើងថែមទៀតដល់ ៥,៩% នៅឆ្នាំ២០២៥ខាងមុខ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កំណើនសេដ្ឋកិច្ចកម្ពុជានេះ នឹងជួយគាំទ្រដោយការស្ទុះឡើងវិញនៃវិស័យឧស្សាហកម្មកាត់ដេរ ការកើនឡើងនៃការនាំចេញផលិតផលផ្សេងៗទៀត និង ការបន្តការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ការព្យាកររបស់សេដ្ឋវិទូរូបនេះធ្វើឡើងក្រោយលោកបានដឹកនាំក្រុមការងារចុះមកទស្សនកិច្ចសិក្សា និងពិគ្រោះយោបល់ប្រចាំឆ្នាំនៅកម្ពុជាពីថ្ងៃទី ២ ដល់ទី ១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

របាយការណ៍សិក្សារបស់ស្ថាប័នដែលមានមូលដ្ឋាននៅសិង្ហបុរីនេះ បានរកឃើញថា សន្ទស្សន៍អតិផរណានៃតម្លៃទំនិញប្រើប្រាស់ (CPI) នៅកម្ពុជា បានធ្លាក់ចុះមកនៅត្រឹមតែ ២,១% ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីបានស្ទុះឡើងរហូតដល់កម្រិត ៧,៨% នៅក្នុងខែមិថុនា ឆ្នាំ២០២២ ហើយនៅក្នុងឆ្នាំ២០២៤ នេះ វាអាចឡើងបន្តិចវិញក្នុងរង្វង់ ២,៥% និង ២,៦% នៅឆ្នាំ២០២៥។

ដើម្បីធានាបាននូវកំណើនប្រកបដោយភាពធន់រយៈពេលវែង ស្ថាប័ននេះបានលើកទឹកចិត្តឲ្យកម្ពុជា ផ្តល់អាទិភាពដល់ការកសាងសារពើពន្ធឡើងវិញ និងការពារស្ថិរភាពហិរញ្ញវត្ថុ ពីព្រោះកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យរយៈពេលខ្លី ដែលភាគច្រើនជាកត្តាខាងក្រៅ ក៏ដូចជាភាពងាយរងគ្រោះក្នុងស្រុកដែលអាចរារាំងដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ច ក្រោយរងរបួសដោយសារកូវីដ-១៩ ។ ក្រៅពីនោះកម្ពុជា ក៏ត្រូវបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល ក៏ដូចជាពន្លឿនការធ្វើពិពិធកម្មការនាំចេញ និង លើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងខ្សែច្រវាក់តម្លៃសកលផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្របពេលទីផ្សាររថយន្តនៅតាមបណ្តាប្រទេសជាច្រើនកំពុងរងការគំរាមកំហែងពីរថយន្តចិន ចុះនៅកម្ពុជា យ៉ាងម៉េចដែរ?

ព័ត៌មាន
ទីផ្សាររថយន្តថ្មីនៅកម្ពុជា មានការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដោយមានទាំងរថយន្តដំឡើងនៅក្នុងស្រុក និងនាំចូលពីក្រៅប្រទេសជា…

កម្ពុជា ស្នើឱ្យជប៉ុនជួយពន្លឿនការលើកកម្ពស់សមត្ថភាពកំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យភាគីជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់សមត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ