អាករ​លើ​តម្លៃ​បន្ថែម

ក្នុង​អាស៊ាន​ តើ​ប្រទេស​ណា​យក​ពន្ធ​ VAT ខ្ពស់ជាង​គេ និង​ទាប​ជាង​គេ?


អាករ​លើ​តម្លៃ​បន្ថែម (VAT) ដែល​គេ​ដក​ហូត​យក​ពី​លើ​តម្លៃ​ទំនិញ និង​សេវា គឺ​មាន​កម្រិត​ ឬអត្រា​ខុសៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។
អត្រា​ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) នៅ​ក្នុង​ប្រទេស​នានា​នៃ​ប្លុក​អាស៊ាន។ ប្រភព៖ VN Express
ដោយ

នៅ​ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេស​ដែល​ដកហូត​ពន្ធ​ ឬ​អាករ​លើ​តម្លៃ​បន្ថែម (VAT) ខ្ពស់​ជាង​គេ គឺ​ប្រទេស​ហ្វ៊ីលីពីន ដែល​មាន​អត្រា​រហូត​ទៅដល់ ១៨ភាគរយ។ 

ប្រទេស​វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី និង​ឡាវ គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ គឺ​មាន​អត្រា​ហូត​ពន្ធ VAT ១០% ស្មើ​គ្នា។ ប៉ុន្តែ យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន VN Express ក្រសួង​ហិរញ្ញ​វត្ថុ​វៀតណាម​កំពុង​លើក​សំណើ​ដំឡើង​ការ​ហូត​ពន្ធ​ VAT ដល់​ទៅ ១២% ពី​ឆ្នាំ​២០១៩​តទៅ។ 

ប្រសិន​បើ​សំណើ​នេះត្រូវបាន​អ​នុម័ត នោះ​វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​ដែលដកហូត​ពន្ធ VAT ខ្ពស់​ជាង​គេ​បំផុត​ទី២ នៅ​ក្នុង​ប្លុក​អាស៊ាន បន្ទាប់​ពី​ប្រទេស​ហ្វ៊ីលីពីន។ 

ប្រទេស​ថៃ និង​សិង្ហ​បុរី បច្ចុប្បន្ន មានអត្រា​ពន្ធ VAT ស្មើ​គ្នា គឺ​ ៧%។ ចំណែក​ឯ​ប្រទេស​ម៉ាឡេស៊ី អត្រា​ពន្ធ​ VAT គឺ ៦%។ 

នៅ​ក្នុង​អាស៊ានទាំង​មូល (ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ប្រ៊ុយណេ) សហភាព​មីយ៉ាន់ម៉ា​ គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ដក​ហូត​ពន្ធ​ VAT ទាបជាង​គេ​បំផុត គឺ​ត្រឹមតែ ៥%​ ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ស្វ៊ីស​ជា​ប្រទេស​ទី១​នៅ​អឺរ៉ុប​ដែល​អនុញ្ញាត​ឲ្យ​លក់​អាហារ​ចម្អិន​ពី​សត្វ​ល្អិត!

នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​អាស៊ី​មួយចំនួន សត្វ​ល្អិត ដូចជា កណ្ដូប​ ចង្រិត ដង្កូវ ។ល។ គឺ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា ប៉ុន្តែ នៅ​ប្រទេស​លោក​ខ…

ក្រុមហ៊ុន​ Toyota ប្រមូល​ឡាន​២ម៉ឺន​គ្រឿង​នៅ​វៀតណាមចូល​រោងចក្រ​វិញ រឿង​​ពោង​សុវត្ថិភាព

បញ្ហា​ពោង​សុវត្ថិភាព​ក្នុង​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Takata ត្រូវ​បាន​គេ​រាយការណ៍​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ