វិស័យទេសចណ៍ ចាំចាច់ត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើការ

ហេតុអ្វីវិស័យទេសចណ៍ ចាំចាច់ត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើការ?


ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អះអាងថា វិស័យទេសចណ៍ គឺជាវិស័យមួយ ដែលត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់មកបម្រើការ ខណៈអ្នកជំនាញ អះអាងថា អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍បច្ចុប្បន្ន មិនទាន់ខ្វះខាតនៅឡើយទេ។ ទោះយ៉ាងណា រាជរដ្ឋាភិបាលក៏កំពុងខិតខំជំរុញការបណ្តុះបណ្តាលទៅដល់អ្នកជំនាន់ក្រោយ នៅក្នុងជំនាញវិស័យទេសចរណ៍នេះ ឱ្យកាន់តែច្រើនផងដែរ។ ហេតុអ្វីក៏ការប្រតិបត្តិនៅក្នុងវិស័យទេសចរណ៍ ចាំបាច់ទាល់តែមានអ្នកជំនាញជាក់លាក់មកធ្វើ?
ហេតុអ្វីវិស័យទេសចណ៍ ចាំចាច់ត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើការ?
ដោយ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានអះអាងថា នៅក្នុងវិស័យទេសចណ៍ គឺមិនអាចយកមនុស្សដែលគ្មានជំនាញច្បាស់លាស់យកមកបម្រើការងារបាននោះទេ ពោលគឺត្រូវការអ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានជំនាញច្បាស់លាស់មកធ្វើការក្នុងវិស័យនេះ ។ ត្រង់ចំណុចនេះ ឯកឧត្តម ទទួឡស្គាល់ថា វាហាក់នៅមានការខ្វះខាតនៅឡើយ ប៉ុន្ដែក្រសួងស្ថាប័នពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ជាគោលការណ៍ប្រសិនជាចង់បើកភោជនីយដ្ឋានមួយ យ៉ាងហោចណាស់ត្រូវការអ្នកដែលមានជំនាញបានឆ្លងកាត់ការបណ្តុះបណ្តាលមានសញ្ញាបត្រ ទើបអាចបើកបាន ក៏ប៉ុន្តែជាក់ស្តែង បច្ចុប្បន្ននេះ យើងមិនទាន់អាចអនុវត្តបានជាផ្លូវការនៅឡើយនោះទេ ដោយសារនៅមានការខ្វះខាត អ្នកដែលមានជំនាញទាំងនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩មក អ្នកបម្រើការងារនៅក្នុងវិស័យទេសចរណ៍ភាគច្រើន បានងាកទៅចាប់យកមុខរបរផ្សេងៗវិញ ដោយសារតែពួកគាត់មិនអាចរង់ចាំការវិលត្រលប់របស់ភ្ញៀវទេសចរបាន។ យ៉ាណាមិញ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកថ្មីៗចូលមកក្នុងវិស័យទេសចរនេះដែរ។ ក្នុងបរិការណ៍នេះ អ្នកជំនាញទេសចរណ៍រូបនេះ អះអាងថា បញ្ហានេះមិនបានជះឥទ្ធិពលខ្លាំងទៅដល់វិស័យទេសចរណ៍នោះទេ ពីព្រោះថាបច្ចុប្បន្ន ភ្ញៀវទេសចរដ្បិតថា បានត្រលប់មកវិញជាបណ្តើៗក៏ពិតមែន ប៉ុន្តែមិនទាន់មានចំនួនច្រើនដូចមុនពេលកូវីដ១៩នោះទេ ហើយអ្នកបម្រើការងារក្នុងវិស័យនេះ មានចំនួនគ្រប់គ្រាន់សមស្របទៅនឹងចំនួនភ្ញៀវទេសចរដែលបានចូលមកកម្ពុជាបច្ចុប្បន្ន។

លោក ធួន ស៊ីណាន ជឿជាក់ថា ប្រសិនជានៅពេលណាមួយកម្ពុជាអាចទទួលបានភ្ញៀវទេសចរច្រើនដូចមុនពេលកូវីដ១៩នោះ ប្រាកដណាស់អ្នកដែលមានជំនាញក្នុងវិស័យទេសចរណ៍នេះ នឹងវិលត្រលប់មករកជំនាញ និងការងាររបស់ពួកគាត់វិញជាក់ជាមិនខាន។ មួយវិញទៀត រាជរដ្ឋាភិបាលក៏កំពុងខិតខំបណ្តុះបណ្តាលខ្លាំង ដល់អ្នកជំនាន់ក្រោយផងដែរ ដូចច្នេះហើយ លោកមិនមានការព្រួយបារម្ភនោះទេចំពោះបញ្ហាខ្វះខាតអ្នកជំនាញក្នុងវិស័យទេសចរណ៍នោះឡើយ។

យ៉ាងណាមិញ បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម ថោង ខុន បច្ចុប្បន្នកម្ពុជា កំពុងបង្កើតឲ្យមានសាលាជាតិទេសចរណ៍ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍ ដោយចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណដើម្បីឆ្លើយតបទៅការអភិវឌ្ឍនៃវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តម រំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ដូចជាជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ការបណ្តុះបណ្តាលជំនាញទាំងនេះ គឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ៕




អត្ថបទបន្ទាប់


ក្រុមប្រទេស G-7 ជំរុញចិនឲ្យជួយបញ្ចប់ការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងឱ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធី

ព័ត៌មាន
មេដឹកនាំប្រទេស G-7 បានសន្យាថា នឹងគាំទ្រអ៊ុយក្រែន ដរាបណាប្រទេសនេះ ប្រឈមមុខនឹងការឈ្លានពានខុសច្បាប់របស់រុស្ស៊ី ហើយបានដាក់សម្ពាធលើប្រទេសចិន…

វិបត្តិបំណុលអាមេរិកនៅតែបន្តជាប់គាំង ទោះអ្នកសេដ្ឋកិច្ចព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចក៏ដោយ

ព័ត៌មាន
សេតវិមានដែលកាន់កាប់ដោយគណបក្សប្រជាធិតេយ្យ និងសភាដែលគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋនៅតែមិនអាចបំបែកភាពទាល់ច្រកជុំវិញបញ្ហាកម្រិតបំណុលអតិបរមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ