បញ្ហាអាវុធនុយក្លេអ៊ែរ

អាមេរិក កូរ៉េខាងត្បូង និងជប៉ុនក្ដៅស្លឹកត្រចៀក ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចង្ងាយឆ្ងាយ


អ្នកជំនាញ និងជាប្រេសិតពិសេសលើបញ្ហាអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តចំនួនពីរទៀតរួមមាន ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើការជួបប្រជុំគ្នាមួយភ្លាមៗកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីមួយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ កិច្ចប្រជុំបន្ទាន់នេះធ្វើឡើងដើម្បីពិភាក្សា រកវិធីសាស្ត្រ បញ្ឈប់កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការបន្តអនុវត្ថកម្មវិធីអាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង
ដោយ

សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ នូវ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​វែង​ថ្មី​មួយ ហើយ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អាវុធ​មី​ស៊ី​ល​ដំបូង​របស់​កូរ៉េ​ខាងជើង ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ខ្ពស់​បំផុត​។

ជុំវិញ​បញ្ហា​នេះ លោក សុង គី​ម (Sung Kim) ប្រេសិត​ពិសេស​អា​មេ​រិ​ក​សម្រាប់​បញ្ហា​កូរ៉េ​ខាងជើង បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ថា កា​រវិ​វត្ត​ថ្មី​ៗ​លើ​សមត្ថភាព​គ្រាប់​មី​ស៊ី​ល​នៅ​កូរ៉េ​ខាងជើង គឺជា​ការ​ក្រើនរំលឹក​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​ប្រទេស​ទាំង​បី​រួម​មាន ជប៉ុន កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​។

ក្នុង​កិច្ចប្រជុំ​ដដែល សម្ព័ន្ធមិត្ត​ទាំង​៣​បាន​ពិភាក្សា​គ្នា​លើ​វិធីសាស្ត្រ​នានា ដើម្បី​បញ្ជៀ​សការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កូរ៉េ​ខាងជើង និង​ប្រទេស​ក្បែរ​ខាង​កូរ៉េ​ខាងត្បូង ក៏​ដូច​ជា​ជប៉ុន​ផង​ដែរ​។ លើស​ពី​នេះ ប្រទេស​ទាំង​បី​ថែម​ទាំង​ឈាន​ទៅ​ពិភាក្សា​ពី​វិធីសាស្ត្រ​ក្នុង​ការ​ឈាន​ទៅ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ថែម​ទៀត​ផង​។

ប៉ុន្តែ​ភាគី​អា​មេ​រិ​កបាន​គូសបញ្ជាក់​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​តែ​បើកចំហ​ចំពោះ​ផ្លូវ​ការទូត ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាងជើង ខណៈ​ដែល​សេត​វិមាន​អា​មេ​រិ​ក បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​នៅ​តែ​ត្រៀមលក្ខណៈ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ទោះបី​មានការ​សាកល្បង​មី​ស៊ី​ល​ជា​ថ្មី​ម្តងទៀត​ក្តី​។

 យ៉ាងណាមិញ រដ្ឋបាល​លោក​ចូ បៃ​ឌិន មិន​បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​លើកលែង​ទណ្ឌកម្ម​សម្រាប់​កូរ៉េ​ខាងជើង​នោះ​ទេ​។ 

សូម​ជម្រាប​ថា ដោយសារ​តែ​ការ​បន្ត​អនុ​វត្ថ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ជា​រឿយ​ៗ បាន​ធ្វើ​ឲ្យ​លោក​ខាងលិច និង​ជា​ពិសេស​សហរដ្ឋអាមេរិក​បន្ត​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​ឥត​ឈប់​ឈរ​ដូច​គ្នា​។

ប្រការ​នេះ​ត្រូវ​បាន​ក្រុង​ព្យុ​ង​យ៉ាង​ចោទប្រកាន់​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មិន​ដែល​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ខ្លួន​ឡើយ ដោយនៅ​តែ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​។ សមយុទ្ធ​ដែល ទីក្រុង​ព្យុ​ង​យ៉ាង ចាត់ទុកជា​ការ​គំរាមកំហែង​តាម​ផ្លូវ​សង្គ្រាម​។ ដូចនេះ កូរ៉េ​ខាងជើង​ក៏​នៅ​តែ​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដូច​គ្នា​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះទំនាក់ទំនងនយោបាយល្អក់កករខ្លាំងក្ដី ប៉ុន្ដែចិននៅតែអំពាវនាវអាមេរិកឲ្យរក្សាស្ថិរភាពពាណិជ្ជកម្មជាមួយគ្នា

ព័ត៌មាន
ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ឲ្យសហរដ្ឋអាមេរិករក្សាបាននូវស្ថិរភាពនៃទំនាក់ទ…

អាជ្ញាធរខេត្តភាគខាងត្បូងរបស់ចិនដាក់ចេញនូវវិធានការរឹតត្បិតបន្ទាន់ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩កើនច្រើន

ព័ត៌មាន
អាជ្ញាធរសុខាភិបាលចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា បានរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៥៩ ករណី ក្នុងខេត្ត ហ្វូជៀនភាគអាគ្នេយ៍រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ