កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

អូស្ត្រាលី និងឥណ្ឌាកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន


ប្រទេសអូស្ត្រាលី និងឥណ្ឌាត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបណ្តោះអាសន្ននៅក្នុងខែមីនានេះ ខណៈដែលប្រទេសទាំងពីរស្វែងរកការធ្វើពិពិធកម្មពាណិជ្ជកម្មដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ពួកគេទៅលើប្រទេសចិន ដែលជាមហាអំណាចទី២ក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។
អូស្ត្រាលី និងឥណ្ឌាកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ដំបូង​ត្រូវ​បាន​ប្រើ​ដើម្បី​បើកទ្វារ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ទូលំទូលាយ​សម្រាប់​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ និង​សេវាកម្ម ដែល​វា​នឹង​មានការ​កាត់​បន្ថយពន្ធ​លើ​ទំនិញ​មួយ​ចំនួន ព្រមទាំង​មានការ​អនុវត្ត​និ​តី​វិធី​ផ្សេង​ទៀត​មុន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពេញលេញ​។ កិច្ចព្រមព្រៀង​នេះ នឹង​គ្របដណ្តប់​លើ​ទំនិញ សេវាកម្ម ច្បាប់​នៃ​ប្រភព​ដើម និង​គោលការណ៍​អ្នក​ប្រើប្រាស់​ជាដើម​។ នេះ​យោង​តាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ឥណ្ឌា​។

គួរ​ជម្រាប​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​អូស្ត្រាលី និង​ជា​ប្រភព​នាំ​ចូល​ដ៏​សំខាន់​របស់​ឥណ្ឌា​ផង​ដែរ​។ តែ​យ៉ាងណាមិញ ប្រទេស​ទាំង​ឥណ្ឌា និង​អូស្ត្រាលី បានឃើញ​ទំនាក់ទំនង​ជាមួយនឹង​ចិន កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​។ ដូច្នេះ​ហើយ ទីក្រុង​ញូ​វ​ដែ​លី បច្ចុប្បន្ន​នេះ​កំពុង​ព្យាយាម​បង្កើន​ពាណិជ្ជកម្ម​វាយ​ន​ភណ្ឌ និង​គ្រឿងអលង្ការ​ជាមួយ​អូស្ត្រាលី ខណៈ​ពេល​ដែល​ទីក្រុង​កង់​បេ​រ៉ា​វិញ ក៏​ស្វែងរក​លំហូរ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​លើ​ផលិតផល​ឱសថ ធ្យូងថ្ម និង​រ៉ែ​កម្រ​ជាមួយ​ឥណ្ឌា​ផង​ដែរ​។ 

បើ​យោង​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ទំនិញ​កំពូល​របស់​ឥណ្ឌា​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ ២០២០ មាន​ដូច​ជា​ប្រេង ឱសថ ពេជ្រ និង​លោហៈ​ដ៏​មាន​តម្លៃ ខណៈ​អូស្ត្រាលី​បាន​នាំ​ចេញ​ទៅ​ឥណ្ឌា​វិញ​មាន​ដូច​ជា ធ្យូងថ្ម​មាន​ប្រហែល ៨០% នៃ​ការ​នាំ​ចេញ​សរុប​របស់​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ឥណ្ឌា បន្ទាប់​មក​ដោយ​ទង់ដែង និង​ដែក​អេ​ត​ចាយ​។

សូម​ជម្រាប​ថា ទាំង​អូស្ត្រាលី និង​ឥណ្ឌា​សុទ្ធតែ​បាន​រង​ការ​ប៉ះទង្គិច​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​ចិន​។ ចំពោះ​ប្រទេស​អូស្ត្រាលី ដោយសារ​ការ​អំពាវនាវ​របស់​អូស្ត្រាលី​ឱ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ប្រភព​នៃ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩ បាន​បង្កើន​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​។ ទើប​ក្រោយមក ប្រទេស​ចិន​បាន​រឹត​បន្តឹង​ការ​នាំ​ចូល​សាច់​គោ និង​ធ្យូងថ្ម​របស់​អូស្ត្រាលី ហើយ​បាន​ដាក់​ពន្ធ​ខ្ពស់​លើ​ស្រា និង​ស្រូវ​សាឡី​ជ​ដើម​។ ដោយឡែក សម្រាប់​ឥណ្ឌា​វិញ បើ​ទោះបីជា​ប្រទេស​ចិន​គឺជា​ប្រភព​នាំ​ចូល​ដ៏​ធំ​បំផុត​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ជាង ៨៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​ក៏​ពិតមែន ប៉ុន្ដែ ដោយ​សារភាព​រកាំរកូស​មួយ​ចំនួន​បាន​កើត​មាននៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពិសេស​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​ហិ​ម៉ា​ឡៃ​រវាង​ឥណ្ឌា និង​ចិន ហាក់​ធ្វើ​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មិនសូវ​ជា​រលូន​នោះ​៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអឺរ៉ុប នឹងអាចដើរតាមអាមេរិកកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីដែរ ឬយ៉ាងណា?

ព័ត៌មាន
ចំណាត់ការរបស់ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិនកាលពីថ្ងៃអង្គារបានប្រកាសថា នឹងកាត់ផ្ដាច់សៃឈាមសំខាន់មួយនៃសេដ្ឋកិច្ចរុស្ស៊ី ដោយបានហាមប្រាម…

មេភ្នាក់ងារចារកម្មសម្ងាត់អាមេរិកព្រមានថា រុស្ស៊ី និងបង្កើនការវាយប្រហារបន្ថែមលើអ៊ុយក្រែន

ព័ត៌មាន
មេភ្នាក់ងារចារកម្មអាមេរិកបាននិយាយអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបង្កើនការវាយលុកលើអ៊ុយក្រែនខ្លាំងជាងមុន បើទោះបី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ