វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស AstraZeneca មិនអាចប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបបានទៀតទេ បន្ទាប់ពីក្រុមហ៊ុននេះបានស្ម័គ្រចិត្តដកអាជ្ញាប័ណ្ណទីផ្សាររបស់ខ្លួន។ ពាក្យស្នើសុំដកវ៉ាក់សាំងត្រលប់ទៅវិញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ហើយបានចូលជាធរកាលពីថ្ងៃអង្គារ ទី៧ ខែឧសភា។
ការសម្រេចចិត្តដកអាជ្ញាប័ណ្ណទីផ្សារនេះ នឹងឈានទៅដល់ការបញ្ចប់ការប្រើប្រាស់វ៉ាក់សាំងខាងលើនេះ ដែលត្រូវបានអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កោតសរសើរថា ជា"ជោគជ័យសម្រាប់វិទ្យាសាស្ត្ររបស់អង់គ្លេស" និងដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើនលាននាក់។
ទោះជាយ៉ាងណា ក្រុមហ៊ុន AstraZeneca បានចេញមុខបកស្រាយថា ការដកវ៉ាក់សាំងនេះចេញពីទីផ្សារដោយសារហេតុផលពាណិជ្ជកម្ម ដោយនិយាយថា វ៉ាក់សាំងនេះលែងផលិត ឬផ្គត់ផ្គង់ទៀតហើយ ព្រោះវាត្រូវបានជំនួសដោយវ៉ាក់សាំងថ្មី ដែលមានប្រសិទ្ធភាពកម្ចាត់វីរុសថ្មីៗ៕
ដោយ: តែម សុខុម
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។