ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

ថៃត្រៀមថវិកាជាង ១៥លានដុល្លារទុកទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩


គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមជាង ៤០លានដុល្លារអាមេរិកទៀត ដើម្បីត្រៀមឆ្លើយតបទប់ទល់នឹងជំងឺកូវីដ១៩ ហើយក្នុងនោះ មានថវិកាប្រមាណជាង ១៥លានដុល្លារអាមេរិក ក៏ត្រូវបានបែងចែកទុកសម្រាប់ការបញ្ជាទិញថ្នាំគ្រាប់ព្យាលបាលកូវីដ១៩ប្រភេទ ម៉ូលនូផាយរ៉ាវៀ របស់ក្រុមហ៊ុន Merck របស់អាមេរិក។
ថៃត្រៀមថវិកាជាង ទុកទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​និយាយ​ថា កញ្ចប់​ថវិកា​ដែល​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ឡើង​នេះ គឺ​នឹង​ត្រូវ​ដក​យក​មក​ពី​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​សារពើពន្ធ​២០២២ និង​កញ្ចប់​ថវិកា​រដ្ឋាភិបាល​កណ្ដាល​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ការិយាល័យ​ព័ត៌មាន​ជាតិ​របស់​ថៃ​។

ក្រោយ​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​កញ្ចប់​ថវិកា​បន្ថែម​ជាង ៤០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​កូ​វី​ដ​១៩ ការិយាល័យ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខា​ភាព​សាធារណៈ​របស់​ថៃ នឹង​ទទួល​បាន​ប្រមាណ​ជាង ១៦​លាន​ដុល្លារ ខណៈ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ នឹង​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​នាយកដ្ឋាន​ជំងឺឆ្លង និង​ទឹកប្រាក់​នៅ​សល់​ជាង​២០​លាន​ដុល្លារ​ទៀត គឺ​នឹង​បែង​ចែង​ទៅ​ឲ្យ​នាយកដ្ឋាន​ឱសថ​របស់​ថៃ​។

កញ្ចប់​ថវិកា​ដែល​ត្រូវ​បាន​អនុម័ត​បន្ថែម​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ ដោយ​រដ្ឋាភិបាល​ថៃ មាន​គោលបំណង​បង្កើន​ទំនុកចិត្ត​សាធារណៈ បង្កើន​ភាពស៊ាំ​នៅ​ក្នុង​សហគមន៍ កាត់​បន្ថយ​អត្រា​ការ​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ជំរុញ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​វប្បធម៌​-​សង្គម​ឡើង​វិញ​ជាដើម​។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះ ក្រសួងសុខាភិបាល​ថៃ ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រសួង​កំពុង​រៀបចំ​បញ្ជា​ទិញ​ថ្នាំ​ព្យា​ល​បាល​កូ​វី​ដ​១៩ ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន​២ គឺ​ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន Merck និង Pfizer ដែល​ទើបតែ​បាន​រក​ឃើញ​ថ្មី​ៗ​នេះ​។ តាម​ផែនការ ថៃ​គ្រោង​នឹង​នាំ​យក​ថ្នាំ​គ្រាប់​ព្យា​ល​បាល​កូ​វី​ដ​១៩​ទាំងនេះ មក​ផ្គត់ផ្គង់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រើប្រាស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​ចុងឆ្នាំ​នេះ ឬ ដើមឆ្នាំ​ក្រោយ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រ​យុ​ត ចាន់​អូ​ចា ក៏​បាន​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល​រួសរាន់​កក់​ទុក​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​ទាំងនេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម ថ្នាំ​ទាំង​ពីរ​ប្រភេទ​របស់​ក្រុមហ៊ុន Merck និង Pfizer គឺ​ទើបតែ​មាន​ថ្នាំ​របស់ ក្រុមហ៊ុន Merck មួយ​ប៉ុណ្ណោះ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​ប្រទេស​អង់គ្លេស ខណៈ​ដែល​នៅ​ប្រទេស​ផ្សេង​ទៀត ថ្នាំ​ទាំង​ពីរ​ប្រភេទ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​អនុម័ត​ឲ្យ​ប្រើ​នៅឡើយ​ទេ​។ ទោះ​យ៉ាងណា តាម​ការ​ធ្វើតេស្ដ​សាកល្បង ថ្នាំ​ទាំង​ពីរ​ប្រភេទ​នេះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​អ្នកជំងឺ​កូ​វី​ដ​១៩ មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​អត្រា​ស្លាប់​បាត់បង់​ជីវិត​ជាដើម ហើយ​បណ្ដា​ប្រទេស​មួយ​ចំនួន ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ទាំង​ពីរ​នេះ ដើម្បី​កក់​ទុកជា​បណ្ដើរ​ៗ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមស្នើចង់បើកជើងហោះហើរអន្តរជាតិទៅកាន់ ១៥ប្រទេស និងដែនដីឡើងវិញ ក្នុងនោះក៏មានកម្ពុជាដែរ

ព័ត៌មាន
ចាប់តាំងពីរងផលប៉ះផលដោយសារតែវិបត្តិរ៉ាំរ៉ៃកូវីដ១៩ មក រដ្ឋាភិបាលវៀតណាមបានបិទព្រំដែន និងជើងហោះហើរអន្តរជាតិអស់រយៈពេលជិត ១ ឆ្នាំហើយ។ ព…

ធនាគារអេស៊ីលីដាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងផ្តល់ស្នាមញញឹមដល់អតិថិជនជានិច្ច

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ