អចលនទ្រព្យ-វិស័យ​ការិយាល័យ

អ្នកជំនាញថា តំបន់​ធំៗ​៣​​ មានសក្ដានុពលខ្លាំង​សម្រាប់ទីផ្សារ​ការិយាល័យ។ តើ​តំបន់ណាខ្លះ?


ខណៈ​ដែល​តម្រូវការ​សម្រាប់​ការ​ជួល​ការិយាល័យ​នៅ​ពុំទាន់​ល្អប្រសើរឡើង​វិញ​នៅឡើយ ដោយសារតែកូវីដ-១៩ អ្នកជំនាញអចលនទ្រព្យសម្រាប់​វិស័យ​ការិយាល័យ​​បាន​ឲ្យដឹងថា ទីតាំង​សំខាន់ៗ​នៃ​ខណ្ឌ​ចំនួន ៣ នៅក្នុងរាជធានី​ភ្នំពេញ នៅតែមាន​សក្ដានុពល​ខ្ពស់សម្រាប់​ទីផ្សារ​ការិយាល័យ ។
អ្នកជំនាញថា តំបន់​ធំៗ​៣​​ មានសក្ដានុពលខ្លាំង​សម្រាប់ទីផ្សារ​ការិយាល័យ គឺ នៅក្នុង​ខណ្ឌ​ចម្ការមន ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ជ្រោយចង្វារ។
ដោយ

លោក ម៉ី ផល្គុន អ្នកជំនាញ​​វិស័យការិយាល័យ និងជា​នាយក​​គ្រប់គ្រង​ ទីភ្នាក់ងារ​អចលនទ្រព្យ​ Phalkun Commercial បាន​ប្រាប់​ ខេមបូណូមីស ថា ទីតាំងសក្ដានុពល​សម្រាប់​ទីផ្សារ​ការិយាល័យ សម្រាប់​អគារ​ដែលមានស្រាប់​ រួមមាន "ខណ្ឌចំនួន ៣ ៖ ទី១ គឺខណ្ឌចម្ការមន សង្កាត់​ទន្លេបាសាក់; ទី២ ខណ្ឌដូនពេញ សង្កាត់​បឹងរាំង និង ទី៣ ខណ្ឌជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ស្ថិតក្នុង​គម្រោង​ទីក្រុង​រណបរបស់​ក្រុមហ៊ុន OCIC ។" 

លោក ផល្គុន បញ្ជាក់ផង​ដែរថា ចំពោះ​ខណ្ឌ​​ដទៃ​ពីនេះ ទីតាំង​សក្ដានុពល​គឺ​ស្ថិតតែនៅតាមផ្លូវធំៗ ឬផ្លូវមេៗទេ ដែលអាចទាក់ទាញ​អតិថិជន​ជួល​ការិយាល័យបាន ។

នៅពេល​សួរ​ថា តើ​ស្ថានភាព​នៃ​ទីផ្សារ​ជួល​ការិយាល័យ​ សព្វ​ថ្ងៃ​នេះ យ៉ាងដូចម្ដេចដែរ លោក ផល្គុន បាន​និយាយថា "ចំពោះតម្រូវការទីផ្សារ ការិយាល័យក្នុងទីក្រុងភ្នំពេញ ចាប់ពីត្រីមាសទី៣មកដល់ថ្ងៃនេះ ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនខ្នាតមធ្យម និង ខ្នាតធំ មួយចំនួន មានការបង្រួមតម្រូវការការិយាល័យដើម្បីកាត់បន្ថយចំណាយ ឬប្តូរទៅទីតាំងថ្មី ដើម្បីទទួលបានតំលៃ និង លក្ខខណ្ឌប្រើប្រាស់ល្អជាងមុន។" 

អ្នកជំនាញ​អចលនទ្រព្យ​សម្រាប់វិស័យ​ការិយាល័យ​ដដែល បាន​បន្ត​ថា ទំនោរ​នេះអាចបន្ត​ដល់​ចុង​ឆ្នាំក្រោយ គឺ​ឆ្នាំ​២០២១ ក៏ដោយសារតែ​ការបន្តផ្គត់ផ្គង់ការិយាល័យ​ចូល​មក​​ក្នុង​ទីផ្សារ​បន្ថែម​យ៉ាង​សន្ធឹក​សន្ធាប់ ស្របពេល​ដែល​តម្រូវការ​មាន​ការថយចុះ ក្នុងអំឡុង​ពេល​ឥទ្ធិពល​អវិជ្ជមាន​របស់​វីរុស​កូវីដ១៩ ដែល​បាន​ទប់ស្កាត់​ការហូរចូល​ក្រុមហ៊ុន​បរទេស​មក​ក្នុង​​ទីផ្សារ​ក្នុង​ស្រុក ។

ចំណែក​តម្រូវការ​ការិយាល័យ​របស់​ក្រុមហ៊ុន​ខ្នាត​តូច ឬ Startup វិញនោះ លោក​ ផល្គុន កត់សម្គាល់ឃើញថា បែរ​ជា​កំពុង​មាន​សន្ទុះកើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ចាប់ពី​ត្រីមាស​ទី២​មក​នេះ បាន​ន័យ​ថា ការស្ងប់ស្ងាត់​នៃ Startup នៅ​ដើម​ឆ្នាំ២០២០ បាន​វិលមក​រក​​សកម្មភាព​ល្អ​ឡើងវិញ​​ហើយ នៅ​ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ លោកថា បញ្ហា​នៅ​ត្រង់​ថា "អ្នកផ្គត់ផ្គង់​ការិយាល័យ​ខ្នាត​តូច​នៅ​មាន​កម្រិត និង​មិនសូវ​យល់​ច្បាស់​ពី Startup ប៉ុន្មានទេ ៕"

លោក ម៉ី ផល្គុន ជាអ្នកជំនាញ​វិស័យ​ការិយាល័យ និងជា​នាយកគ្រប់គ្រង​ ទីភ្នាក់ងារ​អចលនទ្រព្យ Phalkun Commercial។ លោកអ្នក​អាច​ទំនាក់​ទំនង​លោកបានតាមលេខទូរសព្ទ ៖ 078 939896 ឬ អ៊ីមែល ៖ [email protected]




អត្ថបទបន្ទាប់


មន្ត្រីរាជរដ្ឋាភិបាលថៃ ថា ទោះអាមេរិកដកភាពអនុគ្រោះពន្ធ GSP ក៏មិនប៉ះពាល់ដល់ការនាំចេញរបស់ថៃដែរ!

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីពេលថ្មីៗនេះថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការព្យួរអត្ថប្…

ការនាំចេញអង្កររបស់កម្ពុជាឆ្នាំ២០២០ កំពុងមាននិន្នាការកើនឡើង ខណៈថៃ និងវៀតណាមកំពុងស្រុតចុះ

ព័ត៌មាន
ឆ្នាំ២០២០នេះ និន្នាការនៃការនាំចេញអង្កររបស់កម្ពុជា កំពុងបង្ហាញសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ តួយ៉ាង នៅរយៈពេល១០ខែ ដំបូងនៅឆ្នាំ២០២០ កម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ