ទិដ្ឋាការនិស្សិតបរទេស

អូស្រ្តាលី បង្កើនតម្លៃទិដ្ឋាការនិស្សិតបរទេសទ្វេដង ដើម្បីទប់ស្កាត់ជនចំណាកស្រុកទៅប្រទេសនេះ


ប្រទេសអូស្ត្រាលី បានដំឡើងថ្លៃទិដ្ឋាការទ្វេដងសម្រាប់និស្សិតបរទេស ដែលជាវិធានការចុងក្រោយបំផុតក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុកទៅកាន់ប្រទេសនេះ ប៉ុន្តែវាបានបង្កើនសម្ពាធកាន់តែខ្លាំងលើទីផ្សារលំនៅឋាន ដែលកំពុងតែមានសភាពតឹងតែងរួចស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទិដ្ឋាការនិស្សិតបរទេស
ដោយ

ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ តម្លៃទិដ្ឋាការសម្រាប់និស្សិតបរទេស បានកើនឡើងពីជាង៤៧៣ ដុល្លារអាម៉េរិក ដល់ជាង១ពាន់ដុល្លារអាម៉េរិក ខណៈអ្នកកាន់ទិដ្ឋាការភ្ញៀវ និងនិស្សិត ដែលមានទិដ្ឋាការបញ្ចប់ការសិក្សាបណ្តោះអាសន្ន ត្រូវបានហាមឃាត់មិនឱ្យដាក់ពាក្យស្នើសុំទិដ្ឋាការនិស្សិតបន្តទៀត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី ក្លែរ អូនៀល (Clare O'Neil) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា វិធានការនេះនឹងជួយស្ដារឡើងវិញនូវសុចរិតភាពដល់ប្រព័ន្ធអប់រំអន្តរជាតិរបស់អូស្ត្រាលី និងបង្កើតប្រព័ន្ធចំណាកស្រុកមួយដែលកាន់តែមានភាពយុត្តិធម៌ តូចជាងមុន និងអាចជួយឱ្យអូស្ត្រាលី មានភាពកាន់តែប្រសើរឡើងផងដែរ។

ទិន្នន័យផ្លូវការចេញផ្សាយកាលពីខែមីនា បានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍​ បានកើនឡើង៦០% ដោយឡើងដល់ជិត៥៥ម៉ឺននាក់ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤។

ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលី កំពុងពិនិត្យមើលឡើងវិញនូវចន្លោះប្រហោងនៃច្បាប់ទិដ្ឋាការ ដែលបានអនុញ្ញាតឱ្យនិស្សិតបរទេសអាចបន្តស្នាក់នៅក្នុងប្រទេសនេះក្រោយបញ្ចប់ការសិក្សារបស់ពួកគេផងដែរ បន្ទាប់ពីចំនួននិស្សិតដែលទទួលបានទិដ្ឋាការក្រោយពីចប់ការសិក្សាបានកើនឡើងជាង៣០% ឡើងដល់ជាង១៥ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២-២០២៣។

ប្រទេសអូស្ត្រាលី ក៏បានរឹតបន្តឹងតម្រូវការភាសាអង់គ្លេស កាលពីខែមីនា ផងដែរ ខណៈចំនួនប្រាក់សន្សំក្នុងគណនីរបស់និស្សិតអន្តរជាតិ ដើម្បីទទួលបានទិដ្ឋាការត្រូវបានដំឡើងនៅក្នុងខែឧសភា ដល់ជិត២ម៉ឺនដុល្លារអាម៉េរិក​។នាយកប្រតិបត្តិសាកលវិទ្យាល័យអូស្ត្រាលី លោក លូក ស៊ីហ៊ី (Luke Sheehy) បាននិយាយថា ការដាក់សម្ពាធជាបន្តបន្ទាប់ទៅលើវិស័យនេះ នឹងធ្វើឱ្យភាពខ្លាំងរបស់ប្រទេសនេះប្រឈមនឹងហានិភ័យព្រោះទាំងសេដ្ឋកិច្ចជាតិ និងសាកលវិទ្យាល័យរបស់អូស្ត្រាលីពឹងផ្អែកខ្លាំងលើថ្លៃសិក្សារបស់និស្សិតអន្តរជាតិ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


មនុស្សចំនួន១១នាក់ រួមទាំងជនជាតិជប៉ុនម្នាក់ ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ខ្លួន ពាក់ព័ន្ធការធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់

នាយកប្រតិបត្តិផ្សារទំនើបក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន៤នាក់ រួមទាំងមន្ត្រីក្រុមហ៊ុនបណ្តាក់ទុនជនជាតិជប៉ុន១រូប ត្រូវបានចាប់ខ្លួនពីបទលក់បំប៉ោង…

ចិន ចាប់ផ្តើមអនុវត្តការត្រួតពិនិត្យលើស្មាតហ្វូន ដែលកំពុងធ្វើឱ្យជនបរទេសមានការភ័យខ្លាច

អាជ្ញាធរសន្តិសុខជាតិចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការត្រួតពិនិត្យស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ក្រោមច្បាប់ចារកម្មថ្មីរបស់ខ្លួន។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ