អូស្ត្រាលីប្រឈមមុខនឹងការគម្រាមកំហែងពីជំងឺគ្រុនផ្តាសាយធំ

អូស្ត្រាលីប្រឈមមុខនឹងការគម្រាមកំហែងពីជំងឺគ្រុនផ្តាសាយធំ ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តរាតត្បាត


ប្រទេសអូស្ត្រាលីកំពុងទទួលរងការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយធំ នៅស្របពេលដែលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងជំងឺកូវីដ១៩ ខណៈការបង្កើតនូវទិដ្ឋភាពនៃវិបត្តិសុខភាពដ៏ក្រក់ទាំងពីរនៅក្នុងពេលតែមួយនេះ ត្រូវបានអ្នកជំនាញបានព្រមានអំពីផលហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសអូស្ត្រាលី។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
អូស្ត្រាលីប្រឈមមុខនឹងការគម្រាមកំហែងពីជំងឺគ្រុនផ្តាសាយធំ

ប្រទេសអូស្ត្រាលី ជាធម្មតាទទួលរងនូវការកើតជំងឺផ្តាសាយចាប់ផ្តើមពីខែមិថុនា ដល់ ខែកញ្ញា ប៉ុន្តែជំងឺនេះមានការថយចុះចំនួន ២ ឆ្នាំជាប់ៗគ្នា បន្ទាប់ពីមានការរីករាលដាលនៃមេរោគឆ្លងកូវីត ១៩ នៅឆ្នាំ ២០២០។

ប៉ុន្ដែ ករណីនៃជំងឺផ្តាសាយនៅអូស្ត្រាលីបានចាប់ផ្ដើមកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីចុងខែមេសាឆ្នាំនេះមក នៅស្របពេលដែលមេរោគកូវីដ ១៩ មិនទាន់សាបរលាបពីប្រទេសនេះនៅឡើយទេ ហើយបញ្ហានេះ កំពុងធ្វើឲ្យវិស័យសុខាភិបាលអូស្ត្រាលីកំពុងរងទុក្ខកាន់តែខ្លាំង។

បើយោងតាមនាយកដ្ឋានសុខាភិបាលអូស្ត្រាលី ករណីជំងឺគ្រុនផ្តាសាយធំប្រហែល ៨ ម៉ឺន ៨ ពាន់នាក់ ត្រូវបានរាយការណ៍នៅឆ្នាំនេះ បើគិតត្រឹមថ្ងៃទី ៥មិថុនា។ ទន្ទឹមនឹងនោះ នៅក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ករណីឆ្លងជំងឺនេះបានកើនឡើងដល់ទៅជាង៥០% ដោយមានមនុស្សយ៉ាងហោចណាស់ ៤ ម៉ឺន ៨ ពាន់នាក់បន្ថែមទៀតត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺផ្តាសាយធំនេះ។

ចាប់តាំងពីពាក់កណ្តាលខែមេសា ករណីអ្នកកើតជំងឺផ្ដាសាយធំបានបន្តលើសពីមធ្យមភាគក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈការកើនឡើងនៃអ្នកជំងឺបានចាប់ផ្តើមយ៉ាងឆាប់រហ័សជាងឆ្នាំមុនៗ។

គួរកត់សម្គាល់ថាគ្រុនផ្តាសាយ និង ជំងឺកូវីដ-១៩ គឺជា ប្រភេទជំងឺស្រដៀងគ្នាដែលឆ្លងតាមរយៈផ្លូវដង្ហើម ហើយមានការឆ្លងលឿននៅរដូវរងា។

មែនទែនទៅ អ្នកជំនាញផ្នែកសុខភាពធ្លាប់បានព្រមានជាយូរមកហើយ អំពីលទ្ធភាពនៃការរីករាលដាលនៃមេរោគគ្រុនផ្តាសាយនេះ ខណៈវិធានការណ៍ដើម្បីប្រឆាំងនឹងមេរោគនេះ មានដូចជាការពាក់ម៉ាស់ ការលាងដៃ និងការរក្សាគម្លាត ក៏ដូចជាការរឹតបន្តឹងការធ្វើដំណើរ ក៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺគ្រុនផ្តាសាយផងដែរ។

គួរជម្រាបថា យោងតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា បច្ចុប្បន្ន មានមនុស្សភាគតិចប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងជំងឺផ្ដាសាយធំនេះ បន្ទាប់ពីករណីឆ្លងជំងឺនេះ បានថយចុះនៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្ន ករណីជំងឺគ្រុនផ្តាសាយកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ ឈីលី និងអ៊ុយរូហ្គាយជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃដែកធ្លាក់ចុះនៅអាស៊ីបូព៌ា ដោយសារប្រទេសចិននៅតែបន្តបិទខ្ទប់

ព័ត៌មាន
នាពេលបច្ចុប្បន្ន តម្លៃដែកថែបនៅអាស៊ីប៉ូព៌ាបានធ្លាក់ចុះដល់កម្រិតទាបខ្លាំង មិនធ្លាប់មានគិតក្នុងរយៈពេល១៤ខែកន្លងមកនេះ ដោយសារតម្រូវការសម្រាប់ស…

ពិសេសអស្ចារ្យ បញ្ចុះតម្លៃ $13,000ភ្លាមៗ សម្រាប់ការបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី តែ $79,999 ប្រូម៉ូសិន 1សប្តាហ៍ប៉ុណ្ណោះ ពី គម្រោង ដឹ អាណាចក្រ របស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត

ព័ត៌មាន
កាន់តែថ្មីបន្ថែមលើសមុន ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មីប្រភេទD បញ្ចុះតម្លៃរហូតដល់$13,000ភ្លាមៗ ដោយលក់ក្នុងតម្លៃពិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ