អត្ថបទ​ពាណិជ្ជកម្ម

កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ផ្ដល់ជំនួយហិរញ្ញប្បទាន​បន្ថែម​ជូន​ដល់​សហគ្រាស​ក្នុង​វិស័យ​កសិកម្ម​តាមររយៈ​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើកទី២


សហគ្រិនខ្មែរ (ស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ហៅកាត់ថា CAVAC (កម្មវិធីរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការលើកស្ទួយការប្រកួតប្រជែងនិងភាពរឹងមាំក្នុងវិស័យកសិកម្មកម្ពុជា) នឹងផ្ដល់ជាជំនួយហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងវិស័យកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី ២។
កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ផ្ដល់ជំនួយហិរញ្ញប្បទាន​បន្ថែម​ជូន​ដល់​សហគ្រាស​ក្នុង​វិស័យ​កសិកម្ម​តាមររយៈ​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើកទី២

ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយជម្ងឺកូវីដ១៩ ដែលសហគ្រិនកម្ពុជាកំពុងជួបប្រទះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ បានរៀបចំបង្កើតកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរនេះឡើង។ 

កម្មវិធីនេះ គឺជាដំណោះស្រាយយុទ្ធសាស្ត្រមួយដ៏មុតស្រួច បង្កើតឡើងដើម្បីឆ្លើយតបចំពោះបញ្ហា ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈម។ កម្មវិធីនេះក៏ជាមធ្យោបាយចម្បងមួយ ដែលជួយឱ្យការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារមានស្ថេរភាពឡើងវិញ ជាពិសេសជួយទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មបន្តទៀត ក្នុងកំឡុងពេល រួមទាំងក្រោយវិបត្តិកូវីដ១៩។ 

កញ្ចប់ជំនួយសហគ្រិនខ្មែរ ត្រូវបានអនុវត្តឡើងជា ៤ ដំណាក់កាលធំៗ។ នៅដំណាក់កាលទី១ សហគ្រិនខ្មែរ ធ្វើការប្រកាសពីការបើកទទួលពាក្យស្នើសុំតាមរយៈបណ្ដាញសង្គមនានា តាមរយៈដៃគូរបស់សហគ្រិនខ្មែរ និងបណ្ដាញសារព័ត៌មានផ្សេងៗ។ 

ដំណាក់កាលទី២ សហគ្រិនខ្មែរ ចាប់ផ្ដើមសម្រឹតសម្រាំង និងដាក់ពិន្ទុពាក្យស្នើសុំទាំងអស់ ដោយផ្អែកទៅលើគោលការណ៍វាយតម្លៃស្ដង់ដា។ ក្នុងដំណាក់ទី៣ សហគ្រិនខ្មែរ អញ្ជើញសហគ្រិនជាប់វគ្គជម្រុះទាំងអស់ មកធ្វើបទបង្ហាញពីគម្រូអាជីវកម្មរបស់ខ្លួន នៅចំពោះមុខ គណៈកម្មការដែលសុទ្ធតែជាបុគ្គលមានបទពិសោធន៍ និងជំនាញក្នុងការធ្វើអាជីវកម្ម (Business Experts) វិនិយោគិន (Investor) និងមូលនិធិវិនិយោគឯកជន (Venture Capitalists)។ នៅក្នុងដំណាក់កាលទី៤ សហគ្រិនខ្មែរ ប្រកាសពីបេក្ខភាពជ័យលាភី ដែលបានទទួលកញ្ចប់ជំនួយសហគ្រិនខ្មែរ ជូនដល់សាធារណៈ និងជាឱកាសជួយផ្សព្វផ្សាយពីគម្រូអាជីវកម្ម ផលិតផល និងសេវាកម្មរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមផងដែរ។ 

នៅក្នុងបេសកកម្មលើកស្ទួយវិស័យកែច្នៃកសិផលដើម្បីជំនួសឱ្យការនាំចូលនេះដែរ សហគ្រិនខ្មែរ បានបង្កើតកិច្ចព្រមព្រៀងដៃគូសហការជាមួយនឹង CAVAC។ បន្ថែមពីនេះដែរ នៅក្នុងដំណើរការអនុវត្តកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ CAVAC បានចូលរួមជាគណៈកម្មការវាយតម្លៃ នៅក្នុងដំណាក់កាលទី៣។ តាមរយៈការរៀបចំបែបនេះ CAVAC មានសមាសភាពពេញលេញ ក្នុងការផ្ដល់ជាជំនួយហិរញ្ញប្បទានបន្ថែម ជូនទៅដល់សហគ្រិនជម្រុះរូបណា ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ឆ្លើយតបទៅនឹងគោលបំណង​កម្មវិធីរបស់ CAVAC។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ «ក្នុងនាមជា  ស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ មានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា។ ការចូលរួមសហការផ្ដល់សហហិរញ្ញប្បទានតាមរយៈកញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី២នេះ ឆ្លុះបញ្ជាំងពីឆន្ទៈ និងគោលបំណងរួមរបស់សហគ្រិនខ្មែរ និងCAVAC ក្នុងការលើកស្ទួយ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេសការកែច្នៃកសិផលជំនួសឱ្យការនាំចូលឱ្យកាន់តែប្រសើរឡើង»។

លោកបណ្ឌិតក៏បានបន្ថែមថា៖ «សហគ្រិនខ្មែរ មានសេចក្ដីសោមន្ស ដែលបានឃើញគំនិតផ្ដួចផ្ដើមយ៉ាងសកម្មរបស់ CAVAC ក្នុងការចូលរួមចំណែកគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមតាមរយៈសហគ្រិនខ្មែរ ក្នុងវេលាដែលកម្ពុជាកំពុងតែរងផលប៉ះពាល់ដោយសារវិបត្តិ    កូវីដ១៩នេះ ។ សហគ្រិនខ្មែរសង្ឃឹមដោយសុទិដ្ឋិនិយមថា ស្ថាប័នជាច្រើនផ្សេងទៀត នឹងជ្រើសរើសកម្មវិធីរបស់សហគ្រិនខ្មែរ ជាមធ្យោបាយចម្បងក្នុងការសម្រេចបាននូវគោលបំណងនៃកម្មវិធីរបស់ខ្លួន តាមរយៈការក្លាយជាដៃគូសហការរបស់សហគ្រិនខ្មែរ ក្នុងការអនុវត្ដន៍គម្រោងផ្សេងៗទៀត នាថ្ងៃអនាគត។»

សហគ្រិនខ្មែរ ជឿជាក់ថា ជំនួយហិរញ្ញប្បទាន ដែលផ្ដល់ជូនតាមរយៈ កញ្ចប់ជំនួយហគ្រិនខ្មែរ អាចជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពមួយសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងការចាប់ផ្ដើម​ប្រតិបត្តិការអាជីវកម្មឡើងវិញ ក្នុងពេលនេះ។ សហគ្រិនខ្មែរ ក៏សង្ឃឹមថាដៃគូជាច្រើនដទៃទៀត អាច​ចាប់ផ្ដើមនូវសកម្មភាពផ្សេងៗ ក្នុងការគាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាជួយជម្រុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា៕ 




អត្ថបទបន្ទាប់


កណ្ដុរ​អាហ្វ្រិក​ដែល​ជួយ​ដោះមីន​នៅកម្ពុជា​ទទួល​មេដាយ​មាសពីចក្រភពអង់គ្លេស

ព័ត៌មាន
សត្វកណ្តុរ​យក្ស​អាហ្រ្វិក​មួយ​ ឈ្មោះ ម៉ាហ្កាវ៉ា (Magawa) បាន​ទទួល​រង្វាន់​មេដាយ​មាស​ដ៏​មាន​កិត្យានុភាព​មួយ សម្រាប់​ការងារ​របស់​វា​ក្នុង…

តំណាងសហគមន៍រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បញ្ជាក់ជំហរប្រឆាំងដាច់ខាត ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលគ្រោងលុបបឹង

ព័ត៌មាន
តំណាងសហគមន៍រស់នៅក្នុងបុរីទីក្រុងរណបហ្គ្រេនភ្នំពេញ បានបញ្ជាក់ជាថ្មីម្ដងទៀតរបស់ខ្លួនថា ពួកគេនៅតែមានគោលជំហរប្រឆាំងដាច់ខាតចំពោះ ក្រុមហ៊ុន ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ