Bitcoin

មេផ្សារហ៊ុនកម្ពុជា ព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ Bitcoin ខណៈប្រទេសជាច្រើនពុំបានទទួលស្គាល់ Bitcoin នោះទេ


មេផ្សារហ៊ុនកម្ពុជា ព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ Bitcoin ខណៈប្រទេសជាច្រើនពុំបានទទួលស្គាល់ Bitcoin នោះទេ!ការជួញដូររូបិយប័ណ្ណ ប៊ីតខញ (Bitcoin) នៅសហរដ្ឋអាម៉េរិក មានការកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលចុងក្រោយនេះ។
Bitcoin
ដោយ

ការកើនឡើងខ្លាំងជាបន្តបន្ទាប់នេះ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជា ចេញមកអំពាវនាវប្រាប់ឲ្យអ្នកវិនិយោគលើការជួញដូរ Bitcoin ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ព្រោះការជួញដូរ ឬការវិនិយោគ Bitcoin នេះ ពីព្រោះពុំទាន់មានការទទួលស្គាល់ទូលំទូលាយនៅឡើយទេ ហើយរដ្ឋាភិបាលនៅតាមបណ្ដាប្រទេសនីមួយៗក៏ពិបាកក្នុងការលូកដៃលើកិច្ចការពារដែលអាចកើតឡើងជាយថាហេតុណាមួយនោះដែរ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ផ្សារមូលបត្រកម្ពុជា បាន​ប្រាប់ ខេមបូណូមីស ថា ដោយមានការសង្កេតឃើញបច្ចុប្បន្នរូបិយប័ណ្ណ ប៊ីតខញ កំពុងទទួលបានការពេញនិយមក្នុងចំណោមអ្នកវិនិយោគជាយុវជន ដោយសារតែពួកគេបានឃើញពីប្រវត្តិរបស់អ្នកដែលទទួលជោគជ័យលើការវិនិយោគមួយនេះ។ ទោះជា ប៊ីតខញ ពុំទាន់មានគុណតម្លៃក្នុងការប្រើប្រាស់សម្រាប់ការទូទាត់ក៏ដោយ ប៉ុន្តែសម្រាប់អ្នកជំនាញរូបនេះ បានកត់សម្គាល់ឃើញថា វានៅតែជាឧបករណ៍វិនិយោគមួយដែលមានការពេញនិយម ទោះបីមានប្រទេសភាគច្រើនមិនទទួលស្គាល់ក៏ដោយ។ បើតាមការអះអាង របស់ មេផ្សារមូលបត្រកម្ពុជា រូបនេះ ការប្រែប្រួលទីផ្សារ នឹងធ្វើឱ្យអ្នកវិនិយោគទទួលបានទាំងផលចំណេញ និងការខាតបង់ ដែលអាចកើតឡើងជាយថាហេតុ។

​ជុំវិញការវិនិយោគរូបិយប័ណ្ណ ប៊ីតខញ នេះ ត្រូវបាន ឯកឧត្តម ហុង សុហួរ ហាក់សម្ដែងការព្រួយបារម្ភចំពោះការវិនិយោគប៉ះចំប្រព័ន្ធវិនិយោគក្លែងក្លាយផងដែរ។ ការណ៍នេះនឹងធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងការជួយអន្តរាគមន៍។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រូបនេះ ដើម្បីកុំឱ្យបាត់បង់ផលប្រយោជន៍ គឺទាមទារឱ្យវិនិយោគិន ត្រូវចេះផ្ទៀងផ្ទាត់ និង​ប្រយ័ត្នប្រយែងឲ្យបានខ្ពស់ ដោយត្រូវស្វែងរកភាពស្របច្បាប់របស់អ្នកផ្ដល់សេវា និងស្ថាប័នវិនិយោគឱ្យបានច្បាស់លាស់ជាមុនសិន។

​ជុំវិញការវិនិយោគរូបិយប័ណ្ណ ប៊ីតខញ នេះដែរ ត្រូវបានលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី កត់សម្គាល់ឃើញថា នាពេលកន្លងទៅនៅកម្ពុជា ពុំទាន់មានការអនុញ្ញាតឱ្យមានការជួញដូរណាមួយនៅឡើយទេ ប៉ុន្តែលោកយល់ឃើញថា ប៊ីតខញ អាចនឹងមានការស្ទុះឡើងរហូតដល់ ១០ម៉ឺនដុល្លារ ក្នុង១ ប៊ីតខញ នាពេលខាងមុខ ដោយសារតែអ្នកវិនិយោគធំៗរបស់អាម៉េរិក បានផ្ដល់នូវទំនុកចិត្ត ស្របពេលដែលរូបិយប័ណ្ណ ប៊ីតខញ បានការចុះបញ្ជីនៅតាមនិយ័តករមួយចំនួនរបស់សហរដ្ឋអាម៉េរិកផងដែរ។

​សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤ តម្លៃ Bitcoin ហក់ឡើងដល់កម្រិតកំពូល ក្នុងមួយ Bitcoin ៧ម៉ឺន ២៦៩០ដុល្លារ ពោលគឺបានកើនឡើងដល់ទៅ៦ថ្ងៃជាប់គ្នា ដែលនាំឲ្យតម្លៃរបស់វាកើនជិត៧០% គិតត្រឹមឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកព័ត៌មានក្លែងក្លាយ មិនមែនជាបញ្ហា ដាច់ដោយឡែក សម្រាប់កម្ពុជានោះទេ គឺជាបញ្ហាប្រឈមដ៏ធំរបស់ពិភពលោកទាំងមូល

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកប្រព័ន្ធបច្ចេកវិទ្យា គឺជាកាតាលីករដ៏សំខាន…

អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពជាង១០០តោន នៅ២ខែ ដើមឆ្នាំ២០២៤នេះ

ព័ត៌មាន
នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ សាច់បង្កកខូចគុណភាពជាង១០០តោន ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ