ប្រទេស៥ ជំនាញខាងភាសាអង់គ្លេស

ប្រទេសទាំង ៥ នៅអាស៊ី ដែលមានប្រជាជនស្ទាត់ជំនាញប្រើប្រាស់ភាសាអង់គ្លេសខ្លាំងជាងគេ


ភាសាអង់គ្លេស ត្រូវបានគេស្គាល់ថា ជាភាសាសកលមួយ ដែលត្រូវបានប្រទេសជាច្រើន នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ និយមប្រើប្រាស់ ដើម្បីជាស្ពានទំនាក់ទំនងគ្នាជាអន្តរជាតិ។ យ៉ាងណាមិញ តាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា នៅអាស៊ីយើងនេះ មានប្រទេស ៥ ដែលត្រូវបានគេចាត់ថ្នាក់ថា មានប្រជាជនស្ទាត់ជំនាញខាងប្រើប្រាស់ភាសា​អង់គ្លេសខ្លាំងជាងគេ។ តើជាប្រទេសណាខ្លះ?
ប្រទេសទាំង ៥ នៅអាស៊ី ដែលមានប្រជាជនស្ទាត់ជំនាញប្រើប្រាស់ភាសាអង់គ្លេសខ្លាំងជាងគេ (https://www.scmp.com/)
ដោយ

របាយការណ៍​ពីស្ថាប័ន​អន្តរជាតិ The EF Education First ដែល​បានស្ទង់​មតិ​ជាមួយ​នឹង​យុវជន​​ជាង ១,៣ លាននាក់ ដែលមិន​មែន​ជាអ្នក​​និយាយ​ភាសា​អង់គ្លេស​​ពី​កំណើត (Non-native English speakers) មក​ពី៨៨​ ប្រទេស នៅ​ក្នុង​តំបន់ បាន​បង្ហាញ​ឲ្យ​ដឹងថា នៅ​តំបន់​អាស៊ី​យើងនេះ មាន​ប្រទេស​​៥ ដែល​មាន​ប្រជាជន​​ជំនាញ​​ខាងប្រើប្រាស់​ភាសា​អង់គ្លេស​​បានល្អ​ជាងគេ។ ដែលក្នុងនោះ ប្រទេស សាំងហ្គាពួ​ គឺស្ថិត​នៅលំដាប់​​ជួរ​មុខគេ។

ការស្ទង់មតិ​​បានរកឃើញ​ទៀតថា ស្ត្រី គឺនៅតែ​បន្តអភិវឌ្ឍ​ជំនាញ​​ប្រើប្រាស់​​ភាសា​អង់គ្លេស​​បាន​​គ្រាន់បើ​ជាង​បុរស។ 

បើតាម​​ការបែង​ចែក​ទៅតាម​​កម្រិត​ពិន្ទុ​​ដែល​រៀប​រៀង​ដោយ ស្ថាប័ន​អន្តរជាតិ The EF Education First បាន​បង្ហា​ញ​ពីចំណាត់​ប្រទេស​ទាំង​៥នោះ ដូចខាងក្រោម៖

១, សាំងហ្គាពួ (ពិន្ទុ ៦៨,៦៣)

២, ភីលីពីន (ពិន្ទុ ៦១,៨៤)

៣, ម៉ាឡេស៊ី (ពិន្ទុ ៥៩,៣២)

៤, ឥណ្ឌា (ពិន្ទុ ៥៧,១៣)

៥, ទីក្រុងហុងកុង ប្រទសចិន (ពិន្ទុ ៥៦,៣៨)

ជាមួយគ្នានេះ ជាលើក​ទីមួយ​ហើយ ដែល​ប្រទេស​សាំងហ្គាពួ​​បាន​ជាប់​ចំណាត់​ថ្នាក់​​លេខ​៣ ដែលជា​ប្រទេស​មាន​ប្រជាជន​​មាន​​ជំនាញ​ប្រើប្រាស់​ភាសា​អង់គ្លេស​​ច្រើន​ជាងគេ ​លើពិភពលោក​​បន្ទាប់ពី ប្រទេស​ Sweden និង Netherlands។

ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ នៅតែ​ស្ថិត​ក្នុង​លំដាប់​​នាំមុខ​គេ​​ទូទាំង​សកលលោក ដែលមាន​ប្រជាជន​​ប្រើប្រាស់​ភាសា​អង់គ្លេស​​ច្រើន​ជាងគេ។

តាមរយៈ​​ការស្ទង់​មតិ ជាមួយ​​នឹងប្រជាជន​ក្នុង​ ៨៨ ប្រទេស​ក្នុងតំបន់ បានឲ្យ​កត់សម្គាល់​ឃើញ​ដែរថា ប្រទេស​ម៉ាឡេស៊ី នៅ​ឈរ​​ក្នុងលំដាប់​​​លេខ​​រៀង​ទី ២២ ដែល​ជាប្រទស​​មានអ្នក​ជំនាញ​​ប្រើប្រាស់​ភាសាអង់គ្លេស​​ច្រើន​ជាងគេ ខណៈដែល​​ភីលីពីន​​ឈរក្នុងលេខ​រៀង​ទី១៤។ រីឯ ប្រទេសឥណ្ឌា ហុងកុង​ កូរ៉េខាងត្បូង វៀតណាម និងម៉ាកាវ គឺឈរ​ក្នុងលំដាប់​​ថ្នាក់​កណ្ដាល៕ 

None



អត្ថបទបន្ទាប់


កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ការងារ​ជាង​២​ម៉ឺន​កន្លែង

ប្រទេស​កម្ពុជា​បាន​និង​កំពុង​ប្រកាស​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង​សម្រាប់​ឆ្នាំ​២០១៨ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ និង…

បារាំង-​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​​ក្នុង​​ទឹកប្រាក់ ១០​ពាន់​លានដុល្លារ

នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម (ថ្ងៃទី២-៤ វិច្ឆិកា ២០១៨) ដែល​នៅ​ទីនោះ នាយករដ្ឋមន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ