ខេត្តភាគខាងត្បូងរបស់ចិន

អាជ្ញាធរខេត្តភាគខាងត្បូងរបស់ចិនដាក់ចេញនូវវិធានការរឹតត្បិតបន្ទាន់ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩កើនច្រើន


អាជ្ញាធរសុខាភិបាលចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា បានរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៥៩ ករណី ក្នុងខេត្ត ហ្វូជៀនភាគអាគ្នេយ៍របស់ប្រទេសចិន។ ការកើនឡើងនៃករណីឆ្លងថ្មីនេះ បានជំរុញឱ្យអាជ្ញាធរចិនដាក់ចេញនូវវិធានការបិទខ្ទប់ភ្លាមៗ រួមទាំងការរឹតត្បិតការធ្វើដំណើរផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជាពិសេសមេរោគបំប្លែងថ្មី ឌែលតា ដែលកំពុងតែរីករាលដាលខ្លាំងនៅទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមគ្រូពេទ្យចិនកំពុងតែពិនិត្យអ្នកជំងឺកូវីដ១៩
ដោយ

ក្នុង​រយៈពេល​ត្រឹមតែ ៤ ថ្ងៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​ចិន​សរុប​ចំនួន​ជាង ១០០​ករណី ដែល​ឆ្លង​ក្នុង​ក្រុង​ចំនួន ៣ នៃ​ខេត្ត ហ្វូ​ជៀន រួម​ទាំង​ទីក្រុង សៀ​មិន (Xiamen) ដែល​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​និង​ដឹក​ជញ្ជូន​មួយ​ដ៏​សំខាន់​របស់​ប្រទេស​ចិន​។

ការ​ឆ្លង​មេរោគ​នេះ កើតឡើង​នៅ​មុន​ថ្ងៃ​បុណ្យ​ជាតិ ដែល​ជា​រដូវ​ទេសចរណ៍​សំខាន់ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១ ខែតុលា​ខាង​មុខ​នេះ​។ ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រីក​រាល​ដាន​ក្នុង​សហគមន៍​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​ចិន គឺ​បាន​កើតឡើង​ចាប់ពី​ខែកក្កដា ដល់ ខែសីហា និង​បាន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច ព្រមទាំង​ការ​ដឹក​ជញ្ជូន​នានា​ផង​ដែរ​។

ក្នុង​នោះ ទីក្រុង ពូ​ទៀន (Putian) និង​ទីក្រុង សៀ​មិន (Xiamen) បាន​និង​កំពុង​បិទ​ខ្ទប់​តំបន់​ខ្លះ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រីក​រាល​ដាន​។ ទន្ទឹម​នេះ ក៏​មានការ​កាត់​បន្ថយ​ចំនួន​សិស្ស​ក្នុង​ការ​រៀន​ផ្ទាល់​នៅ​ក្នុង​ថ្នាក់ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​វិទ្យាល័យ ព្រមទាំង​បិទ​កន្លែង​សាធារណៈ ដូច​ជា​រោងកុន កន្លែង​ហាត់ប្រាណ និង​ភោជនីយដ្ឋាន​ជាដើម​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ក៏​បាន​ហាម​ពលរដ្ឋ​មិន​ឱ្យធ្វើ​ដំណើរ​ចេញពីផ្ទះ​ផង​ដែរ​បើ​មិន​មានការ​ចាំបាច់ ។

លើស​ពី​នេះ​ទៀត កាលពី​ថ្ងៃ​អង្គារ អាកាសយានដ្ឋាន​អន្តរជាតិ សៀ​មិន ហ្គា​វ​គី ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​សំខាន់ បាន​លុប​ចោល​ជើងហោះហើរ​ប្រហែល ៦០ ភាគរយ ទៅ​-​មក​ទីក្រុង សៀ​មិន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ទីក្រុង ពូ​តៀន និង​ទីក្រុង សៀ​មិន បាន​ចាប់ផ្តើម​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​ឆ្លង​នៅ​ទូ​ទាំង​ទីក្រុង​កាលពី​ថ្ងៃ​អង្គារ បើ​ទោះបី ទីក្រុង​ទាំងនេះ មិន​ទាន់​ប្រកាស​ពី​ការ​បិទ​ទីក្រុង​ទាំងមូល​ដូច​កាលពីដើម​ឆ្នាំ ២០២០​ក៏​ដោយ​។ ដោយឡែក គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ ប្រទេស​ចិន មាន​ករណី​ឆ្លង​កូ​វី​ដស​រុ​បប្រមាន ៩​ម៉ឺន ៥​ពាន់​នាក់ និង ករណី​ស្លាប់​ប្រមាណ ៤​ពាន់ ៦​រយ​នាក់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CGTN៕

អត្ថបទ៖​ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក កូរ៉េខាងត្បូង និងជប៉ុនក្ដៅស្លឹកត្រចៀក ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចង្ងាយឆ្ងាយ

ព័ត៌មាន
អ្នកជំនាញ និងជាប្រេសិតពិសេសលើបញ្ហាអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តចំនួនពីរទៀតរួមមាន ជប៉ុន និងកូរ៉េខាងត្បូង បា…

ម៉ាឡេស៊ីគ្រោងបង្កើនអត្រាបំណុលរបស់រដ្ឋឲ្យដល់ ៦៥%នៃGDP ដើម្បីបានថវិកាមកដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីបានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះបាន ធ្វើការស្នើដល់រដ្ឋាភិបាលដើម្បីបង្កើនកម្រិតបំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ