វិស័យសុខាភិបាល

​​WHO ព្រមានថា ការផ្ទុះជំងឺអេបូឡា និងហាន់តា ជាសញ្ញាអាសន្នដ៏គ្រោះថ្នាក់សម្រាប់ពិភពលោកបច្ចុប្បន្ន


​​ការផ្ទុះរីករាលដាល នៃមេរោគហាន់តា និងជំងឺអេបូឡា ដែលបានកើតឡើងថ្មីៗនេះអាចជាហានិភ័យដ៏ធំមួយបន្ថែមទៀតសម្រាប់ភពផែនដី បើទោះបីជាសញ្ញា នៃការឆ្លងរាលដាលមិនទាន់ឈានដល់កម្រិតទូលំទូលាយក៏ដោយ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស បានព្រមានថា ជំងឺឆ្លងទាំងនេះកំពុងតែផ្ទុះឡើងចំពេលដែលពិភពលោកទាំងមូលកំពុងស្ថិតក្នុងយុគសម័យ នៃ វិបត្តិជម្លោះប្រដាប់អាវុធ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយជំនួយមនុស្សធម៌ រហូតដល់ការបែកបាក់គ្នាដោយសារតែភូមិសាស្រ្តនយោបាយ។
វិស័យសុខាភិបាល
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ជំងឺហាន់តា និងជំងឺអេបូឡាសុទ្ធសឹងតែជាប្រភេទជំងឺដ៏សាហាវ និងគ្រោះថ្នាក់បំផុតសម្រាប់ជីវិតមនុស្សជាតិ។ ទោះជាយ៉ាងណា វាកាន់តែបង្កក្ដីបារម្ភទ្វេដង ព្រោះការផ្ទុះឡើងចុងក្រោយនេះបានកើតឡើងចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពរកាំរកូស និងការបែកបាក់គ្នាយ៉ាងខ្លាំង។
លោក ថេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស ប្រធាន អង្គការសុខភាពពិភពលោក បានលើកឡើងថា ការផ្ទុះឡើងនៃវីរុសអេបូឡាសាជាថ្មីនៅប្រទេសកុងហ្គោ ដែលលោកទើបតែបានប្រកាសអាសន្ន កាលពីចុងសប្តាហ៍មុន រួមទាំងការរកឃើញករណីឆ្លងមេរោគហាន់តាដ៏កម្រនៅលើនាវាទេសចរណ៍ MV Hondius គឺជាសញ្ញាអាសន្ន នៃជំងឺឆ្លងដែលពិភពលោកចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់។
លោកបានសង្កត់ធ្ងន់ថា នៅពេលដែលពិភពលោកស្ថិតក្នុងស្ថានភាពបែកបាក់គ្នាដូចសព្វថ្ងៃនេះ ការផ្ទុះរីករាលដាលឆ្លងជំងឺទាំងពីរនេះ វាជាវិបត្តិថ្មីចុងក្រោយ ដែលចូលមកយាយីពិភពលោកដ៏ទន់ជ្រាយនៅក្នុងសម័យកាលនេះ។ លោកបានបន្តទៀតថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ដំណាក់កាលយ៉ាងលំបាកលំបិន ហើយមនុស្សជាតិ កំពុងតែតស៊ូរស់រានមានជីវិតជាមួយផលវិបាកជាច្រើនរាប់មិនអស់ចាប់តាំងពីវិបត្តិ នៃជម្លោះប្រដាប់អាវុធ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយជំនួយមនុស្សធម៌ រហូតដល់ការបែកបាក់គ្នាដោយសារតែសង្គ្រាមជាដើម។
មកទល់បច្ចុប្បន្នអង្គការសុខភាពពិភពលោក ក៏កំពុងប្រឈមមុខនឹងវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈដែលកញ្ចប់ថវិកាគាំទ្រត្រូវបានកាត់បន្ថយរហូតដល់ ២១% ឬ ជិត១ពាន់លានដុល្លារអាម៉េរិក។ កង្វះខាតថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យសកម្មភាពឆ្លើយតប ប្រតិបត្តិការសង្គ្រោះ ក៏ដូចជាប្រសិទ្ធភាពក្នុងការប្រឈមមុខ និងទប់ស្កាត់ជំងឺឆ្លងនានានៅលើសកលលោកមានកម្រិតទៅតាមនោះដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប៉ាគីស្ថាន បញ្ជូនយន្តហោះចម្បាំង និងទាហានរាប់ពាន់នាក់ទៅជួយការពារអារ៉ាប៊ីសាអូឌីត

ប្រទេសប៉ាគីស្ថាន បានសម្រេចបញ្ជូនកងទ័ពចំនួន៨,០០០នាក់ ព្រមទាំងយន្តហោះចម្បាំង យន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាសទៅកាន់ប្រទេសអារ៉ាប៊ីសាអ…

វិបត្តិថាមពលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ កំពុងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់តំបន់អាស៊ាន រាប់ចាប់ពីទេសចរណ៍ វេជ្ជសាស្រ្ត រហូតដល់កាស៊ីណូ

ជម្លោះនៅតំបន់​មជ្ឈិមបូព៌ា ​ដែល​កំពុង​បន្ត​កើតមាន និង​ការឡើងថ្លៃប្រេង​​ឥន្ធនៈកំពុង​ចាប់ផ្តើមជះ​ផល​​ប៉ះពាល់​ដល់​អាជីវកម្ម​ជាច្រើន​ទូទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ