ទីផ្សារលំនៅឋាន

ទីផ្សារលំនៅឋាននៅទីក្រុងបាងកកនឹងធ្លាក់ចុះ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល


មជ្ឈមណ្ឌលស្រាវជ្រាវ SCB EIC របស់ធនាគារ Siam Commercial Bank បានព្យាករថា ការទិញលំនៅឋានថ្មីនៅទីក្រុងបាងកក ប្រទេសថៃ នឹងធ្លាក់ចុះ១០% នៅឆ្នាំនេះ ហើយនឹងបន្តធ្លាក់ចុះបន្ថែមទៀតចន្លោះពី១%ទៅ៣% សម្រាប់ឆ្នាំ២០១៥ ដែលភាគច្រើនបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថៃធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ទីផ្សារលំនៅឋាន
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវលំនៅឋាន SCB EIC របស់ធនាគារ Siam Commercial Bank បានព្យាករថា ការលក់លំនៅឋានថ្មីក្នុងរាជធានីបាងកក នឹងធ្លាក់ចុះ១០% នៅឆ្នាំ២០២៤ ហើយនឹងបន្តធ្លាក់ចុះបន្ថែមទៀតពីចន្លោះ១% ទៅ៣% នៅឆ្នាំ២០២៥ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ការធ្លាក់ចុះទីផ្សារលក់លំនៅឋាននៅទីក្រុងបាងកកនេះ ត្រូវបានសន្មតថា គឺបណ្ដាលមកពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរួមទាំងការកើនឡើងការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការធ្លាក់ចុះអំណាចទិញ កម្រិតបំណុលគ្រួសារកើនឡើង ការកើនឡើងអត្រាការប្រាក់ និងលក្ខខណ្ឌវិនិច្ឆ័យនៃការអនុម័តលើកម្ចីទិញផ្ទះមានតឹងរ៉ឹង។

កត្តាទាំងអស់នេះកំពុងធ្វើឱ្យអ្នកមានបំណងទិញផ្ទះនៅពេលអនាគតពន្យារពេលការសម្រេចចិត្តរបស់ពួកគេ ជាពិសេសក្នុងចំណោមអ្នកមានប្រាក់ចំណូលទាបទៅមធ្យមតែម្ដង។ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងនេះ ក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើគម្រោងទីផ្សារមធ្យមទៅខ្ពស់ ខណៈទីផ្សារកម្រិតនេះនៅទទួលបានអំណាចទិញរឹងមាំនៅឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Tesla បានហក់ឡើងខ្ពស់បំផុតរហូតដល់២២%?

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តថេស្លា (Tesla) បានកើនឡើង២២% ឈានដល់ជាង២២៦០ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បន្ទាប់ព…

អេស៊ីលីដា ជាធនាគារខ្មែរតែមួយគត់ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ របស់ The Banker

ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់នៅកម្ពុជា ដែលត្រូវបានស្ថាប័ន The Banker ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ