ការសហការនេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលរបស់ប្រទេសកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនអាចទិញធានារ៉ាប់រងយាន្តយន្តតាមអនឡាញបានយ៉ាងងាយស្រួល ជាមួយនឹងប្រតិបត្តិការយ៉ាងរលូន ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ជាមួយមុខងារថ្មីនេះអតិថិជនអាចទទួលបានតម្លៃធានារ៉ាប់រងយានយន្តភ្លាមៗ ជាមួយនឹង ឯកសារវិញ្ញាបនប័ត្រធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល និង រីករាយជាមួយដំណើរការទិញធានារ៉ាប់រងកាន់តែលឿនជាងមុនតាមរយះកម្មវិធីហត្ថាម៉ូបាល (Hattha Mobile App)។
លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិរបស់ធនាគារ ហត្ថា បានមានប្រសាសន៍ផងដែរថា៖ការដាក់ឱ្យដំណើរការ “Hattha Digital Auto Insurance” ជាផ្លូវការនេះបង្ហាញពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរ គឺដើម្បីគាំទ្រដល់សេដ្ឋកិច្ចបែបឌីជីថលដែលកំពុងរីកចម្រើននៅកម្ពុជា ទន្ទឹមនឹងការកែលម្អអោយមានភាពទូលំទូលាយនៃសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងសម្រាប់អតិថិជននៅទូទាំងប្រទេស។
លោកក៏បានបន្ថែមថា”សេវាកម្មនេះនឹងផ្តល់បទពិសោធន៍កាន់តែងាយស្រួល រហ័ស និងសុវត្ថិភាព តាមរយៈកម្មវិធី Hattha Mobile ស្របតាមតម្រូវការរបស់អតិថិជនក្នុងសម័យឌីជីថល”។
លោក Jeffrey Chew អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព បានថ្លែងថា៖ “ពួកយើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយធនាគារ ហត្ថា ដើម្បីនាំយកសេវាកម្មធានារ៉ាប់រងយាន្តយន្តបែបឌីជីថល (Auto Insurance Digital) មកកាន់ទីផ្សារកម្ពុជា។ ការដាក់ឱ្យដំណើរការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត និងផ្តោតសំខាន់លើភាពងាយស្រួលរបស់អតិថិជនយើង តាមរយៈបរិវត្តកម្មឌីជីថល។ តាមរយៈការរួមបញ្ចូលសេវាកម្មធានារ៉ាប់រងទៅក្នុងធនាគារឌីជីថលប្រចាំថ្ងៃ ពួកយើងមានគោលបំណងធ្វើឱ្យធានារ៉ាប់រងកាន់តែមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាពសម្រាប់អតិថិជនទូទាំងប្រទេស។”
អតិថិជនអាចទិញធានារ៉ាប់រងយាន្តយន្តដោយផ្ទាល់តាមរយៈកម្មវិធី ហត្ថា ម៉ូបាល (Hattha Mobile App) ដោយគ្រាន់តែទាញយកកម្មវិធីនេះមកលើទូរស័ព្ទដៃ។ សម្រាប់អតិថិជនដែលមានគណនីធនាគារស្រាប់នៅធនាគារ ហត្ថា គ្រាន់តែចូលទៅក្នុងកម្មវិធីនេះហើយអាចស្វែងរកធានារ៉ាប់រងទូទៅហ្វីលីពក្រោមមុខងារ ធានារ៉ាប់រង (Insurance) ដើម្បីងាយស្រួលក្នុងការទិញកញ្ចប់ធានារ៉ាប់រងយាន្តយន្តដែលអតិថិជនពេញចិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។