ការបង្កើនការវាយប្រហាររបស់រុស្សី

មេភ្នាក់ងារចារកម្មសម្ងាត់អាមេរិកព្រមានថា រុស្ស៊ី និងបង្កើនការវាយប្រហារបន្ថែមលើអ៊ុយក្រែន


មេភ្នាក់ងារចារកម្មអាមេរិកបាននិយាយអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបង្កើនការវាយលុកលើអ៊ុយក្រែនខ្លាំងជាងមុន បើទោះបីជាអ៊ុយក្រែនខិតខំប្រើលទ្ធភាព ដែលខ្លួនមានដើម្បីទប់ទល់ គួបផ្សំនឹងក្តីលំបាកផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិទៅលើរុស្ស៊ីយ៉ាងណាក្ដី។ ជុំវិញបញ្ហានេះដែរ ថ្នាក់ដឹកនាំកំពូលរបស់ណាតូ បានសច្ចាថា នឹងមិនឲ្យសង្គ្រាមនេះឆេះរាលដាលចេញផុតពីប្រទេសអ៊ុយក្រែន បន្ដទៅប្រទេសដទៃទៀតនោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មេភ្នាក់ងារចារកម្មសម្ងាត់អាមេរិកព្រមានថា រុស្ស៊ី និងបង្កើនការវាយប្រហារបន្ថែមលើអ៊ុយក្រែន

មេ​ភ្នាក់ងារ​ចារកម្ម​អា​មេ​រិ​កបាន​ប៉ាន់​ប្រមាណ​ថា គិត​តាំងពី​មាន​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​មក អាច​មាន​ទាហាន​រុ​ស្ស៊ី​ពី ២​ពាន់​ទៅ​៤​ពាន់ នាក់​បាន​ស្លាប់ ហើយ​បាន​អះអាង​ទៀត​ថា រុ​ស្ស៊ី​កំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​ពី​លោក​ខាងលិច​ជា​ច្រើន​។ យ៉ាងណា​សម្រាប់​អ៊ុយ​ក្រែ​ន អាច​ធ្វើ​ឲ្យ​មាន​ស្ថានភាព​កាន់តែ​អាក្រក់​សម្រាប់​អ៊ុយ​ក្រែ​ន ដោយសារ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ និង​ទឹក​នៅ​ក្នុង​ទីក្រុង​កៀវ អាច​នឹង​អស់​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ខាង​មុខ ស្រប​ពេល​ដែល​រុ​ស្ស៊ី​កំពុង​បង្កើន​ការ​វាយប្រហារ​ឥត​ឈប់​ឈរ​។ 

ចារកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​ប្រកាស​របស់​លោកពូ​ទី​ន​កាលពី​ស​ប្តា​ហ៍​មុន ដែល​លោក​បាន​ចាត់​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​ប្រុង​ជើងការ​កំរិត​ខ្ពស់ គឺជា​រឿង​កម្រ និង​ខុស​ពី​ធម្មតា​ខ្លាំង​ណាស់ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​៦០​មក​។ ប៉ុន្តែ​អ្នកវិភាគ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​ដដែល មិន​បាន​សង្កេត​ឃើញ​ពី​ការ​រំកិល​គ្រាប់​មី​ស៊ី​ល ឬ​សកម្មភាព​ខុស​ប្រក្រតី​ណាមួយ នៅ​ទីតាំង​បាញ់​គ្រាប់​នុយក្លេអ៊ែរ​របស់​រុ​ស្ស៊ី​ឡើយ​។ 

ជុំវិញ​នឹង​ការ​លើក​ឡើង​របស់​ចារកម្ម​អា​មេ​រិ​ក​នេះ​ដែរ អគ្គលេខាធិការ​អង្គការ​ណា​តូ​ឯណោះ​វិញ​គឺ លោក ជេន ស្តូ​ល​ធេ​ន​ប៊ឺ​ក​(Jens Stoltenberg) បាន​និយាយ​អះអាង​ថា រុ​ស្ស៊ី​កំពុង​កំណត់​គោលដៅ​វាយប្រហារ​លើ​ជន​ស៊ី​វិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាន់តែ​ច្រើន​ឡើង​ៗ​ហើយ លោក​ស្តូ​ល​ធេ​ន​ប៊ឺ​ក បាន​ជំរុញ​ឱ្យ​ទីក្រុង​ម៉ូ​ស្គូ​បញ្ចប់សង្គ្រាម​នេះ​។ ប្រមុខ​ដឹកនាំ​អង្គការ​ណា​តូ​រូប​នេះ សច្ចា​ផង​ដែរ​ថា នឹង​មិន​អនុញ្ញាត​ឱ្យ​វា​រីក​រាលដាល​ហួស​ចេញពី​អ៊ុយ​ក្រែ​ន​ឡើយ​។ 

អគ្គលេខាធិការ​អង្គការ​ណា​តូ សង្កត់ធ្ងន់​ថា ណា​តូ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ថា សង្គ្រាម​នេះ​នឹង​មិន​រីក​រាលដាល ឮ​ហួស​ពី​អ៊ុយ​ក្រែ​ន បន្ត​ទៅ​ដល់​ប្រទេស​ផ្សេង​ទៀត​នោះ​ឡើយ ហើយ​ណា​តូ​នឹង​ការពារ គ្រប់​ទឹកដី​នៃ​ទឹកដី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទាំងអស់​។ 

ការ​លើក​ឡើង​បែប​នេះ​ពី​ប្រមុខ​ដឹកនាំ​ណា​តូ ទំនងជា​ចង់​ផ្ញើរ​សារ​ច្បាស់​ៗ​ទៅ​លោកពូ​ទី​ន កុំ​ឲ្យ​មានគំនិត​ចង់​ឆ្លៀតឱកាស​ឈ្លានពាន ឬ​វាយប្រហារ​ទៅ​លើ​ប្រទេស​ដទៃ​ទៀត ដែល​នៅ​ក្បែរ​ខាង​អ៊ុយ​ក្រែ​ន ហើយ​មាន​ប្រទេស​ខ្លះ​ជា​សមាជិក​ណា​តូ​ផង​នោះ​។ កន្លង​មក​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​,​បារម្ភ​គឺ​នៅ​ត្រង់​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អាច​រាលដាល​ទៅ​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អឺរ៉ុប ដែល​អាច​បង្ក​ជា​សង្គ្រាមលោក​លើក​ទី​៣​។ ចូរ​កុំ​ភ្លេច​ថា សង្គ្រាម​បង្ហូរឈាម​ធំ​ៗ​ទាំង​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ គឺ​សង្គ្រាមលោក​លើក​ទី​១ និង​ទី​២​សុទ្ធសឹងតែ​បាន​ផ្តើម​ចេញពី​ទ្វីបអឺរ៉ុប ទើប​រាលដាល​ទៅ​ពាសពេញ​ពិភពលោក​ជា​ក្រោយ​។  

ដោយឡែក ប្រទេស​តូច​ៗ​នៅ​អឺរ៉ុប​ពិសេស​អ្នក​ដែល​មាន​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ហើយ​ដែល​មិនមែន​ជា​សមាជិក​ណា​តូ និង​មិនមែន​សូ​ម្បី​តែ​ជា​សមាជិក របស់​សហភាព​អឺរ៉ុប ផង​នោះ ឃើញ​ថា​បាន​រូតរះ​ស្នើ​សុំ​ចូល​ជា​សមាជិក​របស់ EU ជា​បន្តបន្ទាប់ ដូច​ជា​ប្រទេស ម៉ូ​ល​ដា​វី និង​ហ្ស​ក​ហ្ស៊ី​ជាដើម​។ ប្រទេស​ទាំង​២​នេះ​បារម្ភ​ថា រុ​ស្ស៊ី​អាច​នឹង​ឆ្លៀតឱកាស​ក្តោប​យក​ប្រទេស នៅ​ពេល​ដែល​ខ្លួន​គ្មាន​ខ្នងបង្អែក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលី និងឥណ្ឌាកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

ព័ត៌មាន
ប្រទេសអូស្ត្រាលី និងឥណ្ឌាត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបណ្តោះអាសន្ននៅក្នុងខែមីនានេះ ខណៈដែលប្រទេសទាំងពីរស្វែងរកការ…

Sprite ផ្លាស់ប្តូរសំបកដបពីពណ៌បៃតងទៅជាដបថ្លា ដែលនឹងជួយសម្រួល និងជំរុញដល់ការប្រមូល និងកែច្នៃដបប្លាស្ទិកឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ