អូស្ត្រាលី-បារាំង

ភាពចម្រូងចម្រាសរវាងអូស្ត្រាលី និងបារាំង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹកត្រូវបានដោះស្រាយ?


រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សពលកររបស់ប្រទេសអូស្ត្រាលីបានឈានដល់ការដោះស្រាយជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយកាលពីឆ្នាំមុន ទាក់ទងនឹងការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹករបស់បារាំងក្នុងទឹកប្រាក់ជាង ៥៨៣លានដុល្លារ ក្រោយ អូស្ត្រាលី បានទទួលនាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ពីសម្ព័ន្ធមិត្ត Aukusរបស់ខ្លួន។
អូស្ត្រាលីបានឈានដល់ការដោះស្រាយជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយកាលពីឆ្នាំមុន ទាក់ទងនឹងការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹករបស់បារាំង
ដោយ

ការណ៍​ដែល​អូស្ត្រាលី ងាក​ចេញពី​បារាំង ស្រវា​ក្រសោប​អា​មេ​រិ​ក និង​អង់គ្លេស​បង្កើត​សម្ព័ន្ធមិត្ត Aukus​នោះ ក៏​បាន​ធ្វើ​ឲ្យ​បារាំង ក្ដៅស្លឹកត្រចៀក​មិន​តិច​នោះ​ដែរ​។ ទោះ​យ៉ាងណា​តាម​រយៈ​ការ​ស្វែងរក​ដំណោះស្រាយ​ថ្មី​នេះ ទីក្រុង​កង់​បេ​រ៉ា (Canberra) សង្ឃឹមថា នឹង​អាច​ជួយ​ជួសជុល​ភាព​ប្រេះឆា​រវាង​ប្រទេស​ទាំង​២​នេះ​ឡើង​វិញ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​មុន​បាន​លុប​ចោលការ​បញ្ជា​ទិញ​នាវាមុជទឹក​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត​សព្វាវុធ​បារាំង គឺ​ក្រុមហ៊ុន Naval Group នៅ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​ជំនួស​មក​វិញ​នូវ​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដែល​ជា​សម្ព័ន្ធមិត្ត Aukus​របស់​ខ្លួន​។

ទ​ង្វើ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុងប៉ារីស​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ការទូត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​អូស្ត្រាលី ព្រមទាំង​ធ្វើ​ឱ្យ​ប្រទេស​ចិន​ដែល​ជា​មហាអំណាច​កំពុង​តែ​រះ​ឡើង​យ៉ាង​ត្រដែត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ក៏​មានការ​ខឹងសម្បារ​ខ្លាំង​ផង​ដែរ ចំពោះ​ការ​បង្កើត​សម្ព័ន្ធមិត្ត Aukus ដែល​មាន​អា​មេ​រិ​ក អង់គ្លេស និង​អូស្ត្រាលី​នេះ ដ្បិតថា កិច្ចព្រមព្រៀង​នេះ ត្រូវ​មាន​ចិន​មើលឃើញ​ថា អាច​ជា​ការ​គំរាមកំហែង​ដល់​សន្ដិសុខ​តំបន់​។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក អេ​ន​ថូ​នី អាល់​បា​នី​ស (Anthony Albanese) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ស៊ី​ដ​នី​ថា រដ្ឋាភិបាល​របស់​លោក​បាន​ឈាន​ដល់​ការ​ដោះស្រាយ​«​ដោយ​យុត្តិធម៌ និង​សមធម៌​»​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម Naval Group​។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​បាន​លុប​ចោលការ​បញ្ជា​ទិញ​នាវាមុជទឹក​អនុសញ្ញា​ថ្មី​មួយ​កង​ជាមួយ​ក្រុមហ៊ុន Naval Group ដែល​មាន​តម្លៃ ៤០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​បាន​ចុះ​កិច្ចសន្យា​ទិញ​ក្នុង​ឆ្នាំ​២០១៦​។

កិច្ចព្រមព្រៀង​ត្រីភាគី Aukus រួម​មាន​អូស្ត្រាលី អា​មេ​រិ​ក និង​អង់គ្លេស​នោះ អនុញ្ញាត​ឲ្យ​អូស្ត្រាលី​អាច​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ លោក អាល់​បា​នី​ស (Albanese) បាន​និយាយ​ថា ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​ទិញ​នាវាមុជទឹក​នៅ​ពេល​នេះ នឹង​ជួយ​ឱ្យ​ប្រទេស​អូស្ត្រាលី​ឆ្ពោះទៅ​មុខ​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បារាំង​។

លោក Albanese បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ថា ដោយ​ហេតុតែ​មាន​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ប្រឈម ដែល​អូស្ត្រាលី​កំពុង​តែ​ប្រឈម​មុខ​ទាំង​ក្នុង​តំបន់ និង​សកលលោក​នោះ ដូច្នេះ​ហើយ​វា​ចាំបាច់​ណាស់​ដែល​អូស្ត្រាលី និង​បារាំង​ត្រូវ​រួបរួម​គ្នា​ម្តងទៀត​ដើម្បី​ការពារ​គោលការណ៍ និង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​២​នេះ​។

ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេស​បារាំង និង​ក្រុម​ប្រទេស​ដៃគូ​របស់​ខ្លួន​បាន​សម្ដែង​ក្ដី​កង្វល់​របស់​ពួក​គេ​ពី​ឥទ្ធិពល​របស់​ប្រទេស​ចិន ដែល​ចេះ​តែ​កើនឡើង​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ជា​តំបន់​មួយ​ស្ថិត​ក្រោម​អំណាច​របស់​ពួក​គេ​តាំងពី​យូរយា​មក​ហើយ ហើយ​ក្ដី​កង្វល់​របស់​ពួក​គេ​បាន​កើនឡើង​កាន់តែ​ខ្លាំង​ក្រោយ​ពី​មហា​យក្ស​ចិន និង​ប្រទេស​កោះ​សូ​ឡូ​ម៉ុ​ន​បាន​ចុះហត្ថលេខា​លើ​កតិកា​រសញ្ញា​សន្តិសុខ​មួយ​នៅ​ក្នុងឆ្នាំនេះ​។

លោក អាល់​បា​នី​ស បាន​និយាយ​ថា ប្រទេស​អូស្ត្រាលី​បាន​សម្ដែង​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​តួនាទី​របស់​ប្រទេស​បារាំង និង​ទំនាក់ទំនង​ដ៏​សកម្ម​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

លោក​បាន​បន្ថែម​ថា លោក​កំពុង​តែ​ទន្ទឹងរង់ចាំ​ទទួល​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​ញូ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) ឱ្យទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុងប៉ារីស​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

None



អត្ថបទបន្ទាប់


បុរសខ្លាំងកូរ៉េខាងជើងប្ដេជ្ញាចិត្តថា នឹងប្រើ «អំណាចទល់នឹងអំណាច» នៅចំពេលស្ថានការកំពុងតានតឹងស្ទើរតែផ្ទុះ

ប្រទេសកូរ៉េខាងជើងបានតែងតាំងមន្ត្រីជាអ្នកចរចានុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន ទៅជារដ្ឋមន្ត្រីការបរទេស ខណៈដែលមេដឹកនាំប្រទេសនេះ គឺលោក គីម ជុង…

ប្រាប់តៗគ្នាផងអ្នកកំពត រកឃើញកន្លែងមើលព្រះអាទិត្យលិចនៅស្អាតមួយកន្លែងទៀតហើយ

រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាដើម្បីសម្រាកលំហែកាយ។ ដូច្នេះ បើល្ងាចៗបានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ