អត្ថបទពាណិជ្ជកម្ម!

ជីបម៉ុង លែន ចំណាយ​ជិត ៣សែនដុល្លារ សង់ផ្លូវចូលបុរី និងបើកឱ្យសាធារណៈជនប្រើប្រាស់​


ក្រុមហ៊ុនជីបម៉ុង លែន ប្រកាសសម្ពោធផ្លូវចូលបុរីរបស់ខ្លួនដែលមានតម្លៃទឹកប្រាក់២,៨ សែនដុល្លារ។ ផ្លូវនេះចាក់កៅស៊ូបេទីមីន័រ ប្រវែង៧៥៣ម៉ែត្រ ភ្ជាប់ទៅកាន់វិថីសំខាន់មួយចំនួនដូចជា ផ្លូវ ២៧១ ផ្លូវ៣៧១ និង មហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត។ ផ្លូវចូលបុរីជីបម៉ុងនេះជាចំណែកមួយកំណាត់របស់វិថីឧកញ៉ាមហាឧបាសិកាហ៊ុននាង ដែលសាលារាជធានីភ្នំពេញជាអ្នកផ្តួចផ្តើមគំនិតក្នុងការស្ថាបនា។
ជីបម៉ុង លែនចាយប្រាក់ ជិត ៣សែនដុល្លារ សង់ផ្លូវចូលបុរី និងបើកឱ្យសារធាណៈជនប្រើប្រាស់ទូទៅ
ដោយ

ចំណុចពិសេស​របស់​ផ្លូវចូលបុរីនេះ គឺជាផ្លូវ​ដែលអនុញ្ញាត​ឱ្យប្រជាពលរដ្ឋ​ទូទៅ​ជិះទៅ​មកចេញ​ចូលជា​ធម្មតាក្នុង​បំណងរួម​ចំណែក​បញ្ជៀស​ការកកស្ទះ​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវមួយ​ចំនួន។

លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា ផ្លូវនេះ មិនត្រឹមតែជា​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន ជីប ម៉ុង លែន  ប៉ុណ្ណោះ​នោះទេ តែវាបាន​ផ្តល់ប្រយោជន៍​ដល់​សាធារណៈ​ជន​ទូទៅដែរ ដោយអាច​បញ្ជៀស​នូវបញ្ហា​កកស្ទះចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរកាត់​  វិថីទាំង៣រួម​មាន ផ្លូវ២៧១​ ផ្លូវ៣៧១ និង ផ្លូវ៦០ម៉ែតថែមទៀតផង។ លោកបញ្ជាក់​ថា ក្រុមហ៊ុន​ពេញចិត្ត​ខ្លាំងណាស់ ដោយបាន​រួមចំណែក​ជួយ​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ។

វិញការ​រួមចំនែក​របស់​វិស័យ​ឯកជន ក្នុងការ​ស្ថាបនា​និងកែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះដែរ លោក ពេជ្រ កែមុនី អភិបាលនៃ​គណៈអភិបាល​ខណ្ឌមានជ័យ​បានថ្លែងថា ការស្ថាបនា​ផ្លូវកៅ​ស៊ូបេទីមីន័រ ប្រវែង៧៥៣ម៉ែត្រ និងអនុញ្ញាត​ឱ្យពលរដ្ឋ​ប្រើប្រាស់​ទូទៅនេះជារួមចំនែក​មួយ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​ក្នុង​ខណ្ឌមានជ័យនេះ ខណៈដែល​សព្វថ្ងៃ​នេះ ការរីកចំរើន​នៃសំណង់​បុរីលំនៅឋាន​នៅក្នុង​ខណ្ឌមួយ​នេះ មានសន្ទុះ​កាន់តែលឿន​គួរឲ្យ​កត់សម្គាល់។

ផ្លូវក្នុងគម្រោងរបស់ក្រុមហ៊ុនជីប ម៉ុង លែន ដែលភ្ជាប់ទៅផ្លូវអ្នកឧកញ៉ាហ៊ុននាងនេះ បានបើកឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​តាំងពីដើម​ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។  ផ្លូវមួយនេះ ជាផ្នែក​មួយនៃ​គម្រោង​បុរីលំនៅ​ឋាន ដែលត្រូវ​បានសាងសង់​លើផ្ទៃដី ទំហំ ៤៣ហិកតា ៕

 

ជីបម៉ុង លែនចាយប្រាក់ ជិត ៣សែនដុល្លារ សង់ផ្លូវចូលបុរី និងបើកឱ្យសារធាណៈជនប្រើប្រាស់ទូទៅ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី ផ្តល់​គន្លឹះ​សំខាន់​ដើម្បី​កុំ​ឱ្យ​ចាញ់​បោក​ឈ្មួញ​អចលន​ទ្រព្យ​ទុច្ចរិត

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group ដែល​គេ​ស្គាល់​ថា​ជា​សេដ្ឋី​អចលនទ្រព្យ​ល្បី​ឈ្មោះ​​​នៅ​កម្ពុជា លោក​ឧកញ៉ា សៀ ឫទ្ធី អះ…

អ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានលំដាប់ខ្ពស់ ចាត់ទុកគុណភាព និងសោភ័ណភាពសំណង់ ជាកត្តាស្នូលសម្រាប់ការប្រជែងទីផ្សារ

ព័ត៌មាន
ការអភិវឌ្ឍ​សំណង់លំនៅដ្ឋាន ពិសេស លំនៅដ្ឋានលក្ខណៈបុរី បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់ទិសទាំងនោះនៃរាជធានីភ្នំពេញ។ អ្វីដែល គួរឲ្យចាប់អារម្មណ៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ