អតិផរណាប្រេងឆៅសកល

ប្រទេសមហាអំណាចធំៗរួមទាំងអាមេរិក និងចិន សហការគ្នាបញ្ចេញប្រេងបម្រុង ដើម្បីទប់ទល់អតិផរណាតម្លៃប្រេងឆៅសកល


ប្រទេសអ្នកផលិត និងប្រើប្រាស់ប្រេងធំៗលើពិភពលោក ក្នុងនោះរួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អង់គ្លេស និងជាពិសេសសហរដ្ឋអាមេរិក និងចិនបានទុកជម្លោះមួយឡែក ហើយបានងាកមកព្រមព្រៀងគ្នាថា នឹងបញ្ចេញប្រេងឆៅដែលប្រទេសនីមួយៗបានបម្រុងទុក ទៅលើទីផ្សារប្រេងអន្តរជាតិ ដើម្បីទប់ទល់ និងឆ្លើយតបទៅនឹងតម្លៃប្រេងឆៅសកលដែលបានកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាង៖ ប្រេងឆៅស្តុកបម្រុង

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​វិច្ឆិកា បាន​ប្រកាស​មុនគេ​ថា ខ្លួន​នឹង​ប​ញ្ជេ​ញ​ប្រេង​ឆៅ​ចំនួន ៥០​លាន​បារ៉ែល​ចេញពី​ស្តុក​បម្រុង ចាក់​បញ្ចូល​ក្នុង​ទីផ្សារ​។ ទន្ទឹម​នឹង​នោះ សេត​វិមាន​ក៏​បាន​ប្រកាស​ដែរ​ថា ប្រទេស​អ្នក​ប្រើប្រាស់​ប្រេង​ធំ​ៗ ដូច​ជា​ចិន ជប៉ុន អង់គ្លេស និង​ឥណ្ឌា បាន​យល់ព្រម​ចូលរួម​ជាមួយ​អា​មេ​រិ​ក ក្នុង​ការ​បញ្ចេញ​ស្តុក​ប្រេង​បម្រុង​របស់​ពួក​គេ ក្នុង​គោលដៅ បញ្ចុះតម្លៃ​ប្រេង នៅ​ទីផ្សារ​ប្រេង​អន្តរជាតិ​ដូច​គ្នា​ដែរ​។ 

ជាក់ស្តែង ប្រធានាធិបតី​ថ្មី​របស់​ជប៉ុន​គឺ​លោក ហ្វូ​មី​អូ គី​ស៊ី​ដា បាន​ចេញ​មក​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​២៤​វិច្ឆិកា​នេះ​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​នឹង​បញ្ចេញ​ប្រេង​បម្រុង​ខ្លះ តប​តាម​ការ​ស្នើ​របស់​អា​មេ​រិ​ក​។ ប៉ុន្តែ​ជប៉ុន មិន​បាន​ប្រាប់​ថា ខ្លូ​ន​នឹង​បញ្ចេញ​ប្រេង​បម្រុង​ប៉ុន្មាន​លាន​បារ៉ែល​នោះ​ទេ ដោយ​លោក គី​ស៊ី​ដា បាន​បង្វែរ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ជប៉ុន​ជា​អ្នក​ប្រកាស​ជំនួស​នៅ​ពេល​ក្រោយ​វិញ​។

យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ការ​សែត​ជប៉ុន Nikkei រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ទំនងជា​អាច បញ្ចេញ​ប្រេង​ជិត​៥​លាន​បារ៉ែល ពី​ប្រេង​បម្រុង​សរុប​ជិត​៥០០​លាន​បារ៉ែល​របស់​ខ្លួន​។

ដោយឡែក មិន​ខុស​គ្នា​ពី​ជប៉ុន​នោះ​ទេ រដ្ឋាភិបាល​ចិន កូរ៉េ​ខាងត្បូង ថ្វី​ថា​បាន​យល់ព្រម​បញ្ចេញ​ប្រេង​បម្រុង​មែន ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ភាគី​ទាំង​ពីរ​នឹង​បញ្ចេញ​ប្រេង​ក្នុង​ស្តុក​ប៉ុន្មាន​លាន​បារ៉ែល​នោះ​ទេ​។

ប៉ុន្តែ​សម្រាប់ ឥណ្ឌា​និង​អង់គ្លេស​វិញ បាន​បង្ហាញ​ពី​ឆន្ទៈ​បញ្ចេញ​ប្រេង​បម្រុង​លើក​ដំបូង​របស់​ខ្លួន ដោយ​បាន​សន្យា​ថា នឹង​បញ្ចេញ​ប្រមាណ ៥​លាន​បារ៉ែល​សម្រាប់​ឥណ្ឌា និង ១​លាន​៥​សែន​បារ៉ែល​សម្រាប់​ភាគី​អង់គ្លេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

សូម​ជម្រាប​ថា ក្រោយ​ពេល​ប្រកាស​បញ្ចេញ​ប្រេង​បម្រុង​របស់​ខ្លួន ប្រមាណ​៥០​លាន​បារ៉ែល និង​ក្រោយ​ពេល​ដែល​មើលឃើញ​ប្រទេស​ធំ​ៗ ឯទៀត​សន្យា​នឹង​បញ្ចេញ​ប្រេង​ដែរ​នោះ លោក ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ឌិន បាន​និយាយ​ប្រកបដោយ​សុទិដ្ឋិនិយម​ថា តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​អា​មេ​រិ​ក និង​ធ្លាក់​ចុះ​ឆាប់​ៗ ប៉ុន្តែ​លោក​អះអាង​ថា ប្រេង​ឆៅ​សកល​ទំនងជា​ត្រូវការ​ពេលវេលា​បន្តិច​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ដើមខែ​តុលា តម្លៃ​ប្រេង​ឆៅ​សកល​បាន​ហក់​ឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​មួយ មិន​ធ្លាប់​កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ពោល​គឺ​តម្លៃ​ប្រេង​ឆៅ​បាន​កើន​លើស ៧០​ដុល្លារ​ទៅ​ទៀត ក្នុង​មួយ​ធុង​បារ៉ែល​៕




អត្ថបទបន្ទាប់


អាមេរិកអញ្ជើញកោះតៃវ៉ាន់ចូលរួមក្នុង«កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ» នៅខែក្រោយ តែមិនអញ្ជើញចិន

ព័ត៌មាន
ក្រោយពីមានកិច្ចប្រជុំកំពូលរវាង ថ្នាក់ដឹកនាំកំពូលមហាអំណាចអាមេរិក និង មហាយក្សចិននាពេលថ្មីៗនេះរួចមក គេសង្កេតឃើញថា សកម្មភាពផ្គើនដាក់គ្នា រ…

បក្សប្រឆាំងនៅអូស្ត្រាលីថា រដ្ឋាភិបាលរបស់ខ្លួនកំពុងលេងល្បែងដ៏គ្រោះថ្នាក់ជុំវិញបញ្ហាកោះតៃវ៉ាន់

ព័ត៌មាន
អ្នកនាំពាក្យកិច្ចការបរទេសមកពីគណបក្សប្រឆាំងនៅប្រទេសអូស្ត្រាលី លោកស្រី ភេននី វ៉ុង (Penny Wong) បានបរិហារការធ្វើនយោបាយរបស់រដ្ឋាភិបាលអូស្ត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ