គោលនយោបាយ

តើមានកត្តាអ្វីធ្វើឱ្យមានការវាយតម្លៃថា គោលនយោបាយរបស់លោក ត្រាំ អាចធ្វើឱ្យថៃខាតបង់សេដ្ឋកិច្ចរហូតដល់ជិត៥ពាន់លានដុល្លារ?


ថៃ ដែលជាអ្នកក្បែរខាងកម្ពុជា និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅអាស៊ានបានលើកឡើងពីការព្រួយបារម្ភចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិកក្នុងការឲ្យថៃខាតបង់សេដ្ឋកិច្ចរហូតដល់ជិត៥ពាន់លានដុល្លារ។ ស្ថិតក្នុងស្ថានភាពបែបនេះ សភាពាណិជ្ជកម្មថៃ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធខិតខំលើកកម្ពស់ និងរក្សាជំហរអព្យាក្រឹត ដើម្បីរក្សាលំនឹងក្នុងការធ្វើពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
គោលនយោបាយ
ដោយ

សភាពាណិជ្ជកម្មថៃបានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលរបស់ខ្លួន ឱ្យរក្សាជំហរអព្យាក្រឹតក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ពីព្រោះថា គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ អាចធ្វើឱ្យសេដ្ឋកិច្ចថៃប្រឈមមុខនឹងការខាតបង់រហូតដល់ជិត៥ពាន់លានដុល្លារ។

លោក សាណាន់ អាងយូបុគល ( Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃបានលើកឡើងថា គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ថៃ ជាពិសេសផលិតផលដែលប្រទេសថៃមានអតិរេកជាមួយសហរដ្ឋអាម៉េរិក ដូចជា Hard-disk drive, បន្ទះសៀគ្វីអេឡិចត្រូនិក, សំបកកង់, ម៉ាស៊ីនត្រជាក់ និងបន្លះស្រូបពន្លឺព្រះអាទិត្យជាដើម។ បន្ថែមលើនេះ វិស័យផលិតកម្ម សំណង់ និងកសិកម្ម ក៏នឹងអាចរងផលប៉ះពាល់ដោយគោលនយោបាយ និងរបាំងពាណិជ្ជកម្មរបស់លោក ត្រាំ ផងដែរ។

ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា តាមរយៈការកំណត់ពន្ធនាំចូល៦0%របស់លោក ត្រាំ លើទំនិញចិនវានឹងបង្កឱ្យមានការហូរចូលផលិតផលចិនមកកាន់ទីផ្សារប្រទេសថៃ។ ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា ទោះបីការហូរចូលទំនិញពីចិនអាចជួយឱ្យពលរដ្ឋទទួលបានផលិតផលប្រើប្រាស់ក្នុងតម្លៃថោកក៏ដោយ ប៉ុន្តែវានឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យផលិតកម្ម និងសេវាកម្មរបស់ថៃ។

ជាមួយគ្នានេះ លោក គ្រៀនក្រៃ ធៀនុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃស្នើឱ្យរដ្ឋាភិបាល ក៏ដូចអ្នកវិនិយោគគួរបង្កើនការយកចិត្តទុកដាក់តាមដានសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយលោក ត្រាំ ឱ្យបានដិតដល់ ជាពិសេសការដំឡើងពន្ធលើទំនិញនាំចូលតែម្តង។ លោកបានព្រមានថា ថៃ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយអាម៉េរិក អាចនឹងក្លាយជាគោលដៅមួយក្នុងការដំឡើងពន្ធរបស់អាម៉េរិក ហើយគោលនយោបាយរបស់លោក ត្រាំ វាក៏អាចធ្វើឱ្យលុយបាតឡើងថ្លៃផងដែរ។

អ្នកជំនាញរូបនេះជឿជាក់ថា លោក ត្រាំ នឹងមិនចាប់អារម្មណ៍ចំពោះយន្តការនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ដូចជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលបានចាប់ផ្តើមដោយប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃដិន នោះឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ពូទីន បញ្ជាឱ្យមន្ត្រី និងធនាគារធំបំផុតរបស់រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា AI ជាមួយចិន ដើម្បីប្រជែងជាមួយអាម៉េរិក

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល និងធនាគារធំបំផុតបស់រុស្ស៊ី អេស ប៊ឺ ប៊ែង (Sber bank) ពង្រឹងកិច្ចសហប្រ…

រថយន្តថេស្លាមួយគ្រឿងបានផ្ទុះនៅមុខច្រកចូលសណ្ឋាគាររបស់លោក ត្រាំ

រថយន្តដ៏ទំនើបមួយគ្រឿងរបស់ក្រុមហ៊ុនថេស្លា Cybertruck បានផ្ទុះនៅមុខច្រកចូលសណ្ឋាគាររបស់លោក ដូណាល់ ត្រាំ មួយកន្លែងក្នុងទីក្រុងឡាសវ៉េហ្កាស រដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ