វិស័យ ថាមពល

តំបន់អាស៊ាន នឹងទទួលបានគម្រោងឧស្ម័នដ៏ច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំនេះ


ទីភ្នាក់ងារឃ្លាំមើលថាមពលសកល (Global Energy Monitor) បានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៥ នេះ តំបន់អាស៊ីអាគ្នេយ៍អាចនឹងមើលឃើញចំនួននៃការវិនិយោគលើវិស័យឧស្ម័នដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងពេលមួយទសវត្សរ៍មកនេះ ដែលអាចបង្កើនទិន្នផលបាន១៨%។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
តំបន់អាស៊ាន នឹងទទួលបានគម្រោងឧស្ម័នដ៏ច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំនេះ
ដោយ

ក្រុមអ្នកស្រាវជ្រាវរបស់ទីភ្នាក់ងារឃ្លាំមើលថាមពលសកលបានលើកឡើងក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃពុធ សប្តាហ៍ នេះ ថា គម្រោងឧស្ម័នថ្មីចំនួន១៣អាចត្រូវបានអនុម័តនៅឆ្នាំនេះ បន្ថែមលើគម្រោងដែលអនុម័តរួចហើយកាលពីពេលកន្លងទៅ។ យោងតាមទីភ្នាក់ងារឃ្លាំមើលថាមពលសកល សមត្ថភាពផលិតឧស្ម័នប្រចាំឆ្នាំជាង២០ពាន់លានម៉ែត្រគូបអាចត្រូវបានបន្ថែម ប្រសិនបើផែនការទាំងអស់ដំណើរការទៅមុខដោយរលូន។

តំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជិត៧រយលាននាក់ នៅតែជាប់គាំងលើការអភិវឌ្ឍគម្រោងឥន្ធនៈហ្វូស៊ីល ដោយសារការរាំងស្ទះផ្នែកហិរញ្ញវត្ថុ និងការផ្លាស់ប្តូរការប្តេជ្ញាចិត្តជាសកលលើការប្រែប្រួលអាកាសធាតុ។ តំបន់នេះ ក៏ទំនងជានឹងខកខានគោលដៅផលិតកម្មថាមពលកកើតឡើងវិញរបស់ខ្លួនចំនួន២៣% នៅចុងឆ្នាំនេះផងដែរ។

បើតាមទិន្នន័យរបស់ទីភ្នាក់ងារឃ្លាំមើលថាមពលសកល នៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៤ តំបន់អាស៊ីអាគ្នេយ៍បានអនុម័តគម្រោងចំនួន១០ប៉ុណ្ណោះ ដែលបង្ហាញថា ការផ្តល់ហិរញ្ញវត្ថុលើគម្រោងឥន្ធនៈហ្វូស៊ីលអាចនឹងកើនឡើងនៅឆ្នាំនេះ។ ក្រុមហ៊ុនមួយចំនួនរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងមីយ៉ាន់ម៉ា គ្រោងនឹងជំរុញការអភិវឌ្ឍឧស្ម័នហ្វូស៊ីលនៅទូទាំងតំបន់ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ប្រទេសនានា ក្នុងការផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាត។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ដោយសារតែក្រុមហ៊ុន និងប្រទេសនានាទំនងជាមិនបោះបង់ចោលការអភិវឌ្ឍឧស្ម័ន នោះការអភិវឌ្ឍលើគម្រោងឧស្ម័ននឹងនៅតែបន្តព្រោះឧស្ម័នគឺជាធាតុផ្សំដ៏សំខាន់នៃល្បាយថាមពលក្នុងតំបន់។ ទោះជាយ៉ាណា ទីភ្នាក់ងារឃ្លាំមើលថាមពលសកលបាននិយាយថា ការសម្រេចចិត្តវិនិយោគចុងក្រោយលើគម្រោងបែបនេះមានប្រវត្តិនៃការពន្យារពេល ដូច្នេះវាពិបាកនឹងទស្សន៍ទាយថា តើគម្រោងទាំងនេះនឹងត្រូវដាក់ឱ្យដំណើរការឬយ៉ាងណានោះទេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


និស្សិតបរទេសរៀននៅអាម៉េរិក រាប់ពាន់នាក់ កំពុងរងការស៊ើបអង្កេតពីភាពស្របច្បាប់

មិនមែនតែជនអន្តោប្រវេសន៍ខុសច្បាប់នោះទេ ដែលកំពុងព្រួយបារម្ភពីការបណ្តេញចេញពីសហរដ្ឋអាម៉េរិក សូម្បីនិស្សិតដែលទទួលបានសិទ្ធិស្របច្បាប់ឲ្យស្នាក់នៅ…

តើពោតក្រហមអាចហក់ឡើងថ្លៃទេនៅឆ្នាំនេះ ក្រោយថៃ ចុះសន្យាប្រមូលទិញ១០ម៉ឺនតោនក្នុង១ឆ្នាំ?

កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង រំពឹងថា ទីផ្សារពោតក្រហមនៅឆ្នាំនេះនឹងអាចលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុន ក្រោយក្រុមហ៊ុនមួយរបស់ថៃ ដែលជាទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ